TAG
ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប EBA
បុរសខ្លាំងកម្ពុជាថាមិនយកអធិបតេយ្យជាតិទៅដោះដូរនឹងជំនួយពីសហគមន៍អឺរ៉ុបនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ប្រកាសជំហរថា កម្ពុជានឹងមិនយកអធិបតេយ្យជាតិរបស់ខ្លួនទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយពីសហគមន៍អឺរ៉ុបនោះឡើយ បើទោះបីជាសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាយ៉ាងណាក៏ដោយ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងក្នុងជំនួបពិភាក្សាជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ចូសិប បូររែល (Joseph Borelle) កាលពីថ្ងៃទី០៤ ខែសីហា...
សហភាពអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា
សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២០ ឧសភា នេះ ប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍អំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ ខាងមុខ ខណៈអង្គការសង្គមស៊ីវិលក្នុងស្រុកដែលឃ្លាំមើលការបោះឆ្នោតកន្លងមក ក៏មិនដាក់អ្នកសង្កេតការណ៍ដែរ។
សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានប្រកាសលើទំព័រហ្វេសប៊ុកជាផ្លូវការនៅថ្ងៃសុក្រ ទី២០ ឧសភា នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះ អឺរ៉ុបនឹងមិនដាក់អ្នកសង្កេតការណ៍នោះទេ។
សហភាពអឺរ៉ុបបញ្ជាក់ថា ទោះបីជាអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍ក៏ដោយ ប៉ុន្តែអឺរ៉ុបនឹងយកចិត្តទុកដាក់ខ្លាំងចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ថាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ដែរឬទេ ដោយថាទាំងអស់នេះវាជាផ្នែកសំខាន់ក្នុងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
មួយវិញទៀត សហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃរដ្ឋជាសមាជិក ក៏បានជួបជាមួយប្រធាន...
រដ្ឋសភាកម្ពុជាខកចិត្តចំពោះសភាអឺរ៉ុបដែលព្រមានដក EBA ទាំងស្រុងចេញពីកម្ពុជា
រដ្ឋសភាកម្ពុជាសម្ដែងការខកចិត្តជាខ្លាំងចំពោះសភាអឺរ៉ុប ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាទាំងស្រុង ពាក់ព័ន្ធនឹងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។
រដ្ឋសភាកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានច្រានចោលញត្តិរបស់សភាអឺរ៉ុបទាំងស្រុង ដោយបានផ្អែកលើក ៩ចំណុច ដើម្បីឆ្លើយតបនឹងសេចក្ដីសម្រេចញត្តិសភាអឺរ៉ុបដែលចេញកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
សភាកម្ពុជាចាត់ទុកសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ថាជាការបំភ្លៃក្នុងន័យលម្អៀង មានចរិតនយោបាយប្រកាន់យកភាគីតែម្ខាង និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ មួយវិញទៀត ការសម្រេចនេះ និងសេចក្ដីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទាំងស្រុង។
បន្ថែមពីនេះ សភាអឺរ៉ុបផ្អែកលើប្រភពព័ត៌មានមិនច្បាស់លាស់ ដែលផ្ដល់ដោយអ្នកនយោបាយឆ្វេងនិយម ពួកប្រជាកលនិយម...
បទវិភាគ៖ តើលោក ហ៊ុន សែន ចង់បានការអភិវឌ្ឍ ឬអស្ថិរភាពសង្គម?
ខណៈលោក ហ៊ុន សែន តែងអះអាងថាខ្លួនជាអ្នកអភិវឌ្ឍប្រទេសកម្ពុជា ប៉ុន្តែកម្ពុជានៅតែជាប្រទេសមួយដែលក្រីក្របំផុតក្នុងលោក។ ក្នុងខណៈដែលលោក ហ៊ុន សែន អួតអាងថាខ្លួនជាអ្នកស្រឡាញ់សន្តិភាព និងថែរក្សាស្ថិរភាពសង្គម លោកត្រូវបានគេស្គាល់ពាសពេញពិភពលោកថាជាមេដឹកនាំផ្ដាច់ការអមទៅដោយមន្ត្រីពុករលួយ មន្ត្រីបែបជើងកាង និងក្រុមឧត្តមសេនីយ៍ដៃឆៅជាច្រើនរូប។
តើហេតុអ្វីបានជាការដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ នៅតែធ្វើឲ្យកម្ពុជាជាប្រទេសក្រីក្រ ហើយមានឈ្មោះកាន់តែអាក្រក់ក្នុងឆាកអន្តរជាតិថែមទៀតនោះ?
លោក ហ៊ុន សែន តែងតែឃោសនាអំពីការអភិវឌ្ឍសង្គម និងការប្ដេជ្ញាការពារស្ថិរភាពសង្គម។ ចំពោះការអភិវឌ្ឍសង្គម...
អឺរ៉ុបព្រមានដកEBAបន្ថែម បើការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅមិនដូចអ្វីដែលពួកគេចង់បាន
សភាអឺរ៉ុប ព្រមានកម្ពុជាថា បើការបោះឆ្នោតទាំងថ្នាក់ក្រោមជាតិ និងការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខ មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ គណៈកម្មការអឺរ៉ុបនឹងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបន្ថែមទៀត។
ការព្រមានរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងតាមរយៈញត្តិមួយរបស់សភាអឺរ៉ុប នៅថ្ងៃទី៥ ខែឧសភា នេះ ដែលទទួលបានការគាំទ្រពីតំណាងរាស្ត្រសភាអឺរ៉ុប ចំនួន ៥២៦នាក់លើ ៥៩៤នាក់។
បើតាមខ្លឹមសារញត្តិចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សភាអឺរ៉ុបបានជំរុញឱ្យសមាជិករបស់ខ្លួនដែលមានចំនួន ២៧ប្រទេសធ្វើការតាមដានមើលការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់នៅក្នុងខែមិថុនា ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយឱ្យបានដិតដល់បំផុត។
បើតាមសភាអឺរ៉ុប បញ្ជាក់ថា...