TAG
សិទ្ធិមនុស្ស
តុលាការឃុំខ្លួនលោក ថេង សាវឿន និងសហការី២នាក់ពីបទចោទ «ញុះញង់និងរួមគំនិតក្បត់»
តុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី ២នាក់ទៀតនៅពន្ធនាគារខេត្តនេះពីបទ «ញុះញង់ និងរួមគំនិតក្បត់» ករណីចុះជួយ និងបណ្ដុះបណ្ដាលដល់កសិករខេត្តរតនគិរី កាលពីពាក់កណ្ដាលខែឧសភា នេះ។
ការចោទប្រកាន់ និងឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការី ២នាក់ទៀតពីសំណាក់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២២ ឧសភា នេះ...
ស្នងការដ្ឋានខេត្តរតនគិរីសាកសួរលោក ថេង សាវឿន និងសហការី២នាក់ទៀត
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កំពុងធ្វើការសាកសួរប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២នាក់ទៀត បន្ទាប់ពីសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ឧសភា អំឡុងពេលពួកគេធ្វើដំណើរពីខេត្តរតនគិរី មករាជធានីភ្នំពេញវិញ។
លោក ថេង សាវឿន បានដឹកនាំបុគ្គលិក រួមទាំងក្រុមគ្រួសារដែលមានគ្នាប្រមាណ ៣០នាក់ទៅកម្សាន្តនៅខេត្តរតនគិរី ចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា ក៏នាំគ្នាត្រឡប់មកភ្នំពេញវិញ ប៉ុន្តែលុះមកដល់ខេត្តក្រចេះ...
អាដហុក៖ ករណីរំលោភសិទ្ធិមនុស្សកើតឡើងជិត ១ពាន់ករណីនៅឆ្នាំ២០២២
សមាគមការពារសិទ្ធិមនុស្សអាដហុក បានរកឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២ កន្លងទៅកាន់តែមានសភាពធ្ងន់ធ្ងរ ដែលកើតឡើងចំនួនជិត ១ពាន់ករណី ខណៈវិវាទដីធ្លីនៅតែបន្តកើតមានឡើងឥតឈប់ឈរផងដែរ។
បើតាមរបាយការណ៍សង្ខេបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ស្ដីពីស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ ចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៧ ខែឧសភា នេះ បង្ហាញថា ករណីរំលោភសិទ្ធិមនុស្សកើតឡើងចំនួន ៥៤៩ករណី ដែលចំនួននេះបានកើនឡើង ៣៩២ករណីបើធៀបឆ្នាំ២០២១ គឺមានត្រឹមតែ ១៥៧ករណីប៉ុណ្ណោះ។
ករណីរំលោភសិទ្ធិមនុស្សដែលអាដហុករកឃើញនោះ គឺការគំរាមកំហែងសកម្មភាពនយោបាយកើនឡើងរហូតដល់ ២១៨ករណី ហើយការរឹតត្បិតសេរីភាពជួបជុំ ១១៨ករណី និងរឹតត្បិតសេរីភាពបាតុកម្មចំនួន...
លោក ថេង សាវឿន និងក្រុមការងារត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងក្រុមការងារ រួមទាំងសមាជិកសហគមន៍ជិត ២០នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួន ហើយមកដល់ពេលនេះ ពួកគេមិនទាន់ត្រូវបានដោះលែងនៅឡើយ។
អ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា នេះ ក្នុងនោះមានប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងក្រុមការងារសមាគមចំនួន ១៦រូបទៀត ក្នុងនោះមានលោក ម៉ឺន រតនា...
អាដហុក៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះខ្លាំងរយៈពេល៣ខែដើមឆ្នាំ២០២៣
ក្រុមអ្នកការពារសិទ្ធិមនុស្ស បានកត់សម្គាល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣ នេះ បានធ្លាក់ចុះខ្លាំង ក្នុងនោះមានសកម្មជនគណបក្សនយោបាយបានរងនូវការវាយប្រហារពីក្រុមមិនស្គាល់មុខ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា អាដហុកមានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសចំពោះជនទាំងឡាយដែលបានប្រព្រឹត្តអំពើហិង្សា ជាពិសេសទៅលើសកម្មជននយោបាយទាំងនាពេលកន្លងមក និងនាពេលថ្មីៗនេះ ដូចជាការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់វាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុក ជាដើម។
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិមនុស្សនេះ លើកឡើងថា...
ក្រុមសង្គមស៊ីវិលនឹងប្រមូលផ្ដុំសមាជិក៥០០នាក់ដាក់ញត្តិរកដំណោះស្រាយជូនកម្មករនៅទិវាពលកម្មអន្តរជាតិ
អង្គការសមាគមជាច្រើនស្ថាប័ន នឹងប្រមូលផ្ដុំសមាជិកចំនួន ៥០០នាក់ដែលមកពីវិស័យផ្សេងៗនៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២៣ នៅសួនច្បាររូបសំណាកលោក ជា វិជ្ជា និងហែក្បួនទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយជូនកម្មករនិយោជិតដែលកំពុងជួបឧបសគ្គ។
អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការងារជិត ១០ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដែលសារព័ត៌មាន The Cambodia Daily ទទួលបាននៅថ្ងៃទី២៥ មេសា នេះ ដោយជូនដំណឹងទៅកាន់រដ្ឋបាលរាជធានីភ្នំពេញអំពីការជួបជុំរបស់ពួកគេដែលមានមនុស្សចូលរួមចំនួន ៥០០នាក់ ដើម្បីរៀបចំពិធីប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៧ ក្រោមប្រធានបទ...
អូស្ត្រាលីប្ដេជ្ញាគាំទ្រឱ្យមានសេរីភាពបញ្ចេញមតិ គោរពសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ប្រទេសអូស្ត្រាលី ប្ដេជ្ញាគាំទ្រឲ្យមានសេរីភាពនៃការបញ្ចេញមតិ ការគោរពសិទ្ធិជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យក្នុងនាមប្រទេសជាមិត្តដ៏យូរអង្វែង និងជាដៃគូរបស់ប្រទេសកម្ពុជាកន្លងមក។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ មេសា នេះថា ក្នុងនាមអូស្ត្រាលីជាមិត្តដ៏យូរអង្វែង និងជាដៃគូរបស់កម្ពុជា អូស្ត្រាលីនៅតែប្ដេជ្ញាបន្តការគាំទ្រឲ្យមានសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជាមូលដ្ឋាននានា ហើយអូស្ត្រាលីនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនានារបស់ខ្លួន ដើម្បីគាំទ្រឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃមុខបន្តទៀត។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាត្រូវគេឃើញថា កំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរដ្ឋាភិបាលខ្មែរចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សម្ដែងនូវក្តីសង្ឃឹមចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី...
ក្រសួងការបរទេសកម្ពុជាចោទថាអាមេរិកកំពុងធ្វើឱ្យមានស្តង់ដារពីរស្ដីពីស្ថានភាពសិទ្ធិមនុស្ស
ក្រសួងការបរទេសកម្ពុជា ចោទថា សហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ កំពុងធ្វើឱ្យមានស្តង់ដារពីរជុំវិញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងដែរ ខណៈអាមេរិកខ្លួនឯងពុំបានចេញផ្សាយនូវរបាយការណ៍ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួននោះឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា អាមេរិកជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាង ២០០ឆ្នាំមកហើយ ប៉ុន្តែនៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធជារៀងរាល់ថ្ងៃ ដូចជា៖
ការរើសអើងជាតិសាសន៍
ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍
ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល
ការរំលោភបំពានក្នុងពន្ធនាគារ
អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត
ការកាត់ទោសប្រហារជីវិត
និងការរឹតត្បិតសិទ្ធិរំលូតកូន ជាដើម។
ក្រសួងការបរទេសកម្ពុជាលើកឡើងថា សហរដ្ឋអាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញនូវសកម្មភាពដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះឱ្យមានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងការអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់...
សង្គមស៊ីវិលខកចិត្តក្រោយអាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធការលើកស្លាកសាខារបស់ខ្លួន
សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា សម្ដែងការខកចិត្តចំពោះអាជ្ញាធរក្រុងប៉ោយប៉ែត ដែលបដិសេធមិនអនុញ្ញាតឱ្យសមាគមរបស់ខ្លួនលើកស្លាកសាខាប្រចាំក្រុងប៉ោយប៉ែត បើទោះបីជាខ្លួនបានជូនដំណឹងរួចហើយក៏ដោយ។
សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះថាការមិនអនុញ្ញាតឱ្យសមាគមរបស់ខ្លួនលើកស្លាកបែបនេះ គឺបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាព និងបង្កភាពស្មុគស្មាញយ៉ាងធ្ងន់ធ្ងរដល់សមាគម ហើយក៏ជាការបង្ហាញពីការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃផងដែរ។
សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ទាមទារឱ្យអាជ្ញាធរក្រុងប៉ោយប៉ែត អនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០៤០ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ខ្លួនក្នុងការលើកស្លាកនៅទីស្នាក់ការសាខាប្រចាំក្រុងប៉ោយប៉ែត នេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែត បដិសេធមិនឱ្យសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លើកស្លាកប្រចាំសាខារបស់ខ្លួនកាលពីពេលកន្លងទៅនេះ។
សមាគមអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋកម្ពុជា មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ដែលមានសមាជិកជាច្រើននៅទូទាំងប្រទេសដែលជាអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានទីស្នាក់ការសាខារបស់ខ្លួននៅក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត...
អ្នកឃ្លាំមើលយល់ស្របនឹងលោក ហ៊ុន សែន រឿងសិទ្ធិរស់រានមានជីវិត តែត្រូវអនុវត្តសិទ្ធិបីទៀត
ក្រុមអ្នកឃ្លាំមើលសង្គមយល់ស្របនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាសិទ្ធិនានាត្រូវតែផ្តើមចេញពីសិទ្ធិរស់រានមានជីវិតមុនគេ ប៉ុន្តែពួកគេបន្ថែមថា គួរតែអនុវត្តសិទ្ធិបីផ្សេងទៀតដែលជាមូលដ្ឋាននៃសិទ្ធិមនុស្សឲ្យបានផងដែរ ដូចជាសិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធក្នុងការចូលរួម ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មីនា នេះថា ការធានាបាននូវសិទ្ធិរស់រានមានជីវិតគឺជារឿងល្អហើយ ប៉ុន្តែបើសិទ្ធិបីផ្សេងទៀតមិនត្រូវបានធានា ក៏មិនទាន់ត្រូវបានចាត់ទុកថាជាប្រទេសអនុវត្តនូវសិទ្ធិមនុស្សបានល្អពេញលេញដែរ...