28 C
Phnom Penh

TAG

សម រង្ស៊ី

មន្ត្រី​បក្ស​ជំទាស់​ថា​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ស្ថិត​លើ​មនុស្ស​តែ​ម្នាក់​គត់​គឺ​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អំណាច​ផ្ដាច់ការ ព្រោះ​អំណាច​បញ្ជា​ទាំងអស់​រាប់​ចាប់តាំងពី​ការ​ជ្រើសរើស និង​ទម្លាក់​ព្រះមហាក្សត្រ​ឡើង​ទៅ គឺ​ចេញពី​បក្ស​តែ​មួយ ដែល​ស្ថិត​ក្រោម​បញ្ជា​មនុស្ស​តែ​ម្នាក់ គឺ​លោក ហ៊ុន សែន។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក និង​ឧត្ដមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ សុទ្ធតែ​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​អ្នក​ជ្រើសរើស​ព្រះមហាក្សត្រ​ឡើង​សោយរាជ​សម្បត្តិ ឬ​ទម្លាក់​ព្រះមហាក្សត្រ និង​អ្នក​ផ្តល់​យោបល់​ថ្វាយ​ព្រះមហាក្សត្រ ក៏​ជា​មនុស្ស​ចេញ​មកពី​ក្រុម​បក្ស​តែ​មួយ​ដែរ។ លោក...

លោក សម រង្ស៊ី ចោទ​គ្រួសារ​ហ៊ុន​នៅ​ពីក្រោយ​អំពើ​ឆបោក​របស់​ក្រុម​ឧក្រិដ្ឋជន​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​គ្រួសារ​ត្រកូល​ហ៊ុន ថា​ជា​ចង្កោម​គ្រួសារ​នៅ​ពីក្រោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ​សព្វថ្ងៃ​នេះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​តុលា នេះ​ថា ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​ពួន​សម្ងំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​គ្រួសារ​ត្រកូល​ហ៊ុន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ដូច្នេះ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​អាច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​បាន​ដោយ​ងាយ និង​មិន​ខ្លាច​ច្បាប់​របស់​ប្រទេស​កម្ពុជា​ឡើយ។ គម្រោង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ (OCCRP) បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​កាលពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​លាក់​បាំង​ព័ត៌មាន​ពី​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់។ ប្រភព​ដដែល​លើកឡើង​ថា ការ​រក​ឃើញ​នេះ ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​ធ្វើ​សកម្មភាព​លាង​លុយ​កខ្វក់​តាមរយៈ​ការ​បើក​ក្រុមហ៊ុន​រកស៊ី​ធំៗ...

អតីត​ព្រះមហាក្សត្រ​មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​ច្បាស់ៗ​ថា​កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ

អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ធ្លាប់​មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​នៅ​អំឡុង​ទសវត្សរ៍​១៩៩០ ក្នុង​កិច្ចប្រជុំ​តុ​មូល​ក្នុង​ជំនួប​ត្រីភាគី​រវាង​ខ្មែរ និង​ខ្មែរ​យ៉ាង​ច្បាស់​ថា កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ដូច្នេះ​ខ្មែរ​ត្រូវតែ​ការពារ​ឱ្យ​បាន ព្រោះ​គិត​ត្រឹម​អំឡុង​ទសវត្សរ៍​១៩៦០ វៀតណាម និង​ថៃ មិន​ហ៊ាន​លូក​ដៃ​យក​ទឹកដី​ខ្មែរ​ឡើយ។ វីដេអូ​ស្ដីពី​កិច្ចប្រជុំ​តុ​មូល​ក្នុង​ជំនួប​ភាគី​ជម្លោះ​រវាង​ខ្មែរ ៣​ក្រុម​ដ៏​កម្រ​មួយ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​អំឡុង​ទសវត្សរ៍ ១៩៩០ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ពេលនេះ បាន​លាតត្រដាង​ពី​ព្រះ​រាជបន្ទូល​របស់​អតីត​ព្រះមហាក្សត្រ​កាលពី​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ថា កោះត្រល់ ឬ​កោះហ្វូកុក និង​ចង្កោម​កោះ​ផ្សេង​ទៀត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ មិនមែន​ជា​កម្មសិទ្ធិ​របស់​វៀតណាម...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រ​ប់ទិសទី គ្រប់​មជ្ឈដ្ឋាន​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ រហូត​ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៤។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​យប់​ថ្ងៃទី​២៦ ខែ​កញ្ញា បញ្ជាក់​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ទោះ​ជា​កំពុង​រស់នៅ​លើ​ទឹកដី​ដែល​មាន​សេរីភាព​ពេញលេញ​ហើយ​ក៏ដោយ ត្រូវ​មាន​កាតព្វកិច្ច​រួម​គ្នា​ក្នុង​ការ​ការពារ​ព្រំដែន និង​អធិបតេយ្យ​ជាតិ​មាតុភូមិ​ខ្មែរ​គ្រប់ៗ​គ្នា...

លោក សម រង្ស៊ី ថា​ខេត្ត​ទាំង​បួន​ក្នុង​តំបន់​ត្រីកោណ នឹង​បាត់​ចេញពី​ផែនទី​ខ្មែរ​ដូច​កោះត្រល់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​នេះ នឹង​បាត់​ចេញពី​ផែនទី​ប្រទេស​កម្ពុជា​ដូច​កោះត្រល់។ លោក សម រង្ស៊ី បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​កាត់​កោះត្រល់​ឱ្យ​ប្រទេស​វៀតណាម​ម្តង​រួច​មក​ហើយ ដូច្នេះ​ថ្ងៃ​ក្រោយ ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​នេះ...

រាជរដ្ឋាភិបាល​ស៊ុយអែត បិទ​ស្ថាន​កុងស៊ុល​កិត្តិយស​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​កញ្ញា​នេះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​បិទ​ស្ថានទូត​របស់​រដ្ឋាភិបាល​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​កំពុង​បរាជ័យ​ទាំង​នយោបាយ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​ជាមួយ​ប្រទេស​លោក​សេរី។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ណា​ក៏ដោយ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​របស់​ខ្លួន និង​ប្រជាពលរដ្ឋ។ លោក សម រង្ស៊ី លើកឡើង​ថា ការ​បរាជ័យ​នៃ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ដែល​មិន​អាច​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ស៊ុយអែត បាន ដោយសារតែ​គេ​បាន​មើល​ឃើញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ​របស់​របប​ដឹកនាំ​បន្ត​ពូជ​ជាមួយ​នេះ​កាន់តែ​សាហាវ​ឃោរឃៅ​ទៅៗ​សព្វថ្ងៃ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ...

សម្ព័ន្ធភាព​ត្រីភាគី​កម្ពុជា ឡាវ យៀកណាម ត្រៀម​សមយុទ្ធ​ជាមួយ​គ្នា​របៀប​បី​នាក់​បងប្អូន​នៅ​ខែ​វិច្ឆិកា

ប្រទេស​កម្ពុជា​នឹង​រៀបចំ​សមយុទ្ធ​បី​ប្រទេស​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា ឡាវ និង​វៀតណាម នៅ​ក្នុង​ខែ​វិច្ឆិកា ខាងមុខ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​រស់នៅ​ក្រៅ​ប្រទេស កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV-DTA។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិ ថ្ងៃទី​១៥ កញ្ញា ឲ្យ​ដឹង​ថា លោក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ និង​លោក ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​វៀតណាម សុទ្ធតែ​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា...

លោក ហ៊ុន សែន អួត​ថា​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទទួល​នៅ​កូរ៉េ ជា​ការ​ទទួលស្គាល់​វីរភាព​របស់​លោក

មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ចាត់ទុក​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៅ​ប្រទេស​កូរ៉េ គឺជា​ការ​ទទួលស្គាល់​ពី​ការ​លះបង់​បូជា​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​ដាក់​ទុន​អាយុជីវិត​របស់​លោក​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះ​ជា​មេ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ លើកឡើង​ក្នុង​ពិធី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នៅ​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ ក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១២​ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា សញ្ញាបត្រ​នេះ​បង្ហាញ​ពី​ការ​ទទួលស្គាល់​នូវ​ការ​ដឹកនាំ​ប្រទេស​របស់​លោក​តាំងពី​បាតដៃ​ទទេ ដើម្បី​បុព្វហេតុ​សន្តិភាព...

IDEA TALK៖ ភាព​មិន​ប្រក្រតី​នៃ​ការ​ចូលរួម​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «ភាព​មិន​ប្រក្រតី​នៃ​ការ​ចូលរួម​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង»។

លោក សម រង្ស៊ី បញ្ជាក់​ថា​ផែនទី​កម្ពុជា​ដាក់​តាំង​នៅ​ផ្ទះ តាម៉ុក បង្ហាញ​ថា​កោះត្រល់​ជា​របស់​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ផែនទី​ប្រទេស​កម្ពុជា​ដែល​ដាក់​តាំង​នៅ​ផ្ទះ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ឬ​បង​ធំ​ទី​៥ លោក ឈិត ឈឿន ដែល​គេ​ស្គាល់​ជាទូទៅ​ថា តាម៉ុក ប្រចាំ​តំបន់​អន្លង់វែង អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់​ជា​របស់​កម្ពុជា​នៅឡើយ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា សម័យ​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ កោះត្រល់​នៅតែ​ជា​របស់​ខ្មែរ​នៅឡើយ​ទេ មិន​បាន​បាត់បង់​ក្នុង​សម័យ​បារាំង ដែល​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម...

Latest news

© 2021, ដេលី. All rights reserved.