27.4 C
Phnom Penh

TAG

ឆាំង យុ

អ្នក​ស្រាវជ្រាវ​ឯកសារ​ខ្មែរក្រហម ចោទ​ថៃ​បង្កើត​លេស​បាត់​ទង់ជាតិ​ចង់​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា​ម្ដង​ទៀត

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ចាត់ទុក​ការ​មន្ទិល​សង្ស័យ​លើ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បាត់​ទង់ជាតិ​មួយ​ផ្ទាំង​ពី​ដងទង់​នៅ​តាម​ព្រំដែន គឺជា​អំពើ​ពុតត្បុត​ថៃ ដែល​មាន​ចេតនា​បង្ក​រឿង​ជាមួយ​ប្រទេស​កម្ពុជា ជុំវិញ​បញ្ហា​ព្រំដែន ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បង្ហាញ​នូវ​ជំហរ​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​តាមរយៈ​វិធាន​ការទូត​ដោយ​សន្តិវិធី និង​សន្តិភាព។ លោក ឆាំង យុ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មេសា នេះ ដោយ​ចោទ​ថា កងទ័ព​ថៃ កំពុង​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​ភាព​ពុតត្បុត​ក្នុង​ពេល​ដែល​ពួកគេ​ទាមទារ​កាន់កាប់​លើ​ទីតាំង​ព្រំដែន រួម​ទាំង​តំបន់​ជា​ទី​សក្ការៈ​របស់​កម្ពុជា ទាំង​ដែល​ពួកគេ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​ដែន​អធិបតេយ្យ​របស់​ភាគី​ដែល​ខ្លួន​កំពុង​ចោទប្រកាន់​រហូត​មក​នោះ។ អ្នក​ស្រាវជ្រាវ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​រូប​នេះ​លើកឡើង​ថា ពេល​នេះ​កងទ័ព​ថៃ កំពុង​ផ្ទុះ​កំហឹង ដោយសារតែ​ការ​បាត់​ទង់ជាតិ​មួយ​ផ្ទាំង...

អ្នក​ស្រាវជ្រាវ​អធិប្បាយ​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពាក់ព័ន្ធ​ការ​គំរាម​ផ្ទុះ​អាវុធ​ជុំ​ទី​បី

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក ឆាំង យុ អធិប្បាយ​ដោយ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មេសា នេះ អំពី​សេចក្តី​ថ្លែងការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ឧត្ដមសេនីយ៍ឯក អឌុន ប៊ុនថាំចារឿន ពាក់ព័ន្ធ​នឹង​ការ​ព្យាករ​រឿង​ផ្ទុះ​អាវុធ​ជុំ​ទី​បី​ជាមួយ​ប្រទេស​កម្ពុជា ថា​អាច​ជា​កត្តា​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ខាងមុខ។ លោក ឆាំង យុ ចោទ​ថា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កន្លង​មក គឺជា​ការ​ឈ្លានពាន​ដោយ​អាវុធ​ដែល​បង្ក​ឡើង​ដោយ​យោធា​ថៃ ឬ​យ៉ាងហោចណាស់​ក្នុង​កម្រិត​ប្រតិបត្តិការ​យោធា​ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ពង្រាយ​កងទ័ព​ចូល​កាន់កាប់​ទឹកដី​កម្ពុជា ដែល​នេះ​គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ។ ពលរដ្ឋ​ខ្មែរ...

អ្នក​ចងក្រង​ឯកសារ​ខ្មែរក្រហម​ថា​ការ​បោះឆ្នោត​នៅ​ថៃ មិនមែន​ជា​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ខ្មែរ​ទេ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើកឡើង​ថា ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃឡង់ដ៍ មិនមែន​ជា​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​ឡើយ រីឯ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ក៏​មិនមែន​ជា​កត្តា​កំណត់​តែ​មួយ​គត់​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថៃ ដែរ។ លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា ពិត​មែន​តែ​ការ​បោះឆ្នោត​នៅ​ថៃ គឺជា​កត្តា​សំខាន់​មួយ​ដែល​មាន​ឥទ្ធិពល​លើ​ជម្លោះ​ព្រំដែន ប៉ុន្តែ​មិន​អាច​និយាយ​បាន​ថា​វា​ជា​មូលហេតុ​តែ​មួយ​គត់ ឬ​ជា​កម្លាំង​ជំរុញ​សំខាន់​បំផុត​នៃ​ជម្លោះ​នេះ​ឡើយ។ អ្នកវិភាគ​បរទេស​ឯ​ទៀត អធិប្បាយ​ថា ជ័យជម្នះ​នៃ​គណបក្ស​ភូមិចៃថៃ ឬ​មោទនា​មាតុភូមិ​ថៃ ជា​បក្ស​នយោបាយ​អភិរក្ស​និយម ដឹកនាំ​ដោយ​លោក...

លោក ឆាំង យុ អះអាង​ថា​ភាគី​ថៃ បន្ទច់បង្អាក់​ដល់​កិច្ចការទូត​ករណី​ដែល​ប្ដឹង​មេដឹកនាំ​កំពូល​កម្ពុជា

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ អះអាង​ថា ការ​ដាក់​ពាក្យបណ្ដឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​ក្នុង​ស្រុក ស្រប​ពេល​ដែល​ការ​ចរចា​ការទូត​កំពុង​ប្រព្រឹត្ត​ឡើង គឺជា​ទង្វើ​មិន​ថ្លៃថ្នូរ ហើយ​អាច​ត្រឹមតែ​បង្ក​ការ​បន្ទច់បង្អាក់​ដល់​កិច្ចការទូត​តែប៉ុណ្ណោះ។ លោក ឆាំង យុ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថា ការ​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ដោយ​មន្ត្រី​ជាន់ខ្ពស់​ថៃ ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា​នៅ​ក្នុង​តុលាការ​ក្នុង​ស្រុក​របស់​ថៃ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា...

អ្នក​ស្រាវជ្រាវ​រឿង​ខ្មែរក្រហម​អះអាង​ថា​ករណី​ថៃ ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​មិន​ថ្លៃថ្នូរ​ទេ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អះអាង​ថា ពាក្យបណ្ដឹង​របស់​ថៃ ទៅ​កាន់​តុលាការ​ក្នុង​ស្រុក​លើ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជា​ទង្វើ​មិន​ថ្លៃថ្នូរ និង​គួរ​ឱ្យ​អាម៉ាស់ ដែល​នាំ​ទៅ​ដល់​ការ​បន្ទច់បង្អាក់​កិច្ចការទូត​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅវិញ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា ទំនាក់ទំនង​ការទូត​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋ និង​រដ្ឋ គឺ​អាស្រ័យ​លើ​ការ​ឯកភាព​រួម​គ្នា​រវាង​បញ្ជាការ​យោធា និង​គោលនយោបាយ​ការបរទេស​នៃ​រដ្ឋាភិបាល។ លោក...

អ្នក​ស្រាវជ្រាវ​ឯកសារ​ព័ស្តុតាង​រឿង​ខ្មែរក្រហម យល់​ថា​ថៃឡង់ដ៍​ចង់​សងសឹក​រឿង​ក្ដី​ព្រះវិហារ

អ្នក​ស្រាវជ្រាវ​ព័ស្តុតាង​រឿង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ថា​ករណី​ដែល​ថៃ ប្រើ​អាវុធ និង​យុទ្ធោបករណ៍​ដូចជា​យន្តហោះ​ចម្បាំង F-16 ជាដើម ដើម្បី​រំលោភ​បំពាន​ប្រទេស​កម្ពុជា និង​វាយ​សង្គ្រុប​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​អាច​ជា​ចេតនា​សងសឹក​គំនុំ​ដែល​ថៃ ចាញ់​ក្តី​លើ​សំណុំរឿង​ប្រាសាទ​នេះ​ជាមួយ​ប្រទេស​កម្ពុជា កាលពី​ជាង ៦០​ឆ្នាំ​មុន​នោះ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មករា នេះ ដោយ​ចោទ​ថា សកម្មភាព​យោធា​ថៃ...

ខ្មែរ​អះអាង​ថា ថៃ​ឈ្លានពាន​កាន់កាប់​ទឹកដី​ខ្មែរ ឯ​ថៃ​ចោទ​ថា​ខ្មែរ​បោះ​ទីតាំង​ចូល​ដី​ថៃ យក​ជា​របស់​ខ្លួន

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ថៃ​ធ្លាប់​បរាជ័យ​ឈ្លានពាន​ទឹកដី​ខ្មែរ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ហើយ​ការ​ឈ្លានពាន​ដើម្បី​កាន់កាប់ បំប្លែង ឬ​គ្រប់គ្រង​តំបន់​ទឹកដី​ខ្មែរ​មួយ​ចំនួន​នា​ពេលនេះ ដើម្បី​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ថៃ នឹង​ត្រូវ​បរាជ័យ​ដូច​អតីតកាល​ម្តង​ទៀត។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មករា នេះ​ថា ការ​ឈ្លានពាន និង​ការ​កាន់កាប់​ទឹកដី​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ពី​សំណាក់​យោធា​ថៃ នា​ពេលនេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ។ ជាង​នេះ​ទៀត សកម្មភាព​របស់​ថៃ ទាំងនេះ ក៏​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​បង្ហាញ​ពី​ការ​មិន​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា ដែល​បាន​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ជាបន្តបន្ទាប់​មក​នោះ។ លោក...

ប្រមុខ​ការទូត​អាស៊ាន​ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នៅ​ថ្ងៃទី​២៤ ធ្នូ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ខាងមុខ​នេះ ក្នុង​បំណង​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ឱ្យ​បាន​ឆាប់។ ប្រធាន​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កិច្ចប្រជុំ​នេះ​បាន​សម្រេច​លើ​លក្ខខណ្ឌ ១០​ចំណុច ក្នុង​នោះ​ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា រួម​មាន​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ពិសេស (GBC) ថ្ងៃទី​៧ ខែ​សីហា និង​សេចក្តី​ថ្លែងការណ៍​រួម​ក្រុង​កូឡាឡាំពួរ ផង​ដែរ...

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ៖ កម្ពុជា-ថៃ នឹង​ក្លាយ​ជា​ជនរងគ្រោះ​ទាំង​សងខាង​ពី​ជម្លោះ​ព្រំដែន

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ ព្រួយបារម្ភ​ថា កម្ពុជា​កំពុង​ឈាន​ចូល​ទៅ​ក្នុង​ស្ថានការណ៍​ថ្មី​មួយ​ដែល​គ្រោះថ្នាក់​ជាង​មុន ហើយ​ក៏​ប្រឈមមុខ​នឹង​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជម្លោះ​ជាបន្តបន្ទាប់​ដែរ ដែល​គ្មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តែ​ប្រែ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ទាំង​សងខាង​ទៅវិញ។ លោក ឆាំង យុ លើកឡើង​នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ប្រទេស​ថៃ កំពុង​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​ក្រោម​ចេតនា​ដើម្បី​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​កម្ពុជា ដោយ​ប្រើប្រាស់​វិធានការ​យោធា​ក្នុង​បំណង​សម្រេច​ឱ្យ​បាន​នូវ​អ្វី​ដែល​ពួកគេ​មិន​អាច​តទល់​ជាមួយ​កម្ពុជា តាម​ផ្លូវ​ច្បាប់​របស់​តុលាការ​អន្តរជាតិ។ អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​រូប​នេះ បញ្ជាក់​ថា ប្រតិបត្តិការ និង​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​យោធា​ថៃ បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា...

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជំរុញ​ឱ្យ​ភាគី​ថៃ បញ្ឈប់​ការ​បង្វែរ​ប្រធានបទ​ទៅ​រក​បញ្ហា​គ្រាប់មីន

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា យោធា​ថៃ ពុំ​បាន​ធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ ទេ ខណៈ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គ្រាន់តែ​ជា​សមាសធាតុ​ផ្សំ​មួយ​ផ្នែក​នៃ​បញ្ហា​ជា​យុទ្ធសាស្ត្រ​របស់​ថៃ ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។ លោក ឆាំង យុ លើកឡើង​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា រដ្ឋាភិបាល​ថៃ បាន​បង្កើន​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា។ លោក​ថា ការ​ធ្វើ​បែប​នេះ...

Latest news

© 2021, ដេលី. All rights reserved.