TAG
រុស្ស៊ី-អ៊ុយក្រែន
ខណៈលោក ពូទីន សាទរកាន់កាប់ក្រុងម៉ារីយូប៉ូល គឺតំបន់ដុនបាស់ក្លាយជាសមរភូមិភ្លើងឆេះកាល
សង្គ្រាមរុស្ស៊ី ដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានឈានចូលដល់រយៈពេល ៥៨ថ្ងៃហើយនៅថ្ងៃសុក្រ ទី២២ ខែមេសា ប៉ុន្តែមានតែប្រតិបត្តិការសឹកនៅថ្ងៃទី២២ ខែមេសា នេះប៉ុណ្ណោះដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសប្រាប់ពិភពលោកថា កងទ័ពរុស្ស៊ីបានវាយកាន់កាប់ទីក្រុងកំពង់ផែម៉ារីយូប៉ូល កាលពីថ្ងៃព្រហស្បតិ៍ ទី២១ មេសា បានទាំងស្រុងហើយ។
ទីក្រុងម៉ារីយូប៉ូល នៅភាគនិរតីនៃប្រទេសអ៊ុយក្រែន ដែលជាប់នឹងតំបន់គ្រីមៀរ ខណៈរុស្ស៊ីយកបានតាមរយៈការបោះឆ្នោតប្រជាមតិនៅខែមីនា ឆ្នាំ២០១៤។
ការប្រកាសរបស់មេដឹកនាំរុស្ស៊ី ដែលប្រធានាធិបតីប៉ូឡូញ និងក្រុមបស្ចិមប្រទេសខ្លះហៅថាជាមេដឹកនាំផ្ដាច់ការ...
IDEA TALK៖ ស្ថានភាពសង្គ្រាមដំណាក់កាលទី២ រវាងអ៊ុយក្រែន-រុស្ស៊ី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្តីអំពី៖ «ស្ថានភាពសង្គ្រាមដំណាក់កាលទី២ រវាងអ៊ុយក្រែន-រុស្ស៊ី»។
មនុស្សស្និទ្ធនឹងលោក ពូទីន ថាទីក្រុង Mariupol នឹងធ្លាក់នៅក្រោមកងទ័ពរុស្ស៊ី
លោក Ramzan Kadyrov មនុស្សស្និទ្ធនឹងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អះអាងថា ទីក្រុងកំពង់ផែសមុទ្រដ៏សំខាន់នៃប្រទេសអ៊ុយក្រែន គឺទីក្រុង Mariupol នឹងធ្លាក់នៅក្រោមការវាយកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅយប់ថ្ងៃព្រហស្បតិ៍នេះហើយ ខណៈទីក្រុងមួយនេះរងការឡោមព័ទ្ធ និងវាយប្រហារដ៏ធ្ងន់ធ្ងរពីសំណាក់កងទ័ពរុស្ស៊ីជិត ៦០ថ្ងៃមកនេះ។
ទីក្រុង Mariupol គឺជាប្រភពសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅភាគនិរតីនៃប្រទេសអ៊ុយក្រែន។ រុស្ស៊ីមានផែនការវាយកាន់កាប់ទីក្រុងមួយនេះ ដើម្បីតភ្ជាប់ទៅនឹងតំបន់គ្រីមៀរ ដែលធ្លាក់នៅក្រោមរុស្ស៊ី តាំងពីឆ្នាំ២០១៤...
លោក បៃដិន កោះប្រជុំបន្ទាន់ជាមួយសម្ពន្ធមិត្តខណៈសង្គ្រាមអ៊ុយក្រែនដល់ដំណាក់កាលទី២
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារ ទី១៩ មេសា នេះ ជាមួយសម្ពន្ធមិត្ត ដើម្បីពិភាក្សាអំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងការពិនិត្យអំពីកិច្ចសហប្រតិបត្តិការក្នុងការនាំខ្លួនរុស្ស៊ី ឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានដែលដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ មេសា នេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី បៃដិន នឹងកោះប្រជុំតាមប្រព័ន្ធវីដេអូជាមួយសម្ពន្ធមិត្ត...
ចារកម្មអាមេរិកប្រាប់អ៊ុយក្រែនឱ្យបង្កើនទ័ពព្រោះរុស្ស៊ីអាចវាយផ្ដាច់ព្រ័ត្រនៅប៉ុន្មានថ្ងៃទៀតនេះ
ក្រុមចារកម្មរបស់សហរដ្ឋអាមេរិក ប្រាប់ទៅរដ្ឋាភិបាលអ៊ុយក្រែន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងបង្កើនកងទ័ពនៅតំបន់ណាជាមុខសញ្ញាដែលរុស្ស៊ីកំណត់ជាគោលដៅចុងក្រោយ ដើម្បីវាយផ្ដាច់ព្រ័ត្រ។
បើតាមក្រុមចារកម្មអាមេរិក រយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីនឹងបើកប្រតិបត្តិការសឹកដំណាក់កាលចុងក្រោយ ហើយមើលទៅអាចនឹង ៣ ឬ ៤ថ្ងៃទៀតប៉ុណ្ណោះ។
មន្ត្រីចារកម្ម ២រូបនៃភ្នាក់ងារចារកម្ម CIA បានប្រាប់បណ្ដាញផ្សាយព័ត៌មាន NBC ថា នៅតំបន់ភាគខាងកើត និងខាងត្បូង ទោះជារុស្ស៊ីត្រូវកំណត់វាយកាន់កាប់ឱ្យបានក៏ដោយ តែនៅតំបន់សំខាន់ៗផ្សេងៗទៀត ដូចជារដ្ឋធានីគៀវ គឺកងទ័ពរុស្ស៊ីអាចនឹងលើកទ័ពទៅវាយម្ដងទៀតដោយបើកប្រតិបត្តិការចេញពីព្រំដែននៃប្រទេសបេឡារូស។
តាមមន្ត្រីចារកម្មអាមេរិក ឲ្យដឹងថា វិមានក្រឹមឡាំង...
លោក ពូទីន ថាសង្គ្រាមនៅអ៊ុយក្រែនជិតដល់គោលដៅហើយ ខណៈឥណ្ឌាស្នើសុំបញ្ចប់សង្គ្រាម
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែមេសា ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងសម្រេចបានយ៉ាងពិតប្រាកដតាមគោលបំណងរបស់ខ្លួនដែលលោកអះអាងថា នឹងជិតដល់គោលដៅហើយ។
ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់មួយនៅកីឡដ្ឋាន Vostochny Cosmodrome នៅភាគខាងកើតនៃប្រទេសរុស្ស៊ី លោក ពូទីន និយាយថា រដ្ឋាភិបាលរុស្ស៊ីគ្មានជម្រើសអ្វីផ្សេងក្រៅពីការបើកប្រតិបត្តិការយោធាដើម្បីការពារប្រទេសរុស្ស៊ីនោះទេ ហើយថាការប៉ះទង្គិចគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន គឺជារឿងដែលមិនអាចចៀសរួចឡើយ។ ប៉ុន្តែលោកថា ផែនការរបស់លោកដើម្បីបញ្ចប់របបយោធាណាហ្ស៊ីនៅលើទឹកដីអ៊ុយក្រែន...
តើជំនួបផ្ទាល់មេដឹកនាំអឺរ៉ុបនិងអង់គ្លេសជាមួយអ៊ុយក្រែនបង្ហាញអ្វីខ្លះទៅលោក ពូទីន?
ភ្លាមៗបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៧ ខែមេសា ស្រាប់តែមេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស បានទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅរដ្ឋធានីគៀវ ខណៈអ៊ុយក្រែនបន្តហែកហួរដោយគ្រាប់កាំភ្លើងរបស់រុស្ស៊ីដ៏ធ្ងន់ធ្ងរនៅឡើយ។
កាលពីថ្ងៃទី៨ មេសា ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen ដែលអមដំណើរដោយរដ្ឋមន្ត្រីកិច្ចការបរទេសអឺរ៉ុប និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានធ្វើដំណើរតាមរថភ្លើងទៅជួបផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក...
អ្នកការទូតរុស្ស៊ីចាកចេញពីក្រុងហ្សឺណែវក្រោយពីមហាសន្និបាតព្យួរសមាជិកភាពរបស់រុស្ស៊ី
នៅលើលោកនេះពុំមានអ្វីដែលអាចរារាំងមិនឲ្យយកឈ្នះបានទៅលើអំពើអាក្រក់នោះទេ ឲ្យតែយើងរួមសាមគ្គីគ្នាជាធ្លុងមួយ។ ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក គឺប្រទេសទាំងឡាយខិតខំខ្លាំងណាស់ដើម្បីជួយទប់ស្កាត់សង្គ្រាមកុំឲ្យរីករាលដាល និងទប់ស្កាត់កុំឲ្យប្រែក្លាយជាមហាសោកនាដកម្ម តែទីបំផុត វិបត្តិនេះនៅតែកើតមានដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់យ៉ាងរង្គាល និងខ្លោចផ្សា។
ដោយសារតែសោកនាដកម្មនេះ បញ្ហាចាំបាច់បំផុតដែលពិភពលោកត្រូវតែរួមគ្នាប្រាប់ទៅរុស្ស៊ីឲ្យដឹងថា ពិភពលោកមិនអនុញ្ញាតឲ្យរុស្ស៊ីធ្វើអំពើព្រៃផ្សៃ ដោយគ្មានទទួលទោសកំហុស ហើយចេះតែអះអាងថាខ្លួនកំពុងគោរពសិទ្ធិមនុស្សនោះទេ។
នេះជាប្រសាសន៍របស់អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានថ្លែងក្រោយការបិទសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលឈានដល់ការព្យួរសមាជិកភាពប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឡើងកាលពីថ្ងៃទី៧ ខែមេសា នៅក្រុងញីវយ៉ក។
មហាសន្និបាតអង្គការសហប្រជាជាតិ...
កម្ពុជាបោះឆ្នោតអនុប្បវាទក្នុងការព្យួររុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស សម្ដែងការសោកស្តាយបន្ទាប់ពីកម្ពុជាសម្រេចចិត្តបោះឆ្នោតអនុប្បវាទក្នុងការព្យួរប្រទេសរុស្ស៊ីជាផ្លូវការជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពីព្រោះរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់មិនអស់ក្នុងអំឡុងសង្គ្រាមឈ្លានពានជាងមួយខែមកនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មេសា ថា ពិតមែនតែកម្ពុជាមានសិទ្ធិសម្រេចក្នុងការបោះឆ្នោត ប៉ុន្តែលទ្ធផលដែលកម្ពុជាបោះឆ្នោតអនុប្បវាទនេះ ធ្វើឱ្យអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់មិនអស់ក្នុងអំឡុងសង្គ្រាមឈ្លានពានជាងមួយខែមកនេះ។
លោក ស៊ឹង សែនករុណា អះអាងថា ជំហរកម្ពុជាបែបនេះក៏ជាការបង្ហាញឱ្យឃើញច្បាស់ផងដែរនូវការអនុវត្តសិទ្ធិមនុស្សកន្លងមក ដែលតែងតែមានការចោទប្រកាន់ថាជាប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បើទោះបីជាកម្ពុជាបានបដិសេធនូវការចោទប្រកាន់នេះរហូតមកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបោះឆ្នោតអនុប្បវាទក្នុងការព្យួរប្រទេសរុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ...
មេដឹកនាំ NATO ព្យាករថារុស្ស៊ីនឹងមានផែនការវាយកាន់កាប់តំបន់ Donbas របស់អ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយថា រុស្ស៊ីទំនងនឹងបើកការវាយប្រហារសាជាថ្មីលើតំបន់ Donbas ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា។
លោកអគ្គលេខាធិការអង្គការណាតូ (NATO) ប្រាប់ទៅរដ្ឋាភិបាលអ៊ុយក្រែន ដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Volodymyr Zelenskiy ឲ្យត្រៀមទ័ពឱ្យបានរឹងមាំ។
ការលើកឡើងរបស់លោក Stoltenberg ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃមុននឹងកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រីការបរទេស NATO...