25 C
Phnom Penh

TAG

ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍

ក្រុម​យុវជន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​ខុស​ច្បាប់

យុវជន​ចំនួន ៥​នាក់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់ និង​ការ​បង្កើត​អគារ​ភាសា​វៀតណាម​នៅ​កម្ពុជា។ យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន ដែល​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​យុវជន​ផ្សេង​ទៀត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ កញ្ញា នេះ​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ បើ​មិន​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​ទេ ពួកគេ​នឹង​ធ្វើ​ញត្តិ​មួយ​ទៀត​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​ចិន ក្នុង​នោះ​ជនជាតិ​ចិន​តែងតែ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​ពលរដ្ឋ ខណៈ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ពលរដ្ឋ​វៀតណាម បង្ក​ហានិភ័យ​ដល់​ប្រទេស​ជាតិ ដោយសារ​វៀតណាម​ជា​ប្រទេស​ជាប់​នឹង​កម្ពុជា...

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​យុវជន​មិន​លើស​៥​នាក់​ប្រមូលផ្ដុំ​មុខ​ក្រសួង​មហាផ្ទៃ​រឿង​ស្នើសុំ​ឲ្យ​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​ដាក់​ញត្តិ​ស្នើ​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា តែ​មិន​ឲ្យ​លើស​ពី ៥​នាក់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្នុង​កំណត់ហេតុ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ក្រុម​យុវជន​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​អាច​ជួប​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ដាក់​ញត្តិ​បាន ប៉ុន្តែ​មិន​ឲ្យ​លើស​ពី ៥​នាក់​ឡើយ។ ការ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ជួបជុំ​គ្នា​លើស​ពី ៥​នាក់​នេះ ដោយ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​លើក​ហេតុផល​ថា កុំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន គ្រោង​នឹង​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​បង្ហាញ​ក្ដី​បារម្ភ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ អះអាង​ថា​ជន​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម ជាង ៩០% កំពុង​កាន់កាប់​ឯកសារ​មិន​ប្រក្រតី។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​មាន​តម្លាភាព ដែល​នាំ​ឲ្យ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់ អាច​រស់នៅ​ស្រប​ច្បាប់ ខណៈ​កន្លងទៅ រដ្ឋាភិបាល​វៀតណាម​តែង​ស្នើ​ទៅ​បុរស​ខ្លាំង​លោក ហ៊ុន សែន ឲ្យ​ជួយ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់ បាន​ទទួល​សញ្ជាតិ​ខ្មែរ និង​ទទួល​បាន​កន្លែង​ស្នាក់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា​ផង​ដែរ។ អតីត​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក...

Latest news