28 C
Phnom Penh

TAG

សម រង្ស៊ី

លោក ហ៊ុន សែន ព្រមាន​រដ្ឋាភិបាល​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​លោក បើ​មិន​ចាប់​លោក សម រង្ស៊ី ឱ្យ​កម្ពុជា

លោក ហ៊ុន សែន គំរាម​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​វៀតណាម ថា​ប្រសិនបើ​ខ្លួន​មិន​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ឱ្យ​មក​កម្ពុជា នោះ​វៀតណាម​នឹង​មាន​បញ្ហា​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក។ ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បាន​ដក ឬ​លុប​សម្ដី​របស់​ខ្លួន​វិញ​ត្រឹម​រយៈពេល​ប្រមាណ ៧​ម៉ោង​ប៉ុណ្ណោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា លោក សម រង្ស៊ី...

លោក សម រង្ស៊ី៖ កម្ពុជា​បាន​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ​អន្តរជាតិ​និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បើក​ដៃ​ឲ្យ​ក្រុម​ចោរ​ជនជាតិ​ចិន​កុម្មុយនីស្ត និង​ពួក​ម៉ាហ្វៀរ​ចិន ធ្វើ​អ្វីៗ​តាម​ចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ចោរ​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត...

លោក សម រង្ស៊ី ថា​ពលរដ្ឋ​ថៃ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ថៃ​មិន​ពេញ​ចិត្ត​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ព្រៃផ្សៃ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ពលរដ្ឋ​ថៃ​គ្រប់​មជ្ឈដ្ឋាន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ថៃ​ទើប​នឹង​ឈ្នះ​ឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ដោយសារតែ​ពួកគេ​បាន​ចាត់ទុក​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើ​ផ្ដាច់ការ និង​ព្រៃផ្សៃ​លើ​ពលរដ្ឋ​ខ្លួនឯង។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ មិថុនា ថា បណ្ដាញ​សង្គម​ព័ត៌មាន​របស់​ប្រទេស​ថៃ បាន​នាំគ្នា​ចុះផ្សាយ​ថា មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​ក្នុង​ការ​ព្យាយាម​កម្ចាត់​រូបលោក​ដោយ​ប្រើ​កាំភ្លើង​ធុន...

ក្រុម​សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន សោកស្តាយ​ដែល​បក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ក្រោម​ហេតុផល​ថា​គ្មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២១​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មិថុនា នេះ​ថា អវត្តមាន​របស់​បក្ស​ភ្លើង​ទៀន និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ គឺជា​ការ​បាត់បង់​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ធ្លាប់​ពេញចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ពីរ​នេះ ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​លាន ៦​សែន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បោះឆ្នោត​សរុប​ចំនួន​ជាង ៧​លាន ៣​សែន​នាក់ និង​ទទួល​បាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង ២​ពាន់​អាសនៈ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មីៗ​នេះ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាង ២០​ស្ថាប័ន ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា...

លោក សម រង្ស៊ី៖ តុលាការ​បារាំង​នឹង​កោះហៅ​លោក ហ៊ុន សែន នៅ​ពេល​អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ថ្ងៃ​ណា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី គាត់​នឹង​ត្រូវ​តុលាការ​បារាំង​កោះហៅ​ទៅ​សួរ​ចម្លើយ​ជុំវិញ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​កាលពី ២៦​ឆ្នាំ​មុន​ជាមិនខាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ធំ​បំផុត​ក្នុង​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ខណៈ​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ នៅតែ​បន្ត​ស្រែក​ទាមទារ​រក​យុត្តិធម៌​ពី​លោក...

ហេតុ​អ្វី​លោក ហ៊ុន សែន គំរាម​សម្លាប់​លោក សម រង្ស៊ី នៅ​ពេល​ចង់​ចូល​កម្ពុជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន?

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន បាន​ចោទ​រូបលោក​ថា​មាន​ទោស ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ប្រកាស​អំពី​ការ​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្លួន បែរជា​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​គំរាម​សម្លាប់​រូបលោក​ដោយ​ប្រើ​គ្រាប់ BM-21 តទល់​ជាមួយ​លោក​ដែល​មាន​តែ​បាតដៃ​ទទេ​ទៅវិញ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ មិថុនា ដោយ​រំលឹក​ឡើង​វិញ​ថា លោក ហ៊ុន សែន...

លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ជាមួយ​លោក សម រង្ស៊ី ទាក់ទិន​ផែនការ​ធ្វើ​ឃាត​រូបលោក

មេដឹកនាំ​ខ្មែរ​ក្តាប់​អំណាច​តាម​របប​កុម្មុយនីស្ត​ផ្ដាច់ការ​លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​ក្រោយ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សន្យា​សហការ​គ្នា​ជាមួយ​ចារកម្ម​ដែល​តែង​ផ្តល់​ព័ត៌មាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​ឱ្យ​ទៅ​ពួកគេ ថា​នឹង​ធ្វើ​ឃាត​លោក ហ៊ុន សែន នា​ពេល​កន្លងមក។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន ដោយ​ភ្ជាប់​សារ​សំឡេង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី នៅ​ថ្ងៃទី​១ មិថុនា នេះ​ដោយ​លើក​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​បក្ស​ប្រឆាំង​ថា តើ​មនុស្ស​ដែល​តែង​ផ្តល់​ព័ត៌មាន​ឲ្យ​ពួកគេ​តែង​ប្រើ​ឈ្មោះ កុសល មែន​ឬ​ទេ? លោក ហ៊ុន សែន បន្ថែម​ថា...

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី មក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​មេ​បក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដោយ​ងាក​ទៅ​ចុះចូល​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់​កន្លងមក​ក្នុង​បំណង​វិលត្រឡប់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ។ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទឫទ្ធិ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ចេញ​លិខិត​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស...

លោក ហ៊ុន សែន ប្រកាស​បាញ់​លោក សម រង្ស៊ី ដោយ​គ្រាប់ BM 21 បើ​ហ៊ាន​វិល​ចូល​កម្ពុជា

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា គំរាម​ជា​សាធារណៈ​លើកដំបូង​ថា លោក​នឹង​បាញ់​លោក សម រង្ស៊ី ដោយ​គ្រាប់ BM 21 បើសិនជា​ហ៊ាន​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​វិញ ខណៈ​លោក​ក៏​បាន​គំរាម​ចាប់​វាយ​ខ្នោះ​លោក រ៉ុង ឈុន សាជាថ្មី ប្រសិនបើ​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ការ​ព្រមាន​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ទន្លេ និង​ស្ពាន​អាកាស​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣។ លោក ហ៊ុន សែន ថ្លែង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក...

លោក សម រង្ស៊ី ថា​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​ឆាប់ៗ​នេះ

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​លោក​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ទី​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​ជួប​ប្រជុំ​គ្នា​ស្ដីពី​នយោបាយ​នៅ​កម្ពុជា។ យោង​តាម​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ព្រលាន​យន្តហោះ​អូស្ត្រាលី ថា លោក​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​កំពុង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ លោក សម រង្ស៊ី ថា​លោក​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា និង​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ទោះ​ជា​លោក សម រង្ស៊ី...

Latest news