TAG
រដ្ឋធម្មនុញ្ញ
ក្រុមអ្នកសង្កេតការណ៍ជំរុញឱ្យមានការវាយតម្លៃពីការដឹកនាំរបស់រដ្ឋាភិបាលរយៈពេល៣០ឆ្នាំមកនេះ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា អស់រយៈពេល ៣០ឆ្នាំហើយចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣ មក គួរតែធ្វើការវាយតម្លៃម្តងពីការដឹកនាំរបស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលដែលដឹកនាំកន្លងមកបានធ្វើប្រយោជន៍អ្វីខ្លះ និងបានច្រើនប៉ុនណាសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ ឧសភា នេះថា ការវាយតម្លៃពីការដឹកនាំរបស់រដ្ឋាភិបាលដែលបានដឹកនាំអស់រយៈពេល ៣០ឆ្នាំមកនេះ គឺដើម្បីឱ្យដឹងថា តើរដ្ឋាភិបាលបានចំណាយធនធានជាតិ ដូចជាធនធានមនុស្ស ធនធានលុយកាក់ និងធនធានសម្ភារៈអស់ច្រើនប៉ុនណាសម្រាប់ការដឹកនាំរបស់ខ្លួន។
បណ្ឌិត ឡៅ...
ក្រុមប្រឹក្សាធម្មនុញ្ញថាលោក ហ៊ុន សែន ជាអ្នកការពាររដ្ឋធម្មនុញ្ញនិងលើកកម្ពស់នីតិរដ្ឋពិតប្រាកដ
ក្រុមប្រឹក្សាធម្មនុញ្ញអះអាងថា មេដឹកនាំបក្សកាន់អំណាចដែលវៀតណាមលើកបន្តុប និងកំពុងក្រាញអំណាចជានាយករដ្ឋមន្ត្រីបន្តវង្សត្រកូល លោក ហ៊ុន សែន គឺជាអ្នកការពាររដ្ឋធម្មនុញ្ញ និងជាអ្នកលើកកម្ពស់នីតិរដ្ឋពិតប្រាកដរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះថា ព្រឹត្តិការណ៍ផ្ទុះអាវុធក្នុងឆ្នាំ១៩៩៧ និងព្រឹត្តិការណ៍បាតុកម្មក្នុងឆ្នាំ២០១៣ រួមទាំងសកម្មភាពជ្រុលនិយមរបស់គណបក្សនយោបាយមួយចំនួននាពេលថ្មីៗនេះ សុទ្ធតែរុញឱ្យប្រទេសកម្ពុជាស្ថិតនៅលើមាត់ជ្រោះនៃសោកនាដកម្មសង្គមជាតិទាំងអស់។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញរូបនេះលើកឡើងថា ក្រុមមនុស្សមួយក្តាប់តូចបានអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យដោយប្រើប្រាស់សិទ្ធិហួសព្រំដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ដែលបង្កឱ្យមានភាពភ័យខ្លាច ដោយការបញ្ឆេះកំហឹងវណ្ណៈ...
លោក ហ៊ុន សែន ព្រមានកែរដ្ឋធម្មនុញ្ញកំណត់ឱ្យអ្នកនយោបាយនិងមន្ត្រីរាជការមានសញ្ជាតិខ្មែរតែមួយ
មេដឹកនាំខ្មែរដែលក្តោបក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន ព្រមានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឱ្យអ្នកនយោបាយខ្មែរ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធមានសញ្ជាតិខ្មែរតែមួយ ដើម្បីកុំឱ្យបរទេសមកលូកលាន់កិច្ចការនយោបាយរបស់កម្ពុជា។
បុរសខ្លាំងក្រាញអំណាច លោក ហ៊ុន សែន លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះថា លោកនឹងពិចារណាកែរដ្ឋធម្មនុញ្ញដោយតម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយត្រូវតែមានសញ្ជាតិខ្មែរតែមួយ ដើម្បីកុំឱ្យបរទេសមួយចំនួនយកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់របស់កម្ពុជា ចំពោះអ្នកដែលមានទោស។
លោក ហ៊ុន សែន...
អ្នកឃ្លាំមើលថា២៩ឆ្នាំមកនេះលោក ហ៊ុន សែន បំពានរដ្ឋធម្មនុញ្ញនិងប្រព្រឹត្តឧក្រិដ្ឋកម្មធំៗប៉ះពាល់ជាតិ
អ្នកឃ្លាំមើលហៅការប្រកាសរបស់លោក ហ៊ុន សែន ដែលប្ដេជ្ញាគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ថាជាភាសានៃខ្យល់។ ពួកគេនិយាយថា រយៈពេល ២៩ឆ្នាំមកនេះ លោក ហ៊ុន សែន បានប្រព្រឹត្តឧក្រិដ្ឋកម្មធំៗចំពោះជាតិដោយអនុវត្តបំពានខ្លឹមសាររដ្ឋធម្មនុញ្ញច្រើនណាស់។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងលោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាដាច់ខាតត្រូវគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣...
លោក ហ៊ុន សែន ថាគោលការណ៍បែងចែកអំណាចកំពូលទាំងបីបានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់អំពីគោលការណ៍នៃការបែងចែកអំណាចកំពូលទាំងបីដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្រតិបត្តិ មានរដ្ឋាភិបាល អំណាចនីតិប្បញ្ញត្តិ មានរដ្ឋសភា និងអំណាចតុលាការផងដែរ ហើយរដ្ឋធម្មនុញ្ញក៏ត្រូវបានចាត់ទុកជាច្បាប់កំពូលរបស់កម្ពុជាយ៉ាងរឹងមាំថែមទៀត។
មេដឹកនាំប្រើអំណាចរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួនរូបនេះ បានអះអាងក្នុងខួបលើកទី២៩ឆ្នាំដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅថា ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ក្នុងនោះ រដ្ឋធម្មនុញ្ញក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងគោលការណ៍នីតិរដ្ឋផងដែរ។
លោកបន្ថែមថា កម្ពុជាបានប្ដេជ្ញាគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សដោយឥតងាករេ។
លោក ហ៊ុន សែន...
អ្នកនាំពាក្យថាបក្សនយោបាយនិងសង្គមស៊ីវិលមិនហ៊ានជជែកទល់មុខ ខណៈសង្គមស៊ីវិលថាគ្មានភាពចាំបាច់
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់ ខណៈគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា គ្មានភាពចាំបាច់ទៅចូលរួមស្ដាប់ដោយសារយន្តការរបស់ក្រសួងដើរបញ្ច្រាសទិស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថា ទាំងអ្នកវិភាគផង អ្នកអត្ថាធិប្បាយ និងអ្នកដាក់ញត្តិផង បាននាំគ្នារិះគន់គ្រប់បែបយ៉ាងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ុន្តែនៅពេលដែលក្រសួងយុត្តិធម៌អញ្ជើញឱ្យចូលមកជជែកតទល់គ្នាដោយផ្ទាល់ និងបើកចំហរកតម្លាភាពជាសាធារណៈ បែរជាពួកគេមិនមកចូលរួមទៅវិញ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២...
វេទិកាពលរដ្ឋជំរុញឲ្យរដ្ឋាភិបាលធ្វើសមាជជាតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០
វេទិកាពលរដ្ឋជំរុញរដ្ឋាភិបាលធ្វើសមាជជាតិដើម្បីឲ្យពលរដ្ឋចូលរួមបញ្ចេញមតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាជាងអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលឲ្យទៅស្ដាប់ការបកស្រាយដដែលៗរបស់ក្រសួងយុត្តិធម៌ ដែលនឹងគ្រោងធ្វើនៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២។
ការជំរុញរបស់វេទិកាពលរដ្ឋ ធ្វើឡើងឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ដែលចេញនៅថ្ងៃទី២៩ ខែកក្កដា ដោយអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ឱ្យចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀតជុំវិញបញ្ហានេះ នៅដើមខែក្រោយ ដើម្បីជម្រះចោលនូវរាល់កង្វល់ទាំងឡាយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា ការធ្វើសមាជជាតិឲ្យពលរដ្ឋខ្មែរទូទៅចូលរួមស្ដាប់ និងមានយោបល់ មានប្រយោជន៍ធំធេងណាស់...
បក្សនយោបាយមួយចំនួនគាំទ្រការកែរដ្ឋធម្មនុញ្ញ ខណៈអង្គការជាតិនិងអន្តរជាតិសម្ដែងក្ដីបារម្ភ
គណបក្សនយោបាយមួយចំនួនប្រកាសគាំទ្ររដ្ឋសភា ដែលបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំង ៨មាត្រា ដោយអះអាងថាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របតាមគោលការណ៍របបសភានិយម ខណៈអង្គការជាតិ និងអន្តរជាតិថាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសគាំទ្ររបស់គណបក្សនយោបាយមួយចំនួន ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ក្រោយពីរដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ៨មាត្រា កាលពីថ្ងៃទី២៨ ខែកក្កដា។
គណបក្សទាំងនោះមាន៖
គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាប្រធានគណបក្សខ្មែរតែមួយ ដែលមានលោក គុជ លី ជាប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ...
រដ្ឋសភាឯកបក្សអនុម័តទាំងស្រុងឲ្យកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមដោយសំឡេង១០៥លើ១០៦
រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា សម្រេចអនុម័តកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រា ដោយសំឡេង ១០៥លើ១០៦ តាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំពេញចំណុចខ្វះចន្លោះនៃរដ្ឋធម្មនុញ្ញដើម ធ្វើឲ្យស្ថាប័នកំពូលជាតិដំណើរការទៅដោយរលូន មិនជាប់គាំង និងធានាស្ថិរភាពនយោបាយ។
ការសម្រេចអនុម័តលើសេចក្ដីព្រាងស្ដីពីការធ្វើវិសោធនកម្មលើកទី១០ នេះ បានធ្វើឡើងក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង ១០៥លើ១០៦។ ក្នុងចំណោមសមាជិករដ្ឋសភាចំនួន ១០៦នាក់ ក្នុងនោះចំនួន ១០៥...
សង្គមស៊ីវិលជាង១០០សម្ដែងការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មធម្មនុញ្ញស្នើដោយលោក ហ៊ុន សែន
អង្គការមិនមែនរដ្ឋាភិបាលជាង ១០០ស្ថាប័ន សម្ដែងការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលបានស្នើដោយលោក ហ៊ុន សែន ថាអាចប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ អំណាចនីតិប្រតិបត្តិ និងការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។
សេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយអង្គការមិនមែនរដ្ឋាភិបាល សហជីព សមាគម និងសហគមន៍ចំនួន ១០៤ស្ថាប័ន ក្នុងនោះសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ខុមហ្វ្រែល គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា...