TAG
ប្រទេស G-20
អ្នកវិភាគ៖ ការបដិសេធវត្តមានលោក ហ៊ុន សែន នៅ G20 និង APEC ជាសញ្ញាចាប់ផ្តើមច្រានចោលវត្តមានលោកលើឆាកអន្តរជាតិ
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការបដិសេធវត្តមានរបស់មេដឹកនាំកម្ពុជាក្នុងវេទិកាអន្តរជាតិ G20 និង APEC គឺជាសញ្ញានៃការចាប់ផ្តើមច្រានចោលវត្តមានរបស់លោក ហ៊ុន សែន ក្នុងវេទិកាអន្តរជាតិក្រោយៗទៀត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ វិច្ឆិកា នេះថា ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពេលថ្មីៗនេះ...
កិច្ចប្រជុំ G20 បិទបញ្ចប់ដោយថ្លែងការណ៍ថ្កោលទោសរុស្ស៊ី ខណៈមីស៊ីលមួយគ្រាប់ធ្លាក់ចូលទឹកដីប៉ូឡូញ
កិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 បានបិទបញ្ចប់នៅថ្ងៃពុធនេះ ដោយការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរុស្ស៊ី វាយប្រហារដោយគ្រាប់មីស៊ីលទៅលើប្រទេសអ៊ុយក្រែន កាលពីយប់ទៀបភ្លឺ ដែលយ៉ាងតិចមីស៊ីលជាង ៩០គ្រាប់បានធ្លាក់នៅទូទាំងប្រទេសអ៊ុយក្រែន ហើយយ៉ាងហោចមួយគ្រាប់បានធ្លាក់ចូលទឹកដីប៉ូឡូញ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់។
នៅក្នុងការបិទបញ្ចប់ជំនួបកំពូលនៃប្រទេស G-20 ប្រធានាធិបតីឥណ្ឌូនេស៊ី បានផ្ទេរសិទ្ធិជាប្រធានវេនប្រចាំឆ្នាំ២០២៣ ឱ្យទៅនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា។ សេចក្ដីថ្លែងការណ៍បានសម្ដែងការព្រួយបារម្ភអំពីប្រតិកម្មរបស់ប្រទេសប៉ូឡូញ ដែលគិតថាសង្គ្រាមកំពុងរអិលធ្លាក់ចូលទៅប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វិដូដូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំ G-20...
ឥណ្ឌូនេស៊ីហាមលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំ G20 ដោយសារឆ្លងកូវីដ-១៩
លោក ហ៊ុន សែន សម្រេចចិត្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកប្រទេសវិញ ដោយខកខានមិនបានចូលរួមកិច្ចប្រជុំ G20 បន្ទាប់ពីគ្រូពេទ្យឥណ្ឌូនេស៊ីធ្វើតេស្ត និងរកឃើញថាលោកវិជ្ជមានជំងឺកូវីដ-១៩។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅដល់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១៥ វិច្ឆិកា នេះថា...
លោក ពូទីន ទំនងមិនទៅចូលរួមប្រជុំនៃក្រុមមេដឹកនាំ G-20 នោះទេ-តើមូលហេតុអ្វី?
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំនៃថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 នឹងចាប់ផ្ដើមហើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី នៅរវាងថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។
មេដឹកនាំ ២០ប្រទេសត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលគេហៅថាកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20។ មេដឹកនាំភាគច្រើនសម្រេចថានឹងមកចូលរួមប្រជុំ ដែលក្នុងនោះអាចមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីឥណ្ឌា នាយករដ្ឋមន្ត្រីជប៉ុន...
ឥណ្ឌូនេស៊ីសង្ឃឹមថាជំនួបកំពូលនៃមេដឹកនាំ G-20 នឹងជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
នៅមុនជំនួបកំពូលនៃមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែវិច្ឆិកា ខែក្រោយនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី សង្ឃឹមថាតាមរយៈវេទិកានេះ អាចរុញឲ្យមេដឹកនាំនៃបណ្ដាប្រទេស G-20 ជួយសម្របសម្រួលឲ្យមានជំនួបរវាងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងសមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ឬយ៉ាងហោចណាស់ក៏មានជំនួបរវាងលោក ចូ បៃដិន និងលោក ពូទីន ដែរ។
បើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ឲ្យដឹងថា...