28 C
Phnom Penh

TAG

ព្រលាន​យន្តហោះ

ពលរដ្ឋ​ជាង​២០០​នាក់​តវ៉ា​ឱ្យ​អភិបាល​ខេត្ត​កណ្ដាល​ឆ្វៀល​ដី​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី

ពលរដ្ឋ​ជាង ២០០​នាក់​មកពី​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​នាំគ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​កណ្ដាល ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ត​នេះ​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី ដោយ​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ស្នើសុំ​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ដល់​ពួកគេ។ ការ​ឡើង​មក​ទាមទារ​ជា​ថ្មី​ទៀត​របស់​ក្រុម​ពលរដ្ឋ​មកពី​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​២៤ ខែ​មេសា នេះ បន្ទាប់ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពួកគេ។ អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត លោកស្រី អួង ស៊ីម ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​ជា​លើក​ទី​២ នេះ...

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ខែ​មីនា នេះ

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាង​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ក្នុង​ដំណាច់​ខែ​មីនា នេះ ខណៈ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ចាស់ នឹង​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាង​នៅ​ថ្ងៃ​ពុធ ទី​៨ មីនា នេះ​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី កំពុង​ត្រៀម​ធ្វើ​តេស្ដ​សាកល្បង​នៅ​អំឡុង​ខែ​ឧសភា ឬ​ខែ​មិថុនា ឆ្នាំ​២០២៣ នេះ...

ពលរដ្ឋ​នៅ​ជាប់​ព្រលាន​យន្តហោះ​ថ្មី​ស្នើ​បញ្ឈប់​ការ​ចោទប្រកាន់​និង​បំភិតបំភ័យ​ពួកគាត់​គ្រប់​រូបភាព

ពលរដ្ឋ​ចំនួន ៤៧៣​គ្រួសារ​រស់នៅ​ជាប់​ព្រលាន​យន្តហោះ​ថ្មី​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​បញ្ឈប់​ការ​ចោទប្រកាន់ រួម​ទាំង​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​ពួកគេ​គ្រប់​រូបភាព​បន្ត​ទៀត ដោយ​ថា​ពួកគេ​រស់នៅ​លើ​ទីតាំង​បច្ចុប្បន្ន​យ៉ាងហោចណាស់​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ។ ពលរដ្ឋ​ជិត ៥០០​គ្រួសារ​រស់នៅ​ទំនប់​៩៤ ភូមិ​អំពៅព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង និង​ភូមិ​អាចម៍កុក សង្កាត់​កំពង់សំណាញ់ ខេត្ត​កណ្តាល ត្អូញត្អែរ​ថា បច្ចុប្បន្ន​ពួកគេ​ប្រមាណ​ជា ៤៧៣​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​នា​ពេល​អនាគត ដោយសារ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី និង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​របស់​សាលា​ខេត្ត​កណ្ដាល មិន​បាន​ផ្ដល់​ព័ត៌មាន និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ក្រោយពី​មាន​គម្រោង​នេះ នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​២១...

ពលរដ្ឋ​រស់នៅ​ជិត​ព្រលាន​យន្តហោះ​ថ្មី​ប្រមូលផ្ដុំ​មុខ​សាលា​ខេត្ត​កណ្ដាល​ស្នើសុំ​ការ​ពន្យល់​លម្អិត

ពលរដ្ឋ​ជាង ២០០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​ជិត ៥០០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​ស្នើសុំ​ឱ្យ​អភិបាល​ខេត្ត លោក គង់ សោភ័ណ្ឌ ពន្យល់​ពី​ព័ត៌មាន​លម្អិត​បន្ទាប់ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី និង​អាជ្ញាធរ​មូលដ្ឋាន ព្រមាន​រុះរើ​លំនៅឋាន​ស្រប​ច្បាប់​របស់​ពួកគេ និង​ហាមឃាត់​មិន​ឱ្យ​សាងសង់​សំណង់​គ្រប់​បែប​យ៉ាង​ទាំងអស់។ តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ុត ចាន់សុផាន់នី អះអាង​ថា ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ បាន​រង​ការ​គំរាមកំហែង​ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ពួកគេ​បាន​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​អ្វី​ទាំងអស់​លើ​ដី​របស់​ខ្លួន សូម្បីតែ​សង់​រោង​ចិញ្ចឹម​សត្វ​ក៏ដោយ។ ជាង​នេះ​ទៀត ពួកគេ​តែង​ដើរ​ចូល​ថត​តាម​ផ្ទះ​ណា​ដែល​មិន​មាន​ម្ចាស់​រស់នៅ និង​បាញ់​ថ្នាំ​ពណ៌​តាម​មុខ​ផ្ទះ...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​ចំនួន​បី​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី

ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ប្រមាណ ៣០០​នាក់​នៅ​ខេត្ត​ចំនួន​៣ បាន​នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគេ។ ក្រុម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឡើង​មក​ដាក់​ញត្តិ​ជា​ថ្មី ក្នុង​នោះ​រួម​មាន​ខេត្ត​ត្បូងឃ្មុំ ខេត្ត​កណ្តាល និង​ខេត្ត​ស្វាយរៀង។ ពួកគេ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។ តំណាង​ពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ លោក ផន សុផល បាន​លើក​ឡើង​នៅ​ខាងមុខ​ក្រសួង​មហាផ្ទៃ​ថា ពួកគាត់​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ស្ថាប័ន​ទាំងនេះ​ជាច្រើន​ដង​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ ទើប​ពួកគាត់​នាំគ្នា​ឡើង​មក​ជា​ថ្មី​ទៀត។ លោក​បន្ត​ថា បញ្ហា​ដីធ្លី​របស់​ពួកគាត់​បាន​អូស​បន្លាយ​ជិត ១០​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ។ ជុំវិញ​ករណី​វិវាទ​ដីធ្លី​នេះ​ដែរ...

សង្គម​ស៊ីវិល​ថា​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ រំលោភ​គោលការណ៍​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជិត ១០០​ស្ថាប័ន រិះគន់​ថា ការ​ចោទប្រកាន់​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ គឺ​រំលោភ​បំពាន​ទៅ​នឹង​គោលការណ៍​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​គោលការណ៍​មន្ត្រី​របស់​រដ្ឋ​ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចំនួន ៨៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ទំនាស់​ដីធ្លី​ដ៏​រាំរ៉ៃ​រវាង​ក្រុមហ៊ុន Oversea...

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នឹង​ព្រលាន​យន្តហោះ​ថ្មី​ដាក់​ញត្តិ​នៅ​ទូត​មួយ​ចំនួន​ឱ្យ​ជួយ​ដោះស្រាយ

តំណាង​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​កណ្ដាល នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​តាម​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ​ឱ្យ​បាន​សមរម្យ។ តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី អៀង សារី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ដាក់​ញត្តិ​ថា កន្លងមក ពួកគាត់​បាន​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​លើ​ករណី​នេះ​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ពួកគាត់​អស់​ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ។ អ្នកស្រី​បន្ត​ថា មូលហេតុ​នេះ​ហើយ​ទើប​ពួកគាត់​នាំគ្នា​មក​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​នានា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់ ខណៈ​ការ​ចុះ​ដោះស្រាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​កន្លងមក មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ថែមទាំង​ធ្វើការ​សម្រេច​លើ​ការ​កំណត់​តម្លៃ​ទាំង​ឯកតោ​ភាគី​ទៀត។ អ្នកស្រី អៀង សារី ចាត់ទុក​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ថា​ជា​ការ​រំលោភ​ច្បាប់ និង​សិទ្ធិ​របស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ។ ទោះជា​យ៉ាងណា តំណាង​ពលរដ្ឋ​រូប​នេះ​បង្ហាញ​ក្ដី​សង្ឃឹម​ថា ស្ថានទូត​ប្រទេស​លោក​សេរី...

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ដែល​មាន​ទុន​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ បុរស​ខ្លាំង​ក្រាញ​អំណាច​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​វិនិយោគ​នេះ គឺ​ប្រៀប​ដូចជា​ចិន​មាន​ម្សៅ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ដី​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​កម្ពុជា​នឹង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ...

Latest news