34 C
Phnom Penh

TAG

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​១៣​លាន​នាក់​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​បី​ថ្ងៃ

ក្រសួង​ទេសចរណ៍​កម្ពុជា អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ជាតិ និង​អន្តរជាតិ​ជាង ១៣​លាន ១​សែន​នាក់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា សម្រាប់​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​សរុប ១៣​លាន ១​សែន ៨​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង ១៣​លាន ១​សែន ៣​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ៥​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​លេង​កម្សាន្ត​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី​ខ្មែរ​មាន​ចំនួន...

អាជ្ញាធរ​បញ្ចេញ​រថយន្តក្រុង​៣៤៥​គ្រឿង​ដឹក​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ចេញ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ (City Bus) ចំនួន ៣៤៥​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​បង់ប្រាក់ ទាំង​ទៅ ទាំង​មក ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ នាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​នោះ​រថយន្ត ៧​គ្រឿង​សម្រាប់​ប្រើប្រាស់​ជា​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​រថយន្ត ២៧៥​គ្រឿង​ផ្សេង​ទៀត គឺ​សម្រាប់​ប្រើប្រាស់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទាំង​ទៅ​ទាំង​មក​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស។ លោក ឃួង ស្រេង...

កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​បន្ទាប់ពី​ខកខាន​ពីរ​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ-១៩

ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ចូល​ឆ្នាំ​ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ខកខាន​រយៈពេល ២​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ-១៩។ ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​ដំបូង​គឺជា​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃទី​២ គឺជា​ថ្ងៃ​វារៈវ័នបត និង​ថ្ងៃទី​៣ គឺជា​ថ្ងៃ​វារៈឡើងស័ក ហើយ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣ ឬ​ថ្ងៃទី​១៤ ខែ​មេសា...

អាជ្ញាធរ​ភ្នំពេញ​ហាម​ពលរដ្ឋ​លេង​បាញ់​ទឹក​ឬ​គប់​ទឹក​ប៉ាត​ម្សៅ​អ្នក​ដំណើរ​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ហាម​យុវជន និង​ពលរដ្ឋ​មិន​ឲ្យ​លេង​បាញ់ ឬ​គប់​ស្បោង​ទឹក ប៉ាត​ម្សៅ​ដល់​អ្នក​ដំណើរ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​រហូត​អាច​ឈាន​ទៅ​បាត់បង់​អាយុ​ជីវិត​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា ខាងមុខ។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៣ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា ខាងមុខ​នេះ។ បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​ជា​យុវជន​យុវនារី សិស្ស​និស្សិត និង​កម្មករ​កម្មការិនី​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ចំពោះ​ភ្លើងទៀន ធូប...

របាំ​វៀតណាម​និង​របាំ​ត្រុដិ​សម្ដែង​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​សាលាខេត្ត​ស្វាយរៀង

របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​សាលាខេត្ត​ស្វាយរៀង ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។ អនុប្រធាន​បក្ស​កាន់​អំណាច អ្នកស្រី ម៉ែន សំអន ដែល​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ចូលរួម​ក្នុង​ពិធី​សម្ដែង​របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។ អ្នកស្រី ម៉ែន សំអន...

លោក ហ៊ុន សែន ស្នើ​ឱ្យ​អ្នកស្រី ទ្រី ដាណា ទទួល​យក​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌​រឿង​បង្ហាញ​សម្លៀក​បំពាក់​បុរាណ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​អ្នកស្រី ទ្រី ដាណា ឲ្យ​ទទួល​យក​ការ​ណែនាំ និង​កែតម្រូវ​ទៅ​តាម​ការ​កំណត់​ពី​ក្រសួង​វប្បធម៌ ប្រសិនបើ​ចង់​បង្ហាញ​សម្លៀកបំពាក់​បែប​បុរាណ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ពេល​ខាងមុខ​នេះ។ តាមរយៈ​សារ​សំឡេង​ជាង ១៣​នាទី នា​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​បាន​ឲ្យ​អ្នកស្រី ទ្រី ដាណា ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ការ​បង្ហាញ​ឈុត​សម្លៀកបំពាក់​នោះ​ខុស​នឹង​ទម្រង់ និង​បែបបទ​របស់​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ។ លោក​ថា ការ​ផ្ទៀងផ្ទាត់​នេះ...

IDEA TALK៖ ភាព​ចម្រូងចម្រាស​ប្រើ​ពាក្យ​សង្ក្រាន្ត​ឡងប៊ិច​និង​ចូលឆ្នាំ​ខ្មែរ​ក្នុង​សហគមន៍​ខ្មែរ​ក្រុង​ឡងប៊ិច

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​មូលហេតុ​អ្វី​ការ​ប្រើ​ពាក្យ​ហៅ​សង្រ្កាន្ត​ឡងប៊ិច និង​ពាក្យ​ចូលឆ្នាំ​ខ្មែរ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡងប៊ិច​នៃ​រដ្ឋ​កាលីហ្វ័នីញ៉ា?»។

បុរស​ខ្លាំង​កម្ពុជា​ថា​ពលរដ្ឋ​ខ្មែរ​រីករាយ​ចូល​ឆ្នាំ​ដូច​អបអរ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ប្រៀបធៀប​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ដូចជា​ពេល​អបអរ​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ យ៉ាង​ដូច្នោះ​ដែរ ក្រោយពី​ខកខាន​អបអរ​ពិធី​ចូល​ឆ្នាំ​រយៈពេល ២​ឆ្នាំ​ដោយសារ​កូវីដ-១៩។ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​កម្មវិធី​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ លោក ហ៊ុន សែន អះអាង​ថា ការ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំ​នេះ​ហាក់​មាន​សភាព​ខុស​ស្រឡះ​ពី​ការ​ចូល​ឆ្នាំ​នា​ពេល​កន្លងទៅ។ ពោល គឺ​ប្រៀប​ដូច​ពេល​ពលរដ្ឋ​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការ​អបអរ​ពេល​កម្ពុជា​បញ្ចប់​សង្គ្រាម​ទាំងស្រុង​តាម​នយោបាយ​ឈ្នះ​ឈ្នះ​យ៉ាង​ដូច្នោះ​នោះ​ដែរ...

មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់​បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ខណៈ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អគ្គិភ័យ​កើតឡើង ៧​ករណី​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ដកស្រង់​របាយការណ៍​មក​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល ៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២...

លោក កឹម សុខា បួងសួង​ឲ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខណៈ​លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បួងសួង​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ចៀស​ផុត​ពី​គ្រោះថ្នាក់​នៃ​ជម្លោះ​គ្រប់​បែប​យ៉ាង ជាពិសេស​ស្មារតី​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ជាតិ​ខ្មែរ និង​ខ្មែរ ដែល​ជា​កត្តា​ជួយ​ទប់ស្កាត់​នូវ​គ្រោះ​វិបត្តិ​នានា​ដល់​ប្រទេស​ជាតិ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គឺជា​ម្ចាស់​លើ​ជោគវាសនា​អនាគត​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន និង​មាន​ឱកាស​ក្នុង​ការ​រស់នៅ​ដោយ​សុខដុមរមនា មាន​សិទ្ធិ​សេរីភាព និង​ទទួល​បាន​នូវ​ផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌...

Latest news