27 C
Phnom Penh

TAG

នីតិរដ្ឋ

កម្ពុជា​បន្ត​ជាប់​លេខ​អន់​បំផុត​ខាង​នីតិរដ្ឋ​ក្នុង​ចំណោម​ប្រទេស​សមាគម​អាស៊ាន

របបគ្រប់គ្រងនគរកម្ពុជា ជាប់លេខអន់បំផុតខាងនីតិរដ្ឋក្នុងសហគមន៍អាស៊ាន ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ ហើយ​ស្ថិត​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៥។ ពិន្ទុ​ស្ដីពី​នីតិរដ្ឋ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក ល្អ​ជាង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​១៤២ ខណៈ​ប្រទេស​វេណេហ្ស៊ុយអេឡា ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​១៤៣ នៅ​បាត​តារាង។ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស្តីអំពី​នីតិរដ្ឋ​ក្នុង​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​នៅ​ថ្ងៃទី​៣០ តុលា...

នីតិរដ្ឋ​កម្ពុជា​មិន​អាច​ងើប​ផុត​ពី​បាត​តារាង​ទេ បើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ច្របល់​ជាមួយ​បញ្ហា​នយោបាយ

អ្នក​ឃ្លាំមើល​និយាយ​ថា បើ​រដ្ឋាភិបាល​នៅតែ​ដាក់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​នៅ​ច្របល់​ជាមួយ​បញ្ហា​នយោបាយ​បន្ត​ទៀត នោះ​នីតិរដ្ឋ​របស់​កម្ពុជា​ក៏​មិន​អាច​ងើប​ផុត​ពី​បាត​តារាង​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ​គ្រប់​រូប និង​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា​កំពុង​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​លាយឡំ​ជាមួយ​នឹង​ចរិត​នយោបាយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ឯករាជភាព​របស់​ខ្លួន​ទាំងស្រុង ខណៈ​ពលរដ្ឋ​ភាគច្រើន​ក៏​ស្ទើរតែ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ទៅ​ហើយ​នោះ។ លោក សេក សុជាតិ លើកឡើង​ថា ចំពោះ​ការ​ដាក់​ចំណាត់ថ្នាក់​នេះ...

កម្ពុជា​ជាប់​លេខ​ជិត​ចុងប៉ូច​ខាង​នីតិរដ្ឋ តាម​ការ​ស្រាវជ្រាវ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០២៤

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ខ្សោយ​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ទាំង​១៤២ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៤។ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស្ដីពី​នីតិរដ្ឋ​នៃ​ប្រទេស​ទាំង ១៤២ នៅ​លើ​ពិភពលោក កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ចំណែក​ប្រទេស​ភូមា ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៨ ខណៈ​ប្រទេស​ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៩៩ និង​ប្រទេស​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨១។ ក្រៅពី​នេះ...

កម្ពុជា​ច្រានចោល​ការ​លើកឡើង​របស់ UN ពាក់ព័ន្ធ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​ថា​ជា​ការ​មាក់ងាយ​នីតិរដ្ឋ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ច្រានចោល​ការ​លើកឡើង​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ទាមទារ​ឱ្យ​ធ្វើការ​កែប្រែ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា បន្ទាប់ពី​តុលាការ​កម្ពុជា​បាន​កាត់ទោស​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​កន្លង​មក​ថា​ជា​ការ​មាក់ងាយ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចុះ​ថ្ងៃទី​១០ ខែ​កក្កដា បាន​ចេញ​ការពារ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា សកម្មជន​បរិស្ថាន​ត្រូវ​បាន​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ពុំ​មែន​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​រៀបចំ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល និង​ប្រមាថ​ព្រះមហាក្សត្រ ដែល​ជា​បទល្មើស​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២១ និង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​មាត្រា​៤៣៧ (ស្ទួន) និង​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។ ប្រភព​ដដែល​អួត​ថា នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ដោយសារតែ​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​ផ្អែក​លើ​បទល្មើស​ដែល​ច្បាប់​បាន​កំណត់​តែប៉ុណ្ណោះ។ ដូច្នេះ...

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក៖ នីតិរដ្ឋ​នៅ​កម្ពុជា​អន់​ជាងគេ​នៅ​លើ​ពិភពលោក​បន្ទាប់ពី​វេណេហ្ស៊ុយអេឡា

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ចេញ​របាយការណ៍​ថ្មី​មួយ​ដាក់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ នៅ​លើ​ពិភពលោក ដែល​ចំណាត់ថ្នាក់​នេះ​កាន់តែ​អាក្រក់​ទៅ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២។ យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ​២០២៣ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា នេះ បាន​ចំណាត់ថ្នាក់​ការ​គោរព​នីតិរដ្ឋ​នៅ​កម្ពុជា​ទាប​ជាងគេ​នៅ​លើ​ពិភពលោក ដោយ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ នៅ​លើ​ពិភពលោក ខណៈ​ឆ្នាំ​២០២២...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​វប្បធម៌​គោរព​ច្បាប់​ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​វប្បធម៌​គោរព​ច្បាប់ ដើម្បី​លើក​ស្ទួយ​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ឈ្នះ​គេ​តែ​មួយ​លេខ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​នៅ​បាត​តារាង​ឆ្នាំ​២០២២។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ថា នៅ​ពេល​ដែល​ចំណាត់ថ្នាក់​នីតិរដ្ឋ​ចុងក្រោយ​របស់​កម្ពុជា​ធ្លាក់​ចុះ​ទាប​ដល់​បាត​តារាង​បែប​នេះ រដ្ឋាភិបាល​គួរតែ​នាំគ្នា​បណ្តុះបណ្តាល​ឱ្យ​មាន​វប្បធម៌​គោរព​ច្បាប់ ដើម្បី​ជួយ​លើក​កម្ពស់​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។ របាយការណ៍​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) ដែល​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២២ បង្ហាញ​ថា ឆ្នាំ​២០២២...

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​តស៊ូ​បែប​ណា ដើម្បី​ទទួល​បាន​នីតិរដ្ឋ​ពិតប្រាកដ?

បណ្ឌិត ហ្គាហ្វា ពាងម៉េត ជា​អតីត​វីរជន​មួយ​រូប​បាន​លះបង់​គ្រួសារ​ទៅ​ចូលរួម​ចំណែក​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​នា​ទសវត្ស​១៩៨០ ក្នុង​ចលនា​តស៊ូ​មិនមែន​កុម្មុយនីស្ត ក្នុង​ពេល​ក្រោយ​កងទ័ព​កុម្មុយនីស្ត​យៀកណាម វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន ត្រួតត្រា​កាន់កាប់​ប្រទេស​ជាតិ​នា​ដើម​ឆ្នាំ​១៩៧៩។ មុន​ចាកចេញ​ទៅ​បង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង ឯ​កោះ​ហ្គាម (Guam) ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ក៏​ធ្លាប់​បាន​រួម​ចំណែក​ផ្តល់​គំនិត​ដល់​មេដឹកនាំ​ចលនា​តស៊ូ​ដែល​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផង​ដែរ។ ស្ថិត​ក្នុង​វ័យ​ចូល​និវត្តន៍ លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​លោក​ផ្ទាល់ ដោយ​ចែករំលែក​គំនិត បទពិសោធន៍ ចំណេះដឹង​របស់​លោក​ជា​វិភាគទាន​ដល់​ការ​គិតគូរ​ដឹកនាំ​កែប្រែ​សង្គម​ជាតិ ដើម្បី​នាំ​មក​នូវ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​មាតុភូមិ វឌ្ឍនភាព និង​សុភមង្គល​ពិតប្រាកដ​ដល់​ខ្មែរ​គ្រប់​រូប​ស្មើៗ​គ្នា។ លោក​បាន​ផ្តើម​សរសេរ​អត្ថបទ​អប់រំ​ឡើងវិញ​នៅ​ខែ​សីហា កន្លងទៅ​នេះ...

IDEA TALK៖ តើ​ការ​ចូលរួម​បង្កើន​ការ​យល់ដឹង​ដល់​ពលរដ្ឋ​អំពី​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ មាន​សារសំខាន់ និង​ចាំបាច់​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ចូលរួម​បង្កើន​ការ​យល់ដឹង​ដល់​ពលរដ្ឋ​អំពី​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ មាន​សារសំខាន់ និង​ចាំបាច់​ដែរ​ឬ​ទេ?»។

Latest news

© 2021, ដេលី. All rights reserved.