TAG
ព្រៃអភិរក្សមេត្តាធម្មជាតិ
ប្រជាសហគមន៍ឧត្តមស្រែពស់ស្នើអភិបាលខេត្តកំពង់ស្ពឺដកទាហានចេញពីដីសហគមន៍ក្រោយពីមានការគំរាមបាញ់សម្លាប់ពួកគេ
ក្រុមប្រជាសហគមន៍ឧត្តមស្រែពស់ ស្នើទៅអភិបាលខេត្តកំពង់ស្ពឺ ឲ្យដកទាហានចេញពីដីព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» និងបើកឲ្យសហគមន៍ចូលការពារដោយគ្មានការគំរាមកំហែង។
ការស្នើរបស់ប្រជាសហគមន៍នេះ ធ្វើឡើងខណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះទៅពិនិត្យទីតាំងឈូសឆាយដីនៅសហគមន៍ឧត្តមស្រែពស់ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២។
ក្នុងជំនួបរវាងអភិបាលខេត្តកំពង់ស្ពឺ ក្រុមប្រជាសហគមន៍ឧត្តមស្រែពស់ រៀបរាប់ថា កន្លងមកក្រុមទាហានបានគំរាមដេញកាប់ ហើយថែមទាំងយកកាំភ្លើងបាញ់ទៀត នៅពេលពួកគាត់ចុះពិនិត្យមើលដីព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ»។
ក្រៅពីការស្នើឲ្យដកទាហានចេញ ពលរដ្ឋក៏បានស្នើទៅអភិបាលខេត្តកំពង់ស្ពឺ ជួយការពារដីព្រៃសហគមន៍ «ឧត្ដមស្រែពស់...
អង្គការសង្គមស៊ីវិលថាក្រុមទាហាន«ង៧០»បន្តឈូសឆាយព្រៃសហគមន៍ឧត្តមស្រែពស់
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ដែលហៅកាត់ថា CHRAC ថាក្រុមទាហានបន្តប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃសហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ បានប្រហែល ១០០ម៉ែត្របន្តទៀត បន្ទាប់ពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងក្រុមអង្គការសង្គមស៊ីវិលបានចុះត្រួតពិនិត្យរួមគ្នាកន្លងមក។
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានអះអាងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ថា ការរុករានកាន់កាប់ព្រៃសហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ ពីសំណាក់ក្រុមទាហានមួយក្រុមដែលអះអាងថា ខ្លួនជាយោធាកងរថក្រោះ «ង៧០» បានឈានដល់ដំណាក់កាលចុះត្រួតពិនិត្យពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងអភិរក្សតំបន់អភិរក្សសត្វព្រៃឱរ៉ាល់ ក្រុមប្រឹក្សាឃុំត្រពាំងជោរ តំណាងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (Licadho) ខេត្តកំពង់ស្ពឺ...
កុដិលោកនៅអាស្រមព្រៃមេត្តាធម្មជាតិត្រូវបានក្រុមទាហានដុតបំផ្លាញចោលដើម្បីយកដី
ប្រជាសហគមន៍អះអាងថា កុដិលោកនៅអាស្រមព្រៃមេត្តាធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមទាហានដុតបំផ្លាញរាបដល់ដី ខណៈព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» កំពុងរងការឈូសឆាយ និងកាប់បំផ្លាញពីសំណាក់ក្រុមទាហាន និងពលរដ្ឋមួយចំនួន។
កាលពីខែឧសភា ឆ្នាំ២០២២ ប្រជាសហគមន៍បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់ក្រុមទាហានកងទ័ពជើងគោក និងពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ...
ពលរដ្ឋខេត្តកំពង់ស្ពឺដែលធ្លាប់ត្រូវទាហាន «ង៧០» បាញ់ ស្នើក្រសួងជួយទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍
ប្រជាសហគមន៍នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឡើងមកប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើសហគមន៍ «ឧត្តមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» និងដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយនៅទីនោះ។
ពលរដ្ឋរស់នៅឃុំពោធិ៍មាស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោកស្រី ឃន ខន បានប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងរៀបចំដែនដីថា ពួកគាត់នាំគ្នាតវ៉ាកន្លងមកគ្រាន់តែចង់រក្សាព្រៃឈើទុក ដោយថាបច្ចុប្បន្ន ព្រៃឈើសហគមន៍ «ឧត្តមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» កំពុងរងការកាប់បំផ្លាញ...
ព្រៃមេត្តាធម្មជាតិនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ
ព្រៃឈើនៅសហគមន៍ ឧត្ដមស្រែពស់ ហៅ ព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងនូវការកាប់បំផ្លាញស្ទើររាល់ថ្ងៃដោយគ្មានការចូលរួមទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។ នេះបើយោងទៅតាមវីដេអូដែលបង្ហោះដោយប្រជាសហគមន៍។
យោងតាមវីដេអូដែលប្រជាសហគមន៍ផ្ញើមកសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ឧសភា នេះដែលមានរយៈពេល ១នាទី និង ២វិនាទី ដែលមានសង្ឃដីការបស់ព្រះតេជព្រះគុណ ព្រំ សុជាតិ គង់នៅវត្តមេត្តាធម្មជាតិ ថាព្រៃសហគមន៍នៅជុំវិញវត្តមេត្តាធម្មជាតិ ស្ថិតក្នុងភូមិពោធិ៍មាស...