TAG
បង់ក្លាដេស
មេបក្សប្រឆាំងទើបចេញពីគុកដឹកនាំបាតុករអង្រួនប្រទេសបង់ក្លាដេសទាមទារនាយករដ្ឋមន្ត្រីចុះចេញពីតំណែង
បាតុកម្មរយៈពេលពីរថ្ងៃមកនេះ បាននិងតែកំពុងអង្រួនរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដេស ហើយមហាបាតុកម្មនេះដឹកនាំដោយមេបក្សប្រឆាំង លោក Mirza Abbas ដែលទើបត្រូវបានដោះលែងឱ្យមានសេរីភាពវិញពីការឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃចន្ទក្នុងសប្ដាហ៍នេះ។
តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera បាតុករយ៉ាងតិចប្រាំម៉ឺននាក់បានចុះដើរតាមផ្លូវនានានៅរដ្ឋធានីដាកា និងទីក្រុងជាច្រើនទៀត ដោយពួកគេបានស្រែកទាមទារឱ្យអ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។ បាតុករស្រែកថា ការដឹកនាំរបស់អ្នកស្រីធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដេស ទៅរកការរំលំ និងការរីករាលដាលនៃអំពើពុករលួយដូចដំបៅមហារីក។
ប្រឈមនឹងការឡើងថ្លៃនៃទំនិញគួបផ្សំនឹងអំពើពុករលួយ បាតុករបានបញ្ចេញកំហឹង និងទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង រួចរៀបចំការបោះឆ្នោតសភាឡើងវិញ។ ការធ្វើបាតុកម្មនេះ ផ្ដួចផ្ដើមឡើងដោយគណបក្សជាតិនិយមបង់ក្លាដេស...