34.7 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ផ្ទេរ​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ ក្រោម​ការ​សម្រាល​ទោស​ពី​របប​សឹក​ភូមា

ប្រធានាធិបតី​ភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ បាន​បញ្ជា​ឱ្យ​ផ្ទេរ​អ្នកស្រី អ៊ុងសាន ស៊ូជី ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ គឺ ៥​ឆ្នាំ​បន្ទាប់ពី​ចាប់​ឃុំ​ខ្លួន​អ្នកស្រី​អំឡុង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០២១។ បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ព័ត៌មាន​អង់គ្លេស The Guardian ដំណឹង​ពី​ការ​សម្រាល​ទោស​អ្នក​នយោបាយ​ជើងចាស់​ភូមា រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ។ សេចក្ដី​ថ្លែងការណ៍​បាន​ឱ្យ​ដឹង​ថា លោក មីន...

ប្រធានាធិបតី​បារាំង អំពាវនាវ​ឱ្យ​របប​សឹក​ភូមា ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ខណៈ​យុទ្ធនាការ​បោះឆ្នោត​ចាប់ផ្ដើម

ប្រធានាធិបតីបារាំងអំពាវនាវឱ្យរបបសឹកភូមាដោះលែងអ្នកស្រីអ៊ុងសានស៊ូជីខណៈយុទ្ធនាការបោះឆ្នោតចាប់ផ្ដើមដោយគ្មានបក្សប្រឆាំងចូលរួម លោក Kim Aris កូនប្រុស​របស់​ជ័យលាភី​ណូបែល​សន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី អាយុ ៨០​ឆ្នាំ បាន​បង្ហោះ​សារ​លិខិត​របស់​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ដែល​បាន​អំពាវនាវ​ទៅ​កាន់​របប​សឹក​ភូមា ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​វ័យ ៨០​ឆ្នាំ​រូប​នេះ​ឱ្យ​មាន​សេរីភាព​ជាបន្ទាន់។ សារ​លិខិត​របស់​លោក Macron ដែល​បាន​ផ្ញើ​ទៅ​ឱ្យ​លោក Kim Aris កូនប្រុស​របស់​អ្នកស្រី ស៊ូជី ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន Myanmar Now...

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​អ្នកទោស​នយោបាយ​ទាំងអស់

សំណុំរឿង​ភូមា ចាប់ផ្ដើម​សើរើ​ឡើងវិញ-នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​សប្ដាហ៍​មុន ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​ព្យាយាម​លើកឡើង និង​និយាយ​ធ្ងន់ៗ​វាយប្រហារ​របប​សឹក​នៅ​ភូមា។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី The Strait Times ប្រមុខ​ការបរទេស​សិង្ហបុរី បាន​ទាមទារ​ឱ្យ​អាស៊ាន​ដើរតួ​ឲ្យ​សកម្ម​ឡើងវិញ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា។ លោក Balakrishnan បាន​ទាមទារ​ឱ្យ​របប​សឹក​ភូមា ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ហើយ​ត្រូវ​បញ្ចប់​ហិង្សា​វាយ​បង្ក្រាប​បាញ់​សម្លាប់​ក្រុម​ប្រឆាំង។ លោក​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី ក៏​បាន​អំពាវនាវ​ឱ្យ​លែង​អ្នកទោស​មនសិការ​ទាំងអស់ ហើយ​សម្រប​ស្ថានការណ៍​នយោបាយ​ទៅ​រក​ការ​ចរចា។ លោក​បញ្ជាក់​ថា...

នាយករដ្ឋមន្ត្រី​ថៃ​ថ្លែង​ថា​អាស៊ាន​ត្រូវ​ដើរ​តួនាទី​សកម្ម​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ភូមា

អ្នកស្រី Paetongtarn Shinawatra ដែល​ទើប​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ បាន​ជំរុញ​សមាគម​អាស៊ាន​រួម​គ្នា​ដើរ​តួនាទី​ជា​គន្លឹះ និង​សកម្ម ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​កំពុង​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា។ ការ​ថ្លែង​របស់​អ្នកស្រី Paetongtarn ធ្វើឡើង​នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ ក្នុង​សប្ដាហ៍​នេះ ខណៈ​តំណាង​របប​សឹក​នៅ​ភូមា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រជុំ​ជា​លើកដំបូង​ក្នុង​រយៈពេល ៣​ឆ្នាំ​ក្រោយ​ពី​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៨ តុលា។ ចាប់តាំងពី​ការ​ផ្ទុះ​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ពួក​យោធា​បាន​ប្លន់​អំណាច​ជា​ថ្មី​ទៀត​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​ក្រុម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី...

មាន​សេចក្តី​រាយការណ៍​ថា​មេដឹកនាំ​របប​សឹក​ភូមា មីន អ៊ុងឡាំង ត្រូវ​ឃុំ​ខ្លួន តែ​ពួក​យោធា​បដិសេធ

ដោយឡែក​ពី​ប្រទេស​ភូមា ជាប់​នឹង​ប្រទេស​ថៃ ករណី​ផ្ទុះ​ការ​សង្ស័យ​ថា​មេដឹកនាំ​របប​សឹក​ភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​រូបភាព​នៃ​រដ្ឋប្រហារ។ យោង​តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ភូមា ខណៈ​នេះ Myanmar Now មាន​ការ​សង្ស័យ​ថា ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​ភូមា បាន​ចាប់​ខ្លួន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដោយ​ឧត្ដមសេនីយ៍​នៅ​ជុំវិញ​ខ្លួន​លោក ហើយ​ឃុំ​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ។ ការ​ឃុំ​ខ្លួន​លោក មីន អ៊ុងឡាំង ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​រដ្ឋាភិបាល ព្រោះ​ថា​ប៉ុន្មាន​ខែ​មក​នេះ របប​សឹក​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ខ្លួន ស្រប​ពេល​កងកម្លាំង​យោធា​នៃ​របប​សឹក បាន​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់...

នាយករដ្ឋមន្ត្រី​ថៃ ប្រាប់​មេដឹកនាំ​យោធា​ភូមា​ឱ្យ​ឆាប់​ចាប់ផ្ដើម​ចរចា ព្រោះ​កម្លាំង​ទ័ព​នៃ​របប​សឹក​នេះ​កំពុង​ចុះ​ទន់ខ្សោយ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin និយាយ​ថា ឥឡូវ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ពួក​យោធា​ភូមា ខណៈ​របប​ដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​២០២១ នា​ពេលនេះ​កំពុង​ចុះ​ទន់ខ្សោយ។ ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​នេះ នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា របប​ដឹកនាំ​បច្ចុប្បន្ន​នៅ​ប្រទេស​ភូមា កំពុង​ចាប់ផ្តើម​បាត់បង់​កម្លាំង​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ។ យ៉ាងណាមិញ លោក​អះអាង​ថា ទោះបីជា​ពួក​យោធា​កំពុង​ចុះ​ទន់ខ្សោយ​ក៏ដោយ ពួកគេ​នៅតែ​មាន​អំណាច នៅតែ​មាន​សព្វាវុធ​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ។ លោក Srettha Thavisin បាន​បន្ត​ថា គួរ​ដល់​ពេល​ហើយ​ដែល​ត្រូវ​បោះ​ដៃ​ទៅ​រក​ពួក​យោធា ហើយ​ស្វែងរក​ការ​សម្រេច​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​លោក​ថា...

របប​សឹក​យោធា​នៅ​ភូមា អនុវត្ត​កំណែន​យុវជន​បម្រើ​កងទ័ព

នៅ​ភូមា របប​សឹក​ភូមា ដាក់​ច្បាប់​កាតព្វកិច្ច​យោធា​ចាប់​បង្ខំ​យុវជន។ ច្បាប់​ថ្មី​នេះ សូម្បីតែ​ស្ត្រី​ភេទ​ក៏​តម្រូវ​ឲ្យ​យុវជន​ភូមា ទាំង​ប្រុស​ទាំង​ស្រី​ចាប់ពី​វ័យ ១៨​ឆ្នាំ ត្រូវ​បំពេញ​ករណីយកិច្ច​យោធា​យ៉ាង​តិច​រយៈពេល​ចំនួន ២​ឆ្នាំ។ ច្បាប់​កាតព្វកិច្ច​យោធា​នេះ ប្រកាស​ភ្លាម ហើយ​ចូល​ជា​ធរមាន​ភ្លាម​តែម្តង​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ នេះ​បើ​តាម​សារព័ត៌មាន​ភូមា ឈ្មោះ Myanmar Now ចុះផ្សាយ​កាលពី​ថ្ងៃទី​១១ កុម្ភៈ។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​របប​សឹក​ភូមា ក្រសួង​ការពារ​ជាតិ ត្រូវ​ផ្សព្វផ្សាយ​លម្អិត​អំពី​បទដ្ឋាន និង​បែបបទ​ណែនាំ​ការ​ចូល​បម្រើ​កងទ័ព ប៉ុន្តែ​របប​សឹក​ភូមា នៅ​ពុំ​ទាន់​ឲ្យ​ដឹង​អំពី​កាតព្វកិច្ច​យោធា...

យុវជន​ភូមា​ចាប់ផ្ដើម​រក​ច្រក​ចេញពី​ប្រទេស​ដោយ​គេច​ចេញពី​កំណែន​កងទ័ព

មនុស្ស​ប្រហែល​ចន្លោះ​ពី ១​ពាន់​ទៅ ២​ពាន់​នាក់ ភាគច្រើន​ជា​យុវជន​បាន​នាំគ្នា​មក​តម្រង់​ជួរ​នៅ​ខាងមុខ​ស្ថានទូត​ថៃ ប្រចាំ​ទីក្រុង​យ៉ាងហ្គន ដែល​មនុស្ស​ប្រុស​ស្រី​ទាំងនោះ​ព្យាយាម​ស្វែងរក​ផ្លូវ​ចាកចេញ​ពី​ប្រទេស​ភូមា បន្ទាប់ពី​រដ្ឋាភិបាល​យោធា​ទើប​តែ​ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​បំពេញ​កាតព្វកិច្ច​យោធា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​សុក្រ ទី​១៦ ខែ​កុម្ភៈ នេះ ឲ្យ​ដឹង​ថា ស្ថានទូត​ថៃ នៅ​ទីក្រុង Yangon ពោរពេញ​ទៅ​ដោយ​បុរស និង​ស្ត្រី​ជា​យុវជន ដែល​ព្យាយាម​ស្វែងរក​ទិដ្ឋាការ​ដើម្បី​ចាកចេញ​ពី​ប្រទេស​ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល។ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ច្បាប់​ស្ដីពី​ការ​តម្រូវ​ឱ្យ​ប្រជាជន​ចូល​បំពេញ​កាតព្វកិច្ច​យោធា នឹង​ត្រូវ​អនុវត្ត​នៅ​ខែ​មេសា ខាងមុខ។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា មនុស្ស​ចន្លោះ​ប្រហែល​ពី...

ប្រជាជន​ភូមា​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្ដាច់ការ​នៅ​អាស៊ី​អាគ្នេយ៍

នៅ​ក្នុង​ខួប​បី​ឆ្នាំ​នៃ​រដ្ឋប្រហារ​របស់​ពួក​យោធា​កាលពី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប្រជាជន​ភូមា ត្រូវ​បាន​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​ហៅថា​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ប្រឆាំង​នឹង​ប្រព័ន្ធ​បែប​ផ្ដាច់ការ​និយម​របស់​ពួក​យោធា។ នៅ​ក្នុង​ខួប​បី​ឆ្នាំ​នេះ ប្រជាជន​ភូមា នៅតែ​បង្ហាញ​ការ​តស៊ូ​របស់​ពួកគេ​ប្រឆាំង​នឹង​របប​សឹក ដែល​ចាត់ទុក​ថា​ជា​របប​បែប​ផ្ដាច់ការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ចាប់តាំងពី​របប​សឹក​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​សឹក​នេះ​បាន​សម្លាប់​ក្រុម​ប្រឆាំង និង​ជាតិ​សាសន៍​ខ្លួនឯង​ដល់​ទៅ​ជាង ៦​ពាន់​នាក់ ហើយ​ចាប់​ខ្លួន​ជាង ២​ម៉ឺន​នាក់។ បើ​ទោះជា​យ៉ាង​នេះ​ក្ដី ប្រជាជន​ភូមា ដែល​ស្រលាញ់​សេរីភាព​ប្រជាធិបតេយ្យ ពួកគេ​តែងតែ​ងើប​ឡើង​ប្រឆាំង​នឹង​របប​សឹក។ យុវជន​ភូមា ទាំង​ប្រុស​ទាំង​ស្រី បាន​ស្ម័គ្រចិត្ត​កាន់​អាវុធ​ប្រយុទ្ធ​នឹង​របប​សឹក...

អូស្ត្រាលី បន្ថែម​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន​៥ ដែល​មាន​ជំនួញ​ជាមួយ​របប​សឹក​ភូមា

រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ស្ថាប័ន​ចំនួន​៥ ថែម​ទៀត​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​របប​សឹក​ភូមា ក្រោយពី​របប​យោធា​នេះ​បាន​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ។ ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី ទៅ​លើ​របប​សឹក​ភូមា ជា​ការ​ដាក់​កម្រិត​ទៅ​កាន់​របប​សឹក​នេះ​ដោយ​របប​នេះ​មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ដែល​ប្រព្រឹត្ត​ឃោរឃៅ​ទៅ​លើ​ប្រជាជន​ខ្លួនឯង។ ធនាគារ​ចំនួន​ពីរ​ដែល​នៅតែ​បន្ត​សកម្មភាព​នឹង​របប​នេះ គឺ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​ភូមា និង​ធនាគារ​ពាណិជ្ជ​វិនិយោគ​ភូមា ដែល​អាច​នឹង​ត្រូវ​បាន​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។ មិន​តែប៉ុណ្ណោះ ក្រុមហ៊ុន​បី​ទៀត​ដែល​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​ប្រតិបត្តិការ​របស់​ពួក​យោធា​ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​អាស៊ីសាន់ ក្រុម​ជំនួញ អាស៊ីសាន់ ក្រុម​ភស្តុភារ​ប្រេងឥន្ធនៈ Cargo Link ក៏​នឹង​រង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ផង​ដែរ។ ទណ្ឌកម្ម​ទាំងនោះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រឹតត្បិត​ប្រជាជន​ភូមា ការ​រីក​សាយ​នៃ​អំពើ​ហិង្សា និង​ការ​បន្ត​បង្ក​អសន្តិសុខ នយោបាយ...

Latest news

© 2021, ដេលី. All rights reserved.