36.1 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លុប​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV-DTA

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សម្ដែង​ការ​អបអរ​សាទរ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី ដែល​បាន​ប្រកាស​ធ្វើ​និរាករណ៍​នូវ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ជាមួយ​ឡាវ និង​វៀតណាម នៅ​ពេល​នេះ។ លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ក្រៅពី​លុប​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ពិនិត្យ និង​លុប​ចោល​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ទាំងអស់​ក្រោម​ឆត្រ CLV ផ្សេង​ទៀត​ដែរ ដូចជា ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​យោធា​វៀតណាម...

ប្រធាន​រដ្ឋសភា​វៀតណាម​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​ក្រោយពី​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង CLV

ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៤ ខែ​វិច្ឆិកា បន្ទាប់ពី​កម្ពុជា​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជិន ថាញ់មិន និង​គណៈប្រតិភូ នឹង​ចូល​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម...

ព្រឹទ្ធសភា​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​លុប​ចោល CLV ទៅ​គណៈកម្មការ​កិច្ចការ​បរទេស​ដើម្បី​ត្រួតពិនិត្យ

ទាក់ទង​នឹង​ក្តី​បារម្ភ​ពី​ពលរដ្ឋ​ខ្មែរ​រឿង​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នេះ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា អបអរ​សាទរ​ក្រោយពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​កម្ពុជា ដើម្បី​ត្រួតពិនិត្យ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ វិច្ឆិកា នេះ​ថា បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍...

រដ្ឋសភា​អនុម័ត​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍តំបន់​ត្រីកោណ (CLV)

រដ្ឋសភា​អនុម័ត​លុប​ចោល​ច្បាប់​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និង​វៀតណាម នៅ​ថ្ងៃ​សុក្រ​នេះ ក្រោម​សំឡេង​ឯកច្ឆន្ទ ១០៩​សំឡេង ក្រោម​ហេតុផល​ថា ប្រទេស​នីមួយៗ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បន្ត និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា គោលបំណង​ដែល​ប្រទេស​កម្ពុជា​បង្កើត​នូវ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដោយ​មើល​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក ក្រោម​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា ឡាវ និង​វៀតណាម បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​ឈាន​ដល់​ការ​សម្រេច​គោលដៅ​ជាតិ...

រដ្ឋសភា​គ្រោង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​លុប​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​នៅ​ចុង​សប្តាហ៍​នេះ

រដ្ឋសភា​កម្ពុជា គ្រោង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​លុប​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) កម្ពុជា ឡាវ និង​វៀតណាម នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​នេះ។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា រដ្ឋសភា​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​សម្រេច​លើក​យក​សេចក្តី​ព្រាង​ច្បាប់​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ទៅ​ពិភាក្សា និង​អនុម័ត​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ខាងមុខ​នេះ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ...

ចលនា KMD ប្ដេជ្ញា​តាមដាន​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​រហូត​ទាល់តែ​ត្រូវ​បាន​លុប​ចោល​ពិតប្រាកដ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្ដេជ្ញា​ប្រកៀក​ស្មា​ជាមួយ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​គ្រប់​និន្នាការ​ឈរ​លើ​គោលការណ៍​អហិង្សា តាមដាន​នីតិវិធី​របស់​រដ្ឋសភា​ឯក​បក្ស​ក្នុង​ការ​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​ក្របខ័ណ្ឌ CLV-DTA រហូត​ដល់​អង្គ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លុប​ចោល​គម្រោង​នេះ។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បន្ត​តាមដាន និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ទាំងស្រុង​ពី​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នានា​ដែល​គ្មាន​តម្លាភាព រួម​ទាំង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដទៃ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍។ ប្រភព​ដដែល​អះអាង​ថា ខ្លួន​នឹង​បន្ត​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ទទួល​ខុសត្រូវ​ប្រកប​ដោយ​តម្លាភាព​រាល់​កិច្ចព្រមព្រៀង​ទ្វេភាគី និង​ត្រីភាគី ជាពិសេស​ជាមួយ​ប្រទេស​ជិតខាង​រួម​មាន​កិច្ចព្រមព្រៀង​ផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​កងទ័ព និង​រដ្ឋាភិបាល​បរទេស ជាដើម។ ជាង​នេះ​ទៀត ក៏​នឹង​បន្ត​ទាមទារ​ឲ្យ​ទទួល​ខុសត្រូវ​កិច្ចព្រមព្រៀង​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​អន្តោប្រវេសន៍​វៀតណាម កិច្ចព្រមព្រៀង​បោះ​បង្គោល​ព្រំដែន និង​កិច្ចព្រមព្រៀង​ដទៃ​ផ្សេង​ទៀត ដែល​បង្ក​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ...

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​បន្ទាប់ពី​រៃអង្គាស​បាន​ជិត ២៧​លាន​ដុល្លារ​អាមេរិក

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន បន្ទាប់ពី​រៃអង្គាស​មូលនិធិ​បាន​ជិត ២៧​លាន​ដុល្លារ​អាមេរិក (២៦៩៦៧៦០៩​ដុល្លារ​អាមេរិក)។ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន កាលពី​ថ្ងៃទី​៣០ ខែ​តុលា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ បាន​តែងតាំង​សមាសភាព​ចំនួន ១០​នាក់ ដែល​ហៅ​កាត់​ថា «ក.គ.ម.» និង​បែងចែក​ទៅ​ជា ៣​ក្រុម គឺ​ក្រុម​ការងារ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រុម​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ក្រុម​ការងារ​ទំនាក់ទំនង​សាធារណៈ។ ខ្លឹមសារ​ក្នុង​សេចក្តី​សម្រេច​នេះ បញ្ជាក់​ថា ក្រុម​ការងារ​នេះ​មាន​តួនាទី​ជា​សេនាធិការ​របស់​នាយករដ្ឋមន្ត្រី​លើ​ការ​គ្រប់គ្រង...

មន្ត្រី​បក្ស​ជំទាស់​ថា​ការ​ប្រកាស​ដក​ខ្លួន​ពី​គម្រោង CLV-DTA តែ​ឯកឯង ជា​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ថ្លែងការណ៍​ពី​រាជរដ្ឋាភិបាល បញ្ជាក់​ពី​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) តែ​ឯកឯង គឺជា​ទង្វើ​បំពាន​ច្បាប់ និង​បំពាន​លើ​ព្រះមហាក្សត្រ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​បាន​ក្លាយ​ជា​ច្បាប់​តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ហើយ​ព្រះរាជក្រម​ក៏​បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ​ផង​ដែរ។ លោក​ថា នីតិវិធី​បញ្ចប់​គម្រោង​នេះ រដ្ឋសភា​ត្រូវ​អនុម័ត​បញ្ចប់​ដោយ​ផ្ទាល់ និង​មាន​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​លើ​ព្រះរាជក្រម​បញ្ចប់​គម្រោង​នេះ​ថែម​ទៀត នោះ​ទើប​កិច្ច​សហប្រតិបត្តិការ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ស្រប​ច្បាប់​ជា​ស្ថាពរ ព្រោះ​លក្ខខណ្ឌ​ច្បាប់...

លោក ហ៊ុន សែន ដង្ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម​គឺ​មាន​ចេតនា​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ដង្ហែ​អង្គ​កឋិនទាន​របស់​លោក ហ៊ុន សែន ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម មិនមែន​ដោយសារ​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ប្រពៃណី​វប្បធម៌​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​តែប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​ដង្ហែ​អង្គ​កឋិន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នេះ លោក ហ៊ុន សែន មាន​ចេតនា​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សង្គម...

នាយករដ្ឋមន្ត្រី​ថា​ប្រសិន​បើ​កម្ពុជា​មិន​បាន​ដក​ខ្លួន​ពី CLV នោះ​នឹង​ត្រូវ​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​ក្នុង​ខែ​ធ្នូ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​នេះ ប្រទេស​កម្ពុជា​នឹង​ត្រូវ​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​អំពី «គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA» ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​បាន​ដក​ខ្លួន​ចេញពី​ការ​អភិវឌ្ឍ​តំបន់​នេះ​រួម​គ្នា​កាលពី​ប៉ុន្មាន​ខែ​មុន​ទេ​នោះ។ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទំនប់​អូរតេធិបតី ទំនប់​សែនសុខដុម និង​ទំនប់​សែនមនោរម្យ ក្នុង​ខេត្ត​មណ្ឌលគិរី ថ្ងៃទី​២៤ តុលា នេះ ថា​ការ​បន្ត​បំផុស​រឿង CLV-DTA គឺ​បង្ក​ឱ្យ​ខ្មែរ​បែកបាក់​ផ្ទៃក្នុង ដែល​ជា​ចេតនា​ដ៏​អាក្រក់​ពី​ក្រុម​ប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅ​ស្រុក ខណៈ​ដែល​ប្រទេស​កម្ពុជា​ខិតខំ​យ៉ាង​លំបាក​ដើម្បី​ស្វែងរក​សន្តិភាព និង​អភិវឌ្ឍ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ លោក...

Latest news

© 2021, ដេលី. All rights reserved.