TAG
ធម្មយាត្រា
សមត្ថកិច្ចចាប់ផ្សឹកព្រះសង្ឃ សយ សាត ទាំងកណ្ដាលយប់ រួចវាយខ្នោះបញ្ជូនទៅស្នងការបាត់ដំបង
សមត្ថកិច្ចក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន បានចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត ទាំងកណ្ដាលយប់ រួចវាយខ្នោះ និងបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបង ភ្លាមៗ តាមដីការបស់តុលាការខេត្តកំពង់ស្ពឺ ដោយបង្គាប់ឲ្យព្រះអង្គចូលខ្លួននៅចំពោះមុខតុលាការ បន្ទាប់ពីព្រះអង្គបានធ្វើធម្មយាត្រាតែមួយអង្គឯងពីភ្នំពេញឆ្ពោះទៅព្រំដែនថៃ។
ព្រះតេជព្រះគុណ សយ សាត ត្រូវបានប្រធានមន្ទីរធម្មការ និងសាសនា និងព្រះអនុគណក្រុងចាប់ផ្សឹកដោយបង្ខំនៅអំឡុងម៉ោង ៩យប់នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ រួចសមត្ថកិច្ចបានវាយខ្នោះ និងរុញចូលរថយន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទាំងយប់។
ការចាប់ផ្សឹកព្រះតេជព្រះគុណ...
អ្នកតស៊ូមតិជំរុញឱ្យអង្គការសមាគមនិងបក្សនយោបាយធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម
ក្រុមអ្នកតស៊ូមតិជំរុញឲ្យក្រុមអង្គការ សមាគម សហជីព និងគណបក្សនយោបាយដែលកំពុងរងនូវភាពអយុត្តិធម៌ពីការគាបសង្កត់របស់បក្សកាន់អំណាច គួរនាំគ្នាចេញធ្វើធម្មយាត្រាដើម្បីឲ្យមានការកែប្រែរបៀបដឹកនាំតាមបែបគាបសង្កត់ មកជាការបើកលំហសេរីភាព និងគោរពសិទ្ធិមនុស្ស។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កុម្ភៈ នេះថា វត្ថុបំណងសំខាន់ៗរបស់ក្បូនធម្មយាត្រាដែលដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺជារឿងល្អ ដើម្បីជួយស្ដារសីលធម៌សង្គមនៅកម្ពុជាឲ្យល្អប្រសើរឡើងវិញ ជាពិសេសគឺជាសញ្ញានៃការជំរុញឲ្យអ្នកដឹកនាំនយោបាយ និងអ្នកដឹកនាំប្រទេស គិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ...
លោក រ៉ុង ឈុន៖ ធម្មយាត្រា៦ថ្ងៃ អាជ្ញាធរមូលដ្ឋានធ្វើទុក្ខបុកម្នេញខ្លះនិងជួយការពារខ្លះ
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ត្អូញត្អែរថា ធម្មយាត្រារយៈពេល ៦ថ្ងៃបានរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមូលដ្ឋានមួយចំនួន ដែលជាទង្វើបំពានលើសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
លោក រ៉ុង ឈុន បានលើកឡើងក្នុងពិធីជួបជុំបញ្ចប់ក្បួនធម្មយាត្រានៅបូជនីយដ្ឋានឧកញ៉ាឃ្លាំងមឿង នៅថ្ងៃទី៧ កុម្ភៈ នេះថា ក្បួនធម្មយាត្រានេះពិតមែនតែបានទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងចូលរួមសហការពីអាជ្ញាធរមូលដ្ឋានមួយចំនួន ប៉ុន្តែក៏មានការរំខានពីអាជ្ញាធរនៅទីតាំងខ្លះរហូតអ្នកចូលរួមទាំងអស់រកកន្លែងឈប់សម្រាកមិនបានផងដែរ ជាពិសេសការហាមឃាត់ពលរដ្ឋមិនឱ្យមកចូលរួមពិធីគោរពនៅទីតាំងប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង នៅថ្ងៃបញ្ចប់ក្បួនធម្មយាត្រានៅថ្ងៃទី៧ កុម្ភៈ នេះ។
លោក...
លោក រ៉ុង ឈុន សង្ឃឹមថាលោកតាឃ្លាំងមឿងជួយដាស់សតិអ្នកនយោបាយឱ្យតម្កល់ប្រយោជន៍ជាតិជាធំ
លោក រ៉ុង ឈុន បង្ហាញក្ដីសង្ឃឹមថា លោកតា ឃ្លាំងមឿង នឹងជួយដាស់សតិអ្នកនយោបាយគ្រប់និន្នាការឲ្យតម្កល់ផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ ដោយបញ្ឈប់ការប្រើពាក្យអសុរោះ និងយកខ្មែរគ្នាឯងជាសត្រូវ។
ការបង្ហាញក្ដីសង្ឃឹមនេះ បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមធម្មយាត្រាថ្មើរជើងក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម។ ធម្មយាត្រាចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តពោធិ៍សាត់ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចស្លៀកពាក់ស៊ីវិល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា ការធ្វើធម្មយាត្រាដោយមើលឃើញសីលធម៌សង្គមនាពេលបច្ចុប្បន្នបានធ្លាក់ចុះខ្លាំង សូម្បីតែលោក ហ៊ុន សែន...
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រានៅដើមខែក្រោយ
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រាក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះដោយអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រាពីទីក្រុងភ្នំពេញ ទៅខេត្តពោធិ៍សាត់ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំឱ្យបានច្បាស់លាស់។
លោក ស ខេង...