TAG
សមយុទ្ធយោធា
លោក ទៀ បាញ់៖ សមយុទ្ធជាមួយចិនគឺបង្ហាញពិភពលោកពីមិត្តដែកថែបមិនអាចបំបែកបាន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ទៀ បាញ់ អះអាងថា ការធ្វើសមយុទ្ធនាគមាសរវាងកម្ពុជា-ចិននៅពេលនេះ គឺជាសញ្ញាមួយបង្ហាញទៅកាន់ពិភពលោកកាន់តែច្បាស់ថា មិត្តភាពដែកថែបរវាងកម្ពុជា-ចិន មិនអាចបរទេសណាបំបែកបានឡើយ ក្នុងនោះលោក ទៀ បាញ់ ព្រមានថា កម្ពុជានឹងបដិសេធដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីបរទេសនានា។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ លើកឡើងក្នុងពិធីបិទបញ្ចប់សមយុទ្ធនាគមាសកម្ពុជា-ចិន នៅថ្ងៃទី៥ ខែមេសា នេះថា ការធ្វើសមយុទ្ធនាគមាសរួមគ្នាក្នុងឆ្នាំ២០២៣ នេះ បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា...
លោក ហ៊ុន ម៉ាណែត៖ សមយុទ្ធនាគមាសជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ
កូនប្រុសមេដឹកនាំក្រាញអំណាចដែលត្រៀមស្នងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាងថា សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣ នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះថា ផ្តើមចេញពីទំនាក់ទំនងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងការបង្កើតចំណងការទូតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ...
កម្ដៅនៃភ្នក់ភ្លើងសង្គ្រាមនៅអាស៊ីកំពុងស្ថិតលើវិថីដ៏ផុយស្រួយ
អាស៊ីជាទ្វីបមួយដ៏ធំនៃពិភពលោក តែទ្វីបនេះកំពុងស្ថិតនៅលើវិថីទៅរកភ្នក់ភ្លើងសង្គ្រាម ដែលមើលទៅពិបាកជៀសរួចណាស់។ ប្រទេសដែលមានសក្ដានុពលផ្នែកកងទ័ពកំពុងតែគំរាមគ្នាទៅវិញទៅមក។ ប្រទេសធំក្នុងតំបន់ និងក្រៅតំបន់ កំពុងពង្រឹងអនុត្តរភាពរបស់ខ្លួនក្នុងទ្វីបដ៏ធំមួយនេះ។
នៅថ្ងៃនេះ កម្ដៅនៃភ្នក់ភ្លើងសង្គ្រាមនៅអាស៊ីកំពុងស្ថិតលើវិថីដ៏ផុយស្រួយហើយ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា នេះ បានរាយការណ៍មកថា ល្បែងសង្គ្រាមកំពុងប្រព្រឹត្តទៅក្នុងតំបន់អាស៊ីនេះមាននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតនៃឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដែលមានរយៈពេល ២១ថ្ងៃនៅសមុទ្រចិនខាងត្បូង ដែលជាល្បែងសង្គ្រាមធ្វើឡើងនៅចំពោះមុខប្រទេសអនុត្តរភាពដ៏ធំក្នុងតំបន់ គឺប្រទេសចិន។
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាមួយដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់កងទ័ពហ្វីលីពីន...
សមយុទ្ធពស់វែកមាសដឹកនាំដោយថៃនិងអាមេរិកចាប់ផ្ដើមដោយមានទ័ពអាមេរិក៦ពាន់នាក់
នៅថ្ងៃអង្គារនេះ ប្រទេសថៃ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំធំមួយដែលមានកងទ័ពអាមេរិក ៦ពាន់នាក់ចូលរួម ជាមួយនឹងកងទ័ពមួយចំនួនមកពី ៣០ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សមយុទ្ធ «ពស់វែកមាស» ដែលបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដ៏ចំណាស់បំផុតមួយរបស់ពិភពលោក និងធំជាងគេបង្អស់ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។ ល្បែងលំហាត់យោធានេះ ជាគន្លឹះមួយសម្រាប់ឱ្យទីក្រុងវ៉ាស៊ីនតោន ពង្រឹងសម្ព័ន្ធភាពរបស់ខ្លួននៅតំបន់អាស៊ី ក្នុងកាលៈទេសៈដែលអាមេរិកកំពុងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។
បន្ទាប់ពីត្រូវបានកាត់បន្ថយចំនួនទ័ពអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ តែសម្រាប់ឆ្នាំនេះ កងទ័ពអាមេរិកជាង ៦០០០នាក់ចូលរួមក្នុងសមយុទ្ធដែលជាចំនួនច្រើនមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។...
អាមេរិកនិងកូរ៉េខាងត្បូងធ្វើមហាសមយុទ្ធចំពេលកូរ៉េខាងជើងប៉ុនប៉ងធ្វើតេស្ដនុយក្លេអ៊ែរ
កាលពីថ្ងៃចន្ទនេះ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធទ័ពជើងអាកាសរួមគ្នាដ៏ធំបំផុតមួយដែលមានរយៈពេល ៥ថ្ងៃ។
សមយុទ្ធនេះមានការចូលរួមពីយន្តហោះចម្បាំងនៃប្រទេសទាំងពីរដល់ទៅ ២៤០គ្រឿង ត្រូវបានកត់ត្រាថាជាលើកដំបូងចាប់ពីឧបទ្វីបកូរ៉េបញ្ចប់សង្គ្រាមនៅក្នុងឆ្នាំ១៩៥៣ ដែលសង្គ្រាមពេលនោះបាញរុញឲ្យមានប្រទេសពីរលើដែនដីតែមួយមកដល់សព្វថ្ងៃនេះ។
ប៉ុន្តែប្រទេសដែលកកើតថ្មី គឺប្រទេសកូរ៉េខាងជើង។ ប្រទេសនេះប្រកាន់របបកុម្មុយនីស្ត និងផ្ដាច់ការបំផុតនៅអាស៊ីខាងកើត។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សមយុទ្ធទ័ពជើងអាកាសរួមគ្នានៃប្រទេសសម្ពន្ធមិត្តទាំងពីរ គឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានយន្តហោះចម្បាំងដល់ទៅ ២៤០គ្រឿង គឺហោះយ៉ាងងងឹតមេឃលើលំហសមុទ្រនៃប្រទេសកូរ៉េខាងត្បូង។
អ្នកសង្កេតការណ៍បានហៅសមយុទ្ធនេះ គឺដូចជាការវាយប្រហារជាក់ស្ដែងទៅលើប្រទេសមួយដែលគេចង់សំដៅទៅលើកូរ៉េខាងជើង។
សមយុទ្ធទ័ពជើងអាកាសដែលមានឈ្មោះថា Vigilant Storm ប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ ទី៤...
កម្ពុជាគ្រោងធ្វើសមយុទ្ធយោធាជាមួយចិនខណៈមូលដ្ឋានទ័ពរាមកំពុងស្ថិតក្នុងការសង្ស័យអំពីវត្តមានទ័ពចិន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា កងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាងមុននាពេលខាងមុខនេះ ហើយកម្ពុជានឹងនៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមទៅមុខជានិច្ច ដើម្បីពង្រឹងសមត្ថភាពកងទ័ពលើកិច្ចការការពារអធិបតេយ្យជាតិរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា សម្រាប់បញ្ហាមូលដ្ឋានសមុទ្ររាម មិនមែនជារឿងថ្មីនោះទេដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកឡើង និងបានចោទប្រកាន់កម្ពុជាថាបានផ្តល់មូលដ្ឋានទ័ពជើងទឹករាមឱ្យចិនប្រើប្រាស់ជារឿយៗនោះ ប៉ុន្តែកម្ពុជានៅតែបន្តកិច្ចការរបស់ខ្លួនទៅមុខជានិច្ច។
លោក ទៀ បាញ់ អះអាងថា ដើម្បីរៀបចំខឿនការពារដែនអធិបតេយ្យរបស់ខ្លួន កម្ពុជាត្រូវតែធ្វើ...
អាមេរិកនិងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅចំពោះមុខការគំរាមកំហែងពីកូរ៉េខាងជើង
កងទ័ពនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅសប្ដាហ៍ក្រោយនេះ ដែលការប្រកាសនេះចំពេលកូរ៉េខាងជើង បន្តបាញ់មីស៊ីលឲ្យធ្លាក់ក្នុងសមុទ្រលឿងនៃឧបទ្វីបកូរ៉េ នៅថ្ងៃពុធ ទី១៧ ខែសីហា នេះ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា សមយុទ្ធនេះធ្វើឡើងស្របពេលដែលមានការប្រឈមនឹងភាពគឃ្លើនកើនឡើងរបស់ប្រទេសកូរ៉េខាងជើង ដែលប្រទេសនេះបានបង្កើនការសាកល្បងបាញ់មីស៊ីល និងការគំរាមកំហែងបង្កជម្លោះនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ប្រភពដដែលឲ្យដឹងថា សមយុទ្ធរដូវក្ដៅធ្វើឡើងរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សមយុទ្ធនេះត្រូវបានគេហៅថា «របាំងការពារសេរីភាព»...