TAG
ជ័យជម្នះ ៧ មករា
អ្នកឃ្លាំមើលអំពាវនាវឱ្យលោក ហ៊ុន សែន យកទិវាជ័យជម្នះ៧មករាដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ
វេទិកាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន យកថ្ងៃខួប៤៤ នៃទិវាជ័យជម្នះ ៧មករា ដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីបញ្ជាក់ថាពិតជាថ្ងៃជ័យជម្នះរបស់ប្រជាជនកម្ពុជាពិតប្រាកដ។
វេទិកាពលរដ្ឋ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយអំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន យកថ្ងៃខួប៤៤ នៃទិវាជ័យជម្នះ ៧មករា នេះដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរថាពិតជាថ្ងៃជ័យជម្នះរបស់ប្រជាជនកម្ពុជាប្រាកដមែន។
សេចក្តីថ្លែងការណ៍ដដែលអះអាងថា បើយោងតាមការអះអាងរបស់លោក ហ៊ុន...
បុរសខ្លាំងកម្ពុជាថាពលរដ្ឋខ្មែររីករាយចូលឆ្នាំដូចអបអរជ័យជម្នះ ៧មករាឆ្នាំ១៩៧៩
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀបភាពសប្បាយរីករាយរបស់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ដូចជាពេលអបអរជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ យ៉ាងដូច្នោះដែរ ក្រោយពីខកខានអបអរពិធីចូលឆ្នាំរយៈពេល ២ឆ្នាំដោយសារកូវីដ-១៩។
ថ្លែងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងទីក្រុងភ្នំពេញជំហានទី៤ លោក ហ៊ុន សែន អះអាងថា ការចូលឆ្នាំខ្មែរនាឆ្នាំនេះហាក់មានសភាពខុសស្រឡះពីការចូលឆ្នាំនាពេលកន្លងទៅ។ ពោល គឺប្រៀបដូចពេលពលរដ្ឋត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរពេលកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងតាមនយោបាយឈ្នះឈ្នះយ៉ាងដូច្នោះនោះដែរ...
បុរសខ្លាំងនៅកម្ពុជាព្រមានធ្វើសង្គ្រាមដើម្បីការពារទិវាជ័យជម្នះថ្ងៃ ៧មករា របស់ខ្លួន
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ព្រមានធ្វើសង្គ្រាមដើម្បីការពារទិវាជ័យជម្នះថ្ងៃ ៧មករា ដោយលោកបញ្ជាក់ថា ការអាក់ខាននៃការប្រារព្ធរយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺដោយសារបក្សកាន់អំណាចមិនចង់ឱ្យទិវាជ័យជម្នះរបស់ខ្លួនក្លាយជាចំណុចដែលនាំឱ្យផ្ទុះឡើងនូវជំងឺ Covid-19 ប៉ុណ្ណោះ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រី ៤ទសវត្សរ៍ លោក ហ៊ុន សែន បានប្រតិកម្មក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះថា «គ្មានពេលណាដែលបក្សកាន់អំណាចត្រូវបំភ្លេចថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩...
អ្នកវិភាគ៖ គណបក្សប្រជាជនកម្ពុជាឈប់អរគុណវៀតណាមថ្ងៃ៧មករា ដើម្បីផ្គាប់ចិត្តចិន
ថ្ងៃទី៧ មករា គឺជាថ្ងៃខួបលើកទី៤៣ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថាជាថ្ងៃដែលកងទ័ពរំដោះរបស់កម្ពុជា និងវៀតណាម បានវាយយកឈ្នះលើកងទ័ពខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩ និងជាថ្ងៃកំណើតទីពីររបស់ពលរដ្ឋខ្មែរ។
នេះក៏ជាលើកទីពីរដែលគណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកការប្រារព្ធពិធីរំឭកខួបអរគុណវៀតណាម ដែលអ្នកវិភាគលើកឡើងថា គឺជាចំណុចចាប់ផ្តើមនៃការធ្វើសង្គ្រាមនយោបាយការទូតជាមួយវៀតណាម និងបង្ហាញឲ្យមហាយក្សចិន ដែលជាខ្នងបង្អែករបស់ខ្លួនមើលឃើញថា កម្ពុជាគឺដើរតាមគោលនយោបាយចិនតែមួយ។
ជារៀងរាល់ឆ្នាំ រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលក្រោយមកគឺជាគណបក្សប្រជាជនកម្ពុជា តែងប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា យ៉ាងឱឡារិកដើម្បីរំឭកគុណប្រទេសវៀតណាម។ ប៉ុន្តែឆ្នាំនេះ គណបក្សប្រជាជនគ្រាន់តែរៀបចំផ្សព្វផ្សាយ Logo ឬបដាពាក្យស្លោកនៅតាមទីតាំងមួយចំនួនដែលបានកំណត់ប៉ុណ្ណោះ។...
តើការប្រកាសផ្អាកទិវាជ័យជម្នះ៧មករា ជាការចាប់ផ្តើមធ្វើសង្គ្រាមនយោបាយការទូតជាមួយវៀតណាមឬយ៉ាងណា?
តើការប្រកាសផ្អាកប្រារព្ធទិវាជ័យជម្នះ ថ្ងៃ៧មករា របស់មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន គឺជាចំណុចចាប់ផ្តើមនៃការធ្វើសង្គ្រាមនយោបាយការទូតជាមួយវៀតណាម ឬយ៉ាងណា ខណៈកម្ពុជានៅពេលនេះមានមហាយក្សចិនជាខ្នងបង្អែករបស់ខ្លួនទៅហើយនោះ?
មេដឹកនាំខ្មែរដែលតែងលើកតម្កើងទិវាជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោក ហ៊ុន សែន អះអាងក្នុងពិធីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថា សម្រាប់ឆ្នាំ២០២២ ខាងមុខ នឹងមិនមានការប្រារព្ធពិធីអបអរសាទរខួបថ្ងៃជ័យជម្នះ ៧មករា នោះទេ...
លោក ហ៊ុន សែន៖ បើគ្មានថ្ងៃ២ធ្នូ និងជ័យជម្នះ ៧មករា ទេ កម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ
មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ និងជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ទេនោះ ប្រទេសកម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ដែលព្រឹត្តិការណ៍នេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្ររបស់ខ្មែរ។
មេដឹកនាំកម្ពុជាដែលត្រូវបានលើកបន្តុបដោយកងទ័ពវៀតណាម លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១...