TAG
រដ្ឋធម្មនុញ្ញ
វេទិកាពលរដ្ឋស្នើលោក ហ៊ុន សែន បញ្ឈប់គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបំណងផ្ទេរអំណាច
វេទិកាពលរដ្ឋស្នើឲ្យលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចត្រូវបញ្ឈប់ជាបន្ទាន់នូវគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយសារគម្រោងនេះគ្រាន់តែជាការអនុវត្តផែនការផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ មិនបានបម្រើដល់ផលប្រយោជន៍ជាតិ និងពលរដ្ឋនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលលោក ហ៊ុន សែន បានស្នើនោះ មិនបានបម្រើផលប្រយោជន៍ពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ការកែនេះដើម្បីបំពេញសេចក្ដីត្រូវការអំណាចអ្នកដឹកនាំ និងធ្វើឲ្យជាតិកាន់តែស្មុគស្មាញ។
ជាក់ស្ដែង ការកែមាត្រា១២៥ថ្មី ធ្វើឡើងដើម្បីបើកផ្លូវឲ្យមានការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី...
IDEA TALK៖ តើវិបត្តិនៅស្រីលង្កា ជំរុញឲ្យលោក ហ៊ុន សែន កែរដ្ឋធម្មនុញ្ញបង្ខំផ្ទេរអំណាចឬ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «តើវិបត្តិនៅស្រីលង្កា ជំរុញឲ្យលោក ហ៊ុន សែន កែរដ្ឋធម្មនុញ្ញបង្ខំផ្ទេរអំណាចឬ?»។
អ្នកឃ្លាំមើល៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបង្ហាញថាលោក ហ៊ុន សែន កំពុងជ្រែករាជ្យព្រះមហាក្សត្រ
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានបង្ហាញយ៉ាងច្បាស់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជ្រែករាជ្យព្រះមហាក្សត្រដែលនឹងក្លាយជាបុគ្គលដ៏មានអំណាចបំផុតមួយទៅថ្ងៃមុខ និងធ្វើឱ្យធ្លាក់ចុះនូវការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងនេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រែក្លាយខ្លួនទៅជាស្ថាប័នធម្មនុញ្ញកំពូលមួយខ្ពស់ជាងស្ថាប័នជាតិណាៗទាំងអស់។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ កក្កដា...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថាការកែរដ្ឋធម្មនុញ្ញមិនបម្រើផលប្រយោជន៍បក្សប្រជាជនកម្ពុជាទេ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក កើត រិទ្ធ លើកឡើងថា ការកែរដ្ឋធម្មនុញ្ញមិនមែនបម្រើផលប្រយោជន៍គណបក្សប្រជាជនកម្ពុជាក្នុងសេណារីយ៉ូដើម្បីផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត នោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍ ទី១៤ កក្កដា នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ លើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំង ១០លើកកន្លងមកនេះ ដើម្បីបំពេញចំណុចខ្វះចន្លោះរបស់រដ្ឋធម្មនុញ្ញ...
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការកែធម្មនុញ្ញបន្ថែមមិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យនិងរបបរាជានិយមឡើយ
ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តគាំទ្រទាំងស្រុងដោយគ្មានសំឡេងជំទាស់ ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យលោក ហ៊ុន សែន ធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រា ដោយអះអាងថានឹងមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមនៅកម្ពុជានោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញចំនួន ៨មាត្រា ធ្វើឡើងស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។
ការសម្រេចអនុម័តដោយគ្មានសំឡេងជំទាស់សំឡេង ៩លើ៩ នៃសមាជិកស្ថាប័នកំពូលទាំងមូលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃពុធ ទី១៣ កក្កដា នេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា...
ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គមុននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមសំណើលោក ហ៊ុន សែន
ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃពុធ នេះ មុននឹងឈានទៅធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់បុរសខ្លាំងលោក ហ៊ុន សែន ដើម្បីធានាស្ថាប័នកំពូលរបស់ជាតិមាននិរន្តរភាព និងធានាស្ថិរភាពនយោបាយនៅក្នុងប្រទេសគ្រប់កាលៈទេសៈ។
យោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៣ ខែកក្កដា ដើម្បីពិគ្រោះយោបល់ និងពិនិត្យមើលសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ថ្មី មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតីភាពនៃស្ថាប័នជាតិ។
បើតាមសេចក្ដីព្រាងស្ដីពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខាងលើ...
សង្គមស៊ីវិលថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយឯកបក្សមិនឆ្លុះបញ្ចាំងពីការរួបរួមជាតិ
ក្រុមសង្គមស៊ីវិលក្នុងស្រុកអះអាងថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមានតែសភាឯកបក្ស មិនបានឆ្លុះបញ្ចាំងអំពីការរួបរួមជាតិតែមួយ និងឆន្ទៈរបស់ពលរដ្ឋឡើយ ក្រៅតែបម្រើឲ្យផលប្រយោជន៍បក្សកាន់អំណាចតែប៉ុណ្ណោះ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន ដឹកនាំប្រទេសខ្វល់តែរឿងកែរដ្ឋធម្មនុញ្ញ ឬធ្វើច្បាប់បំពេញបំណងអំណាចរបស់ខ្លួន។ លោកយល់ថា នេះជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១១ ហើយ ក្នុងការកែរដ្ឋធម្មនុញ្ញជាតិកម្ពុជាក្នុងរយៈពេលតែជាង ២០ឆ្នាំ និងភាគច្រើនលើសលប់មានគោលដៅបញ្ចូលខ្លឹមសារថ្មីៗក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងស៊កសៀតច្បាប់ថ្មីៗទៀតដើម្បីបំពេញផែនការផ្ទេរអំណាចគ្រួសារត្រកូល ហ៊ុន តែប៉ុណ្ណោះ។
លោកអះអាងថា...
លោក ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើសន្និសីទកាសែតរឿងព្រាងច្បាប់ធម្មនុញ្ញ
បុរសខ្លាំងដែលក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យធ្វើសន្និសីទកាសែត បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសរសេរលើបណ្ដាលសង្គមថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា នេះ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញហើយ។
យ៉ាងណាក៏ដោយ ការអនុម័តសេចក្ដីព្រាងច្បាប់នេះមានបំណងឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ប៉ុន្តែលោក ផៃ ស៊ីផាន មិនបានបញ្ជាក់ទេថា លោក ហ៊ុន សែន...
លោក ហ៊ុន សែន គំរាមប្រើកម្លាំងប្រដាប់អាវុធកម្ទេចអ្នករំលោភរដ្ឋធម្មនុញ្ញ
មេដឹកនាំដែលក្រាញអំណាចយូរជាងគេនៅកម្ពុជា លោក ហ៊ុន សែន គំរាមថា ក្រុមណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កងកម្លាំងប្រដាប់អាវុធមានតួនាទីចាំបាច់ត្រូវតែកម្ទេចក្រុមនោះចោលជាបន្ទាន់ មិនអាចពន្យារពេលដាច់ខាត។
បុរសខ្លាំងរបស់កម្ពុជា លោក ហ៊ុន សែន បានព្រមានធ្ងន់ៗក្នុងពិធីសម្ពោធអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ថា នរណាក៏ដោយដែលហ៊ានរំលោភបំពានរដ្ឋធម្មនុញ្ញតាមគ្រប់រូបភាព ដូចជាការធ្វើបដិវត្តពណ៌តាមរយៈការធ្វើរដ្ឋប្រហារ ជាដើម កម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចចោលដោយគ្មានករណីលើកលែងនោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា...
IDEA TALK៖ តើហេតុផលអ្វីនៅពីក្រោយការគំរាមរបស់លោក ហ៊ុន សែន ក្នុងការវ៉ៃខ្នោះចំពោះអ្នកហ៊ានរិះគន់ការកែរដ្ឋធម្មនុញ្ញពីប្រព័ន្ធ ២ភាគ៣ មក ៥០%+១?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើហេតុផលអ្វីនៅពីក្រោយការគំរាមរបស់លោក ហ៊ុន សែន ក្នុងការវ៉ៃខ្នោះចំពោះអ្នកហ៊ានរិះគន់ការកែរដ្ឋធម្មនុញ្ញពីប្រព័ន្ធ ២ភាគ៣ មក ៥០%+១?»។