ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
34.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
រដ្ឋប្រហារភូមា
ព័ត៌មានអន្តរជាតិ
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភូមាដ៏ធំមួយត្រូវអគ្គីភ័យលេបត្របាក់ខ្ទេចខ្ទីខណៈមេដឹកនាំអាស៊ានស្ងប់ស្ងាត់
ឌឹ ខេមបូឌា ដេលី
-
March 7, 2023
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភូមាមួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេស ត្រូវអគ្គីភ័យឆាបឆេះលេបត្របាក់កាលពីថ្ងៃអាទិត្យ ទី៥ មីនា បណ្ដាលឱ្យជនភៀសខ្លួនយ៉ាងតិចជាង ១ម៉ឺន ២ពាន់នាក់បាត់បង់ទីជម្រក។ លោក Emdadul Haque មន្ត្រីនៃអង្គភាពពន្លត់អគ្គីភ័យបង់ក្លាដេស ត្រូវបានសារព័ត៌មាន The Times ដកស្រង់សម្ដីចុះផ្សាយនៅថ្ងៃចន្ទ ទី៦ ខែមីនា នេះថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅរសៀលថ្ងៃអាទិត្យ ក្នុងតំបន់លេខ១១ នៃជំរំ Kutupalong ក្នុងស្រុក Cox Bazar...
ព័ត៌មានអន្តរជាតិ
អូស្ត្រាលី អាមេរិក អង់គ្លេស និងអឺរ៉ុបបង្កើនទណ្ឌកម្មលើរបបសឹកភូមាក្នុងខួប២ឆ្នាំរដ្ឋប្រហារ
ឌឹ ខេមបូឌា ដេលី
-
February 3, 2023
ប្រទេសជាច្រើនបានបង្កើនការដាក់ទណ្ឌកម្មទៅលើរបបសឹកភូមា ដែលបានធ្វើរដ្ឋប្រហារដោយប្លន់អំណាចពីរដ្ឋាភិបាលរបស់អ្នកប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ជាជើងឯកប្រជាធិបតេយ្យក្នុងតំបន់អាស៊ីក្នុងខួបពីរឆ្នាំនៃការគ្រប់គ្រងដោយរបបសឹក។ ក្នុងខួប ២ឆ្នាំនេះ ប្រទេសអូស្ត្រាលី បានសម្រេចដាក់ទណ្ឌកម្មទៅលើពួកយោធាភូមា ចំនួន ១៦នាក់ ក្នុងនោះមានឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេរដ្ឋប្រហារ និងអនុប្រធានរបស់លោក គឺឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្មនេះមានដូចជា ការបង្កកទ្រព្យសម្បត្តិ ការបិទទិដ្ឋាការចូលប្រទេសអូស្ត្រាលី រួមទាំងការដាក់ទណ្ឌកម្មទៅលើក្រុមសាជីវកម្មប្រេង និងឧស្ម័ន និងសហគ្រាសរុករករ៉ែដែលជាប្រាក់ចំណូលដ៏ធំរបស់ពួកយោធា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន...
ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ីបញ្ជូនឧត្តមសេនីយ៍ជាន់ខ្ពស់ប្រាប់ទៅរបបសឹកភូមាថាត្រូវវិលទៅរកប្រជាធិបតេយ្យវិញ
ឌឹ ខេមបូឌា ដេលី
-
February 3, 2023
ប្រធានាធិបតីឥណ្ឌូនេស៊ី សម្រេចបញ្ជូនឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ឱ្យដឹកនាំប្រតិភូទៅប្រទេសភូមា ដោយប្រាប់ផ្ទាល់ទៅមេដឹកនាំរបបសឹកថា ឆ្នាំ២០២៣ នេះ ត្រូវតែផ្ទេរអំណាចទៅរកប្រព័ន្ធដឹកនាំតាមគន្លងប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia នៃប្រទេសសិង្ហបុរី ដែលបានផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ឥណ្ឌូនេស៊ីបញ្ជូនឧត្តមសេនីយ៍ទៅប្រទេសភូមា នៅថ្ងៃទី១ កុម្ភៈ នេះ ចំពេលខួប ២ឆ្នាំដែលពួកយោធាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ប្លន់អំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នៃក្រុមអ្នកប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន...
ព័ត៌មានអន្តរជាតិ
បទអត្ថាធិប្បាយ៖ ពិភពលោកសម្រុកជួយអ៊ុយក្រែនដោយមើលរំលងទុក្ខវេទនាប្រជាជនភូមាដែលរស់នៅក្រោមរបបសឹក
ឌឹ ខេមបូឌា ដេលី
-
February 1, 2023
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺជាខួប ២ឆ្នាំដែលពួកយោធាភូមា បានធ្វើរដ្ឋប្រហារប្លន់អំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ួជី ដែលជាជើងឯកប្រជាធិបតេយ្យនៅអាស៊ី។ ក្នុងរយៈពេល ២ឆ្នាំនេះ របបសឹកភូមា បានចាប់ឃុំខ្លួនអ្នកប្រឆាំងជាង ១ម៉ឺន ៦ពាន់នាក់ និងបាញ់សម្លាប់ជាង ៣ពាន់នាក់។ នៅពេលនេះ សង្គ្រាមស៊ីវិលកំពុងតែផ្ទុះពេញប្រទេស ដែលបណ្ដាលឱ្យមានជនភៀសខ្លួនច្រើនលាននាក់។ សង្គ្រាមស៊ីវិលផ្ទុះឡើងរវាងរបបសឹក និងក្រុមកងកម្លាំងរបស់រដ្ឋាភិបាលឯកភាពជាតិ ដែលគាំទ្រដោយកងទ័ពជនជាតិដើមជិត ១០ក្រុម។...
ព័ត៌មានអន្តរជាតិ
ប្រមុខការទូតឥណ្ឌូនេស៊ីព្រមានថានឹងមិនបណ្ដោយឱ្យរបបសឹកភូមាបង្កអសន្តិសុខក្នុងតំបន់ឡើយ
ឌឹ ខេមបូឌា ដេលី
-
January 26, 2023
ឥណ្ឌូនេស៊ី គឺជាប្រទេសដ៏ធំជាងគេ ហើយក៏មានឥទ្ធិពលជាងគេនៅក្នុងសមាគមអាស៊ាន។ ប្រទេសនេះប្រកាន់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ គឺមិនក្លែងក្លាយដូចកម្ពុជានោះទេ។ នៅពេលនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី បានបញ្ជូនសារបន្ទាន់ភ្លាមទៅមេដឹកនាំរបបសឹកភូមា ថា ឆ្នាំ២០២៣ នេះ ឥណ្ឌូនេស៊ីគឺជាប្រធានអាស៊ាន ពិតណាស់ឋានៈជាប្រធានមិនចង់ឃើញប្រទេសណាមួយក្នុងតំបន់ធ្វើឲ្យមានបញ្ហាអសន្តិសុខ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតំបន់នោះទេ។ អ្នកស្រីបញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងមិនបណ្ដោយឲ្យពួកយោធាធ្វើឲ្យសមាគមអាស៊ានទាំងមូលបាក់មុខមាត់ និងជួបវិបត្តិដោយសារតែការមិនអាចរកច្រកចេញពីវិបត្តិក្រោមរដ្ឋប្រហាររបស់ពួកយោធានោះទេ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសភូមា បានប្រតិកម្មវិញថា សូមអាស៊ានកុំពាក់ព័ន្ធនឹងកម្លាំងភេរវកម្មឲ្យសោះ ព្រោះវាជាកម្លាំងខុសច្បាប់។ របបសឹកភូមាចាត់ទុកក្រុមប្រឆាំងនឹងខ្លួនថាជាក្រុមភេរវកម្ម។ សារលិខិតក្រសួងការបរទេសនៃរបបសឹកភូមា បានទទូចថា...
ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថាឆ្នាំ២០២៣នេះភូមាត្រូវតែផ្លាស់ប្ដូរប្រព័ន្ធដឹកនាំរបស់ពួកយោធាដោយអនុវត្តឱ្យបាន៥ចំណុចរបស់អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
January 16, 2023
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបញ្ជូនទៅសមាជិកសភាដែលបានចោទសួរអំពីស្ថានភាពនៅក្នុងប្រទេសភូមា រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្លែងថា អាស៊ានឆ្នាំ២០២៣ នេះ ត្រូវតែកំណត់ឱ្យច្បាស់ទៅលើរបបយោធាភូមា ថាត្រូវតែអនុវត្តឱ្យបាននូវគោលការណ៍ ៥ចំណុចពីអាស៊ាន គឺឱ្យបានឆាប់រហ័ស និងពេញលេញដែលឈានទៅដល់បញ្ចប់ការគ្រប់គ្រងប្រទេសរបស់ពួកយោធា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ពួកយោធាភូមាត្រូវតែទទួលយកប្រេសិតអាស៊ានថ្មីសម្រាប់ប្រទេសភូមា គឺក្នុងនោះត្រូវតែផ្ដល់ឱ្យប្រេសិតអាស៊ានថ្មីនេះជួបភាគីពាក់ព័ន្ធទាំងអស់នៅក្នុងជម្លោះក្នុងប្រទេសភូមា។ លោកប្រមុខការទូតសិង្ហបុរី បានបញ្ជាក់ដូចនេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកឆ្លើយតបចំពោះសំណួរពីសមាជិកសភាសិង្ហបុរី នូវអ្វីដែលថារដ្ឋជាសមាជិកអាស៊ានបានធ្វើឲ្យបរាជ័យចំពោះគោលការណ៍ ៥ចំណុចអាស៊ាន ដែលភូមាក្រោមការដឹកនាំនៃពួកយោធាមិនព្រមគោរព និងអនុវត្តតាម។ គោលការណ៍...
ព័ត៌មានអន្តរជាតិ
របបសឹកភូមាដោះលែងអ្នកទោសជាង៧ពាន់នាក់ តែក្នុងនោះពុំមានអ្នកនយោបាយនោះទេ
ឌឹ ខេមបូឌា ដេលី
-
January 6, 2023
របបយោធាភូមា នៅថ្ងៃពុធ ទី៤ មករា ឆ្នាំ២០២៣ នេះប្រកាសថាខ្លួននឹងដោះលែងអ្នកទោសជាង ៧ពាន់នាក់ ដើម្បីអបអរខួបទី៧៥ នៃការទទួលបានឯករាជភាពពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាភូមា លោក Zaw Min Tun បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ជាសរុបអ្នកទោសចំនួន ៧០១២នាក់នឹងត្រូវលើកលែងទោស...
ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN បង្គាប់ទៅយោធាភូមាដោះលែងអ្នកទោសនយោបាយក្រោយពីចិននិងរុស្ស៊ីលែងបោះឆ្នោតជំទាស់
ឌឹ ខេមបូឌា ដេលី
-
December 30, 2022
កិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក ១៥ប្រទេស បានបោះឆ្នោតលើសេចក្តីសម្រេចចិត្តមោះមុតមួយលេខ២៦៦៩ ដោយសំឡេងឯកច្ឆន្ទបង្គាប់ទៅរបបសឹកភូមា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាទៅលើក្រុមប្រឆាំង។ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលដោយសារតែពេលនេះប្រទេសមហាអំណាចពីរធ្លាប់តែបោះឆ្នោតជំទាស់ ដែលគេហៅថាបោះឆ្នោតសិទ្ធិវេតូនោះ បែរជាបោះឆ្នោតអនុប្បវាទ។ ប្រទេសពីរនេះ គឺចិន និងរុស្ស៊ី សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កន្លងមក ប្រទេសពីរនេះតែងតែបោះឆ្នោតជំទាស់ រាំងខ្ទប់មិនឲ្យមានដំណោះស្រាយណាមួយធ្លាក់ទៅលើប្រទេសភូមានោះទេ សូម្បីតែចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសពួកយោធាធ្វើរដ្ឋប្រហារ ក៏ចិន និងរុស្ស៊ីប្រើសំឡេងជំទាស់ផងដែរ ហើយទីបំផុតសេចក្ដីថ្លែងការណ៍នេះចេញពុំរួចនោះទេ រហូតអូសសំឡេងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ធ្នូ រុស្ស៊ី និងចិន បានដូរឥរិយាបថរបស់ពួកគេដោយសម្រេចបោះឆ្នោតអនុប្បវាទ។...
ព័ត៌មានអន្តរជាតិ
អ្នកស្រី ស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមាអាចប្រឈមមុខនឹងទោសជាង១០០ឆ្នាំ
ឌឹ ខេមបូឌា ដេលី
-
December 28, 2022
ពីប្រទេសភូមា ឯណោះវិញ អ្នកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧ឆ្នាំ អាចនឹងត្រូវជាប់ទោសព្រហ្មទណ្ឌសរុបទាំងអស់ជាង ១០០ឆ្នាំក្នុងសំណុំរឿង ១០ករណី។ តាមការចុះផ្សាយរបស់សារព័ត៌មានភូមា Myanmar Now នៅថ្ងៃទី៣០ ធ្នូ តុលាការនៃរបបសឹកភូមានឹងប្រកាសសាលក្រមផ្ដន្ទាទោសអ្នកស្រី។ តាមប្រភពដដែលនេះ សាលក្រមនៃការជំនុំជម្រះក្តីអ្នកស្រី អ៊ុងសាន ស៊ូជី ទៅលើបទចោទចំនួន ៥សំណុំរឿងចុងក្រោយនេះ នឹងត្រូវប្រកាសនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។ បទចោទចំនួន ៥ នេះតម្រូវឲ្យអ្នកស្រី...
នយោបាយ
កម្ពុជាថារបបសឹកភូមាបង្ហាញកិច្ចប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
December 25, 2022
ក្រសួងការបរទេសកម្ពុជា អះអាងថា របបសឹកភូមាកំពុងខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដែលបានដាក់ឱ្យរបបសឹកនេះអនុវត្តកន្លងមក បន្ទាប់ពីមានកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ វៀតណាម ថៃ និងភូមា។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ធ្នូ នេះថា កិច្ចប្រជុំក្រៅផ្លូវការនៅប្រទេសថៃនេះ ធ្វើឡើងដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងដើម្បីជួយឱ្យប្រទេសភូមាវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញ ដែលជាផលប្រយោជន៍របស់ប្រជាជនភូមា និងអាស៊ានទាំងមូល។ ប្រភពដដែលលើកឡើងថា កិច្ចពិគ្រោះយោបល់នេះធ្វើឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយគូសបញ្ជាក់ពីសារសំខាន់នៃការស្វែងរកវិធីសាស្ត្រនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន...
1
2
3
4
...
13
Page 3 of 13
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.