TAG
ថុន រដ្ឋា
ស្ថានទូតរុស្ស៊ីនៅកម្ពុជាបដិសេធញត្តិក្រុមយុវជនខ្មែរដែលអំពាវនាវឱ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បដិសេធមិនទទួលយកញត្តិរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបរិស្ថាន ដែលអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន។
អង្គការសមាគមដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងបរិស្ថាន ដូចជាសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមយុវជនខ្មែរថាវរៈ ជាដើម បានដាក់ញត្តិរបស់ខ្លួនទៅកាន់ស្ថានទូតរុស្ស៊ី ប្រចាំក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថា ពួកគេស្នើសុំឱ្យរុស្ស៊ីស្ដារឡើងវិញនូវសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីចៀសវាងទណ្ឌកម្មរបស់ពិភពលោក និងបញ្ចៀសនូវការរំលោភលើដែនអធិបតេយ្យរបស់អ៊ុយក្រែន។
ថ្លែងនៅមុខស្ថានទូតរុស្ស៊ីនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ...
អាជ្ញាធរបដិសេធទទួលញត្តិសកម្មជនបរិស្ថានករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប បដិសេធមិនទទួលញត្តិរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលស្នើសុំឲ្យបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប រួមជាមួយស្ថានីយចម្រោះទឹកស្អាតនៅក្នុងទីក្រុងសៀមរាប។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានយកញត្តិដែលមានស្នាមមេដៃរបស់យុវជនចំនួន ៤៦នាក់ ទៅដាក់នៅសាលាខេត្តសៀមរាប ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវអំពីករណីនៃការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប ប៉ុន្តែញត្តិនេះត្រូវបានបដិសេធ ហើយអាជ្ញាធរជំរុញឱ្យពួកគេទាក់ទងទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីឈ្វេងយល់ពីបញ្ហានេះបន្ថែមទៀត។
លោក ថុន រដ្ឋា លើកឡើងថា ការដាក់ញត្តិនេះ គឺក្នុងបំណងដើម្បីសុំឱ្យអាជ្ញាធរខេត្តបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ចំពោះការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសៀមរាប...
សាច់ញាតិនិងអ្នកវិភាគថារដ្ឋាភិបាលលាក់បាំងព័ត៌មានអ្នកទោសនយោបាយនិងមនសិការឆ្លងCovid-19
សាច់ញាតិអ្នកជាប់ឃុំ និងអ្នកវិភាគ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញព័ត៌មានដល់ក្រុមគ្រួសារ ក្រោយពីបានទទួលព័ត៌មានថា គ្រួសាររបស់ពួកគាត់បានឆ្លងជំងឺ Covid-19 នៅក្នុងពន្ធនាគារ។
ការទាមទារនេះ ធ្វើឡើងក្រោយពីមន្ត្រីពន្ធនាគារលើកឡើងថា មានអ្នកជាប់ឃុំក្នុងពន្ធនាគារចំនួន ៣៥០នាក់ រកឃើញឆ្លងជំងឺ Covid-19 ខណៈនៅក្នុងពន្ធនាគារព្រៃស ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ កំពុងមានភាពចង្អៀតណែនដោយសារដាក់អ្នកជាប់ឃុំលើសចំណុះ។
ក្មួយប្រុសរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ប្រាប់សាព័ត៌មាន The Cambodia...