29.2 C
Phnom Penh

TAG

ឌិត ទីណា

មន្ត្រី​រដ្ឋាភិបាល​ថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កង្វះ​បច្ចេកទេស​កែច្នៃ​ដើម្បី​នាំចេញ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្អូញត្អែរ​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​កង្វះ​បច្ចេកទេស និង​ការ​កែច្នៃ​ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ងាយ​ទទួល​រង​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​តម្លៃ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​នៅ​ក្នុង​ពិធី​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​បច្ចេកទេស កង្វះ​ប្រព័ន្ធ​ស្រោចស្រព និង​ការ​ធ្លាក់​គុណភាព​ដី​កសិកម្ម ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​ដី​កសិកម្ម​បន្ថែម​ទៀត។ លោក​បន្ត​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មាន​ការ​ខ្វះខាត​ការ​កែច្នៃ ដូច្នេះ​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ក្រៅ​ផ្លូវការ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ងាយ​ទទួល​រង​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​តម្លៃ...

រដ្ឋសភា​ឯក​បក្ស​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ឱ្យ​លោក ឌិត ទីណា ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្រោម​សំឡេង ១១១​លើ​១១១​សំឡេង ឲ្យ​លោក ឌិត ទីណា កូនប្រុស​បង្កើត​របស់​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២ នេះ ដែល​សមាជិក​រដ្ឋសភា​សរុប ១១១​រូប ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង​ដែរ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ឌិត...

លោក ហ៊ុន សែន ថា​លោក វេង សាខុន នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​នឹង​ធ្វើ​លិខិត​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​តែងតាំង​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក្រោយពី​ត្រូវ​បាន​បញ្ចប់​មុខតំណែង​កាលពី​ថ្ងៃទី​៨ ខែ​តុលា។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ថ្ងៃ​អង្គារ ទី​១១ តុលា នេះ។ លោក ហ៊ុន សែន អះអាង​ថា ការ​បញ្ចប់​មុខតំណែង​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ...

កូនប្រុស​ប្រធាន​តុលាការ​កំពូល​ត្រូវ​បាន​ស្នើ​ឱ្យ​រដ្ឋសភា​បោះឆ្នោត​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

កូនប្រុស​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនួស​លោក វេង សាខុន ដែល​ត្រូវ​បាន​បុរស​ខ្លាំង​លោក ហ៊ុន សែន ដក​ចេញពី​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​ការ​បំពេញ​បន្ថែម​នៃ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​ដល់​លោក...

Latest news

© 2021, ដេលី. All rights reserved.