26.2 C
Phnom Penh

TAG

ជ័យជម្នះ ៧ មករា

បុរស​ខ្លាំង​នៅ​កម្ពុជា​ព្រមាន​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា របស់​ខ្លួន

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា ដោយ​លោក​បញ្ជាក់​ថា ការ​អាក់ខាន​នៃ​ការ​ប្រារព្ធ​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារ​បក្ស​កាន់​អំណាច​មិន​ចង់​ឱ្យ​ទិវា​ជ័យជម្នះ​របស់​ខ្លួន​ក្លាយ​ជា​ចំណុច​ដែល​នាំ​ឱ្យ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 ប៉ុណ្ណោះ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី ៤​ទសវត្សរ៍ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា «គ្មាន​ពេល​ណា​ដែល​បក្ស​កាន់​អំណាច​ត្រូវ​បំភ្លេច​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩...

អ្នកវិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​អរគុណ​វៀតណាម​ថ្ងៃ​៧​មករា ដើម្បី​ផ្គាប់​ចិត្ត​ចិន

ថ្ងៃ​ទី​៧ មករា គឺជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​រំដោះ​របស់​កម្ពុជា និង​វៀតណាម បាន​វាយ​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ និង​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ពលរដ្ឋ​ខ្មែរ។ នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​អរគុណ​វៀតណាម ដែល​អ្នកវិភាគ​លើកឡើង​ថា គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម និង​បង្ហាញ​ឲ្យ​មហាយក្ស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន​មើល​ឃើញ​ថា កម្ពុជា​គឺ​ដើរ​តាម​គោលនយោបាយ​ចិន​តែ​មួយ។ ជា​រៀងរាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី​៧ ខែ​មករា យ៉ាង​ឱឡារិក​ដើម្បី​រំឭក​គុណ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​គ្រាន់តែ​រៀបចំ​ផ្សព្វផ្សាយ Logo ឬ​បដា​ពាក្យ​ស្លោក​នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ។...

តើ​ការ​ប្រកាស​ផ្អាក​ទិវា​ជ័យជម្នះ​៧​មករា ជា​ការ​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម​ឬ​យ៉ាង​ណា?

តើ​ការ​ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា របស់​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម ឬ​យ៉ាង​ណា ខណៈ​កម្ពុជា​នៅ​ពេលនេះ​មាន​មហាយក្ស​ចិន​ជា​ខ្នង​បង្អែក​របស់​ខ្លួន​ទៅ​ហើយ​នោះ? មេដឹកនាំ​ខ្មែរ​ដែល​តែង​លើក​តម្កើង​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​ថា សម្រាប់​ឆ្នាំ​២០២២ ខាងមុខ នឹង​មិន​មាន​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​ថ្ងៃ​ជ័យជម្នះ ៧​មករា នោះ​ទេ...

លោក ហ៊ុន សែន៖ បើ​គ្មាន​ថ្ងៃ​២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេ កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២ ធ្នូ ឆ្នាំ​១៩៧៨ និង​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ទេ​នោះ ប្រទេស​កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ ដែល​ព្រឹត្តិការណ៍​នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។ មេដឹកនាំ​កម្ពុជា​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​កងទ័ព​វៀតណាម លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១...

Latest news

© 2021, ដេលី. All rights reserved.