26 C
Phnom Penh

TAG

ឌិត ទីណា

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ធានា​ស្ថិរភាព​តម្លៃ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លើកឡើង​ថា ក្រសួង​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ធានា​នូវ​ស្ថិរភាព​តម្លៃ​មិន​ឱ្យ​កើនឡើង និង​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣ ថា ក្រសួង​នឹង​ដាក់​ចេញ​នូវ​ទស្សនទាន​ស្ថិរភាព​តម្លៃ​ក្នុង​វិស័យ​កសិកម្ម​មិន​ឱ្យ​កើន​ឡើង ហើយ​ក៏​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​លើកឡើង​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចង់​ឱ្យ​មាន​ការ​រីកចម្រើន​ព្រម​គ្នា​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​នេះ។...

កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក និង​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ទស្សនទាន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ឈើ​ពី​ក្រៅ​ប្រទេស ដើម្បី​យក​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​នោះ។ លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​តម្រូវការ​ឈើ​ជាច្រើន​សម្រាប់​សង់​ផ្ទះ ធ្វើ​ជន្លង់ ធ្វើ​ជន្ទល់...

អ្នក​ឃ្លាំមើល​កំណត់​ពេល​១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ផែនការ​លោក យ៉ង សាំងកុមារ លើក​កម្ពស់​ស្រូវ​អង្ករ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​កំណត់​ពេល ១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ការងារ​រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី គឺ​លោក យ៉ង សាំងកុមារ ជុំវិញ​ផែនការ​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​កសិករ​ខ្មែរ​ជួប​វិបត្តិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ ធ្នូ ថា លោក​អបអរ​សាទរ​ជុំវិញ​ការ​ប្ដេជ្ញាចិត្ត​របស់​បណ្ឌិត យ៉ង សាំងកុមារ ចំពោះ​ផែនការ​ជួយ​ស្ដារ​វិស័យ​កសិកម្ម ដើម្បី​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​ដែល​កសិករ​ខ្មែរ​តែង​ជួប​វិបត្តិ​គ្រប់​ពេល...

រដ្ឋមន្ត្រី​កសិកម្ម​ថា​បី​ឆ្នាំ​ចុងក្រោយ​កម្ពុជា​នាំ​ស្វា​ចេញ​ជិត​៧​ម៉ឺន​ក្បាល​ស្រប​តាម​អនុសញ្ញា​CITES

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា អះអាង​ថា ៣​ឆ្នាំ​ចុងក្រោយ កម្ពុជា​បាន​នាំចេញ​សត្វ​ស្វា​ជិត ៧​ម៉ឺន​ក្បាល ដែល​ស្រប​តាម​អនុសញ្ញា​ស្ដីពី​ការ​ហាមប្រាម​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ (CITES) បន្ទាប់ពី​អាជ្ញាធរ​អាមេរិក​បាន​ឃាត់​ខ្លួន​មន្ត្រី​នៃ​ក្រសួង​កសិកម្ម ពី​បទ «រត់​ពន្ធ​ខុស​ច្បាប់ និង​ការ​សមគំនិត​គ្នា​បំពាន​ច្បាប់ (Lacey Act) និង​ច្បាប់​ជិត​ផុត​ពូជ (Endangered Species Act)»។ លោក ឌិត ទីណា បាន​ចេញ​សំណេរ​មួយ​ចុះផ្សាយ​នៅ​លើ​គណនី​បណ្ដាញ​សង្គម...

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​ជួយ​រក​យុត្តិធម៌​ឱ្យ​មន្ត្រី​ដែល​អាមេរិក​ចាប់​ខ្លួន​រឿង​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ថ្លែង​ការពារ​មន្ត្រី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​រូប​នោះ​ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ពី​បទ «ឧក្រិដ្ឋកម្ម» រត់​ពន្ធ​សត្វ​ស្វា​ក្ដាម​ចេញពី​កម្ពុជា។ ការ​ថ្លែង​ការពារ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​នៃ​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy)...

ក្រសួង​កសិកម្ម​កំណត់​តម្លៃ​ស្រូវ​ផ្កា​រំដួល​លេខ​១ ត្រឹម​១០៤០​រៀល​ក្នុង​១​គីឡូក្រាម​សម្រាប់​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា អះអាង​ថា ក្រោយពី​សិក្សា​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះ​រួចរាល់ លោក​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដែល​មាន​ស្ថិរភាព​មួយ​សម្រាប់​តម្លៃ​ស្រូវ​ផ្កា​រំដួល​កម្រិត​លេខ​១ ដោយ​កំណត់​តម្លៃ​ខ្ពស់​បំផុត​ត្រឹម ៩​បាត ដែល​ស្មើ​នឹង ១០៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា គោលការណ៍​ទិញ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​អនុវត្ត​ដូច​គ្នា​ទៅ​នឹង​ខេត្ត​បាត់ដំបង ដែរ ដែល​ត្រូវ​កំណត់​តម្លៃ...

ក្រសួង​កសិកម្ម​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ក្រសួង​មិន​ជួយ​ដោះស្រាយ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​កសិករ

ក្រសួង​កសិកម្ម ច្រាន​ចោល​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​រិះគន់​ថា ក្រសួង​មិន​បាន​អើពើ​រក​ដំណោះស្រាយ​ជូន​កសិករ។ ក្រសួង​មួយ​នេះ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្នុង​បណ្ដាញ​សង្គម បញ្ឈប់​បង្ហោះ​ព័ត៌មាន​មិន​ពិត បង្ក​ការ​ព្រួយបារម្ភ​ដល់​កសិករ​ដែល​មិន​ទាន់​ប្រមូល​ផល ឱ្យ​ប្រញាប់​ប្រមូល​ស្រូវ​របស់​ពួកគេ​ទាំង​មិន​ទាន់​គ្រប់​គុណភាព​ដើម្បី​លក់ បណ្ដាល​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ថែម​ទៀត។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ក្រសួង​បាន​ដឹង​រួច​ហើយ​អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នៅ​ពេលនេះ ប៉ុន្តែ​ក្រសួង​ក៏​បាន​បញ្ជូន​ក្រុម​ការងារ​គោលដៅ​ចុះ​ទៅ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​បញ្ហា​ជាក់ស្ដែង និង​រក​ដំណោះស្រាយ​ឱ្យ​បាន​សមស្រប​នៅ​នឹង​កន្លែង​ជូន​ប្រជាកសិករ ក្នុង​ពេល​ប្រមូល​ផល​ស្រូវ​នៅ​ពេលនេះ​ហើយ​ដែរ។ ក្រសួង​កសិកម្ម​អះអាង​ថា ពេញ​មួយ​ខែ​វិច្ឆិកា រហូត​ដល់​ពាក់កណ្តាល​ខែ​ធ្នូ គឺជា​ពេលវេលា​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា ជាពិសេស​ប្រភេទ​ពូជស្រូវ​ផ្ការំដួល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​កំពុង​កកស្ទះ...

រដ្ឋមន្ត្រី​កសិកម្ម​ថ្មី​មាន​មោទកភាព​ដែល​កម្ពុជា​ទទួល​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ចិន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម សម្ដែង​នូវ​មោទកភាព​ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​សម្រាប់​កម្ពុជា លើ​វិស័យ​អភិវឌ្ឍ​កសិកម្ម​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​នាំចេញ​ផ្លែ​មៀន​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ការ​ទទួល​បាន​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​សម្រាប់​កម្ពុជា លើ​វិស័យ​អភិវឌ្ឍ​កសិកម្ម ក្រោយ​ការ​ចរចា​លក្ខខណ្ឌ​អនាម័យ។ លោក ឌិត ទីណា លើកឡើង​ថា ការ​សម្រេច​បាន​នូវ​ការ​នាំចេញ​ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា​នៅ​ពេលនេះ គឺជា​ជោគជ័យ​ថ្មី​មួយ​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន ដែល​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ចរន្ត​វិស័យ​កសិកម្ម​មិន​អាច​ងើប​ឡើង​បាន​ទេ បើ​នៅ​តែ​ពឹង​ដង្ហើម​ប្រទេស​ជិតខាង

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​សម្ដែង​ការ​អស់​សង្ឃឹម​ចំពោះ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែល​មិន​អាច​ងើប​ឡើង​ដូចជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា នៅ​គ្រា​ដែល​កម្ពុជា​ពឹង​ផ្អែក​តែ​ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​ជិតខាង​សម្រាប់​ការ​នាំចូល និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​ទាំងស្រុង​ដូច​សព្វថ្ងៃ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ តុលា នេះ​ថា កន្លងមក​រដ្ឋាភិបាល​តែង​អួត​ពី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន ដែល​ក្នុង​នោះ​ក៏​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​ផង​ដែរ ប៉ុន្តែ​វិស័យ​នេះ​ជាក់ស្តែង​គឺ​មិន​មាន​ការ​ធានា​បាន​នូវ​ភាព​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ​នោះ​ទេ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង និង​តម្លៃ​កសិផល​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន។ លោក មាជ...

មន្ត្រី​រដ្ឋាភិបាល​ថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កង្វះ​បច្ចេកទេស​កែច្នៃ​ដើម្បី​នាំចេញ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្អូញត្អែរ​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​កង្វះ​បច្ចេកទេស និង​ការ​កែច្នៃ​ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ងាយ​ទទួល​រង​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​តម្លៃ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​នៅ​ក្នុង​ពិធី​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​បច្ចេកទេស កង្វះ​ប្រព័ន្ធ​ស្រោចស្រព និង​ការ​ធ្លាក់​គុណភាព​ដី​កសិកម្ម ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​ដី​កសិកម្ម​បន្ថែម​ទៀត។ លោក​បន្ត​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅ​មាន​ការ​ខ្វះខាត​ការ​កែច្នៃ ដូច្នេះ​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ក្រៅ​ផ្លូវការ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ងាយ​ទទួល​រង​នូវ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​តម្លៃ...

Latest news