TAG
សិទ្ធិមនុស្ស
អ្នកឃ្លាំមើលយល់ស្របនឹងលោក ហ៊ុន សែន រឿងសិទ្ធិរស់រានមានជីវិត តែត្រូវអនុវត្តសិទ្ធិបីទៀត
ក្រុមអ្នកឃ្លាំមើលសង្គមយល់ស្របនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាសិទ្ធិនានាត្រូវតែផ្តើមចេញពីសិទ្ធិរស់រានមានជីវិតមុនគេ ប៉ុន្តែពួកគេបន្ថែមថា គួរតែអនុវត្តសិទ្ធិបីផ្សេងទៀតដែលជាមូលដ្ឋាននៃសិទ្ធិមនុស្សឲ្យបានផងដែរ ដូចជាសិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធក្នុងការចូលរួម ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មីនា នេះថា ការធានាបាននូវសិទ្ធិរស់រានមានជីវិតគឺជារឿងល្អហើយ ប៉ុន្តែបើសិទ្ធិបីផ្សេងទៀតមិនត្រូវបានធានា ក៏មិនទាន់ត្រូវបានចាត់ទុកថាជាប្រទេសអនុវត្តនូវសិទ្ធិមនុស្សបានល្អពេញលេញដែរ...
អង្គការសង្គមស៊ីវិល៖ ស្ត្រីដែលមាននិន្នាការឯករាជ្យមិនទទួលបានការគាំពារពីរដ្ឋាភិបាលកម្ពុជា
អង្គការសង្គមស៊ីវិល លើកឡើងថា ប្រទេសកម្ពុជាមានច្បាប់តែមួយសម្រាប់ពលរដ្ឋគ្រប់រូប ប៉ុន្តែត្រូវបានយកទៅអនុវត្តដោយការប្រកាន់យកស្តង់ដារពីរ ដែលក្នុងនោះ ស្ត្រីដែលមាននិន្នាការឯករាជ្យមិនដែលទទួលបានការគាំពារពីរដ្ឋាភិបាលឡើយ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មីនា នេះថា សព្វថ្ងៃនេះ ក្រុមស្ត្រីដែលចេញតវ៉ារកភាពយុត្តិធម៌ដែលត្រូវតទល់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ឬរដ្ឋាភិបាល តែងរងនូវការធ្វើទុក្ខបុកម្នេញជាប្រចាំ ដូចជាក្រុមស្ត្រីថ្ងៃសុក្រ ដែលនាំគ្នាតវ៉ារកយុត្តិធម៌ឲ្យស្វាមីរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារសព្វថ្ងៃនេះ...
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យថ្ងៃ៨មីនា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាល និងសហព័ន្ធសហជីពមួយចំនួនធ្វើការជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅថ្ងៃពុធ នេះ តែហាមមិនឱ្យយកកម្មវិធីនេះធ្វើសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញលិខិតអនុញ្ញាតនៅថ្ងៃទី៧ ខែមីនា នេះថា អង្គការក្រៅរដ្ឋាភិបាលអាចធ្វើការជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យនៅថ្ងៃ ៨មីនា ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២កន្លះថ្ងៃត្រង់...
ក្រុមអង្គការប្រកាសធ្វើយុទ្ធនាការ៨ថ្ងៃដើម្បីអបអរសាទរខួបទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២
ក្រុមអង្គការសមាគមដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស ប្រកាសធ្វើយុទ្ធនាការរយៈពេល ៨ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមីនា ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនៅប្រទេសកម្ពុជា នឹងអបអរសាទរខួបទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២។
ក្រុមអង្គការសង្គមស៊ីវិល ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ជាដើម បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាកាលពីថ្ងៃទី១ ខែមីនា ថា ពួកគេនឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នាដើម្បីលើកកម្ពស់សិទ្ធិស្ត្រី...
លោក ហ៊ុន សែន ជំរុញឱ្យក្រសួងមហាផ្ទៃលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពលរដ្ឋ
មេដឹកនាំខ្មែរដែលក្រាញអំណាចផ្ដាច់មុខ លោក ហ៊ុន សែន ជំរុញឱ្យក្រសួងមហាផ្ទៃការពារសន្តិភាព លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មេដឹកនាំខ្មែរដែលឡើងកាន់អំណាចដោយសារវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងមហាផ្ទៃត្រូវតែពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យបានដាច់ខាត។
មេដឹកនាំបក្សកាន់អំណាច...
ក្រុមសិទ្ធិមនុស្សរដ្ឋាភិបាលថាកម្ពុជាប្រឹងប្រែងអនុវត្តច្បាប់សិទ្ធិនយោបាយនិងលើកកម្ពស់សិទ្ធិមនុស្ស
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា អំពីការអនុវត្តច្បាប់ ការអនុវត្តសិទ្ធិនយោបាយ និងការលើកកម្ពស់សិទ្ធិមនុស្សក្នុងកិច្ចប្រជុំស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធ ទី២២ កុម្ភៈ។
ក្រុមសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា...
IDEA TALK៖ តើពលរដ្ឋខ្មែរនឹងកាន់តែមានជីវភាពដូចពលរដ្ឋកូរ៉េខាងជើងដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពី៖ «តើពលរដ្ឋខ្មែរនឹងកាន់តែមានជីវភាពដូចពលរដ្ឋកូរ៉េខាងជើងដែរឬទេ?»។
សង្គមស៊ីវិលអំពាវនាវឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាការពារសិទ្ធិពលរដ្ឋជាជាងការពារទង្វើរដ្ឋាភិបាល
ក្រុមសិទ្ធិមនុស្សក្នុងស្រុក អំពាវនាវឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យកចិត្តទុកដាក់ការពារសិទ្ធិរបស់ពលរដ្ឋឱ្យបានពេញលេញ ជាជាងការការពារទង្វើរបស់រដ្ឋាភិបាលនៅពេលដែលមានការរិះគន់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ កុម្ភៈ នេះថា សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែលរងនូវការំលោភបំពានកន្លងមក ដូចជាការរំលោភសិទ្ធិលើកម្មករនិយោជិត ជាពិសេសការរំលោភសិទ្ធិពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ជាដើមនោះ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមិនដែលធ្វើការពាក់ព័ន្ធលើកិច្ចការនេះម្តងណាឡើយ បើទោះបីជាមានការចោទប្រកាន់លើកម្មករទាំងនោះទាំងអយុត្តិធម៌ពីសំណាក់អាជ្ញាធរ ឬថៅកែក្រុមហ៊ុន រហូតឈានដល់ការចាប់ឃុំខ្លួនតំណាងកម្មករ ដូចជាកញ្ញា ឈឹម...
អាមេរិកផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍
ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្ដល់រង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ក្នុងចំណោមម្ចាស់ពាន ១០រូបនៅជុំវិញសកលលោកនៅអំឡុងពេលដែលកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាថ្មីម្តងទៀតពីបទល្មើសបម្រាមតុលាការ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រឡប់មកពីប្រជុំនៅប្រទេសអូស្ត្រាលី វិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ កញ្ញាត្រូវអាជ្ញាធរដោះលែងឱ្យនៅក្រៅឃុំម្តងកាលពីខែមីនា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យដឹងថា...
តុលាការលើកលែងការចោទប្រកាន់និងបន្ថយទោសអតីតមន្ត្រីផ្កាយ២ម្នាក់ដែលប្រើហិង្សាលើស្ត្រី
តុលាការខេត្តកំពង់ស្ពឺ បានលើកលែងការចោទប្រកាន់ និងបន្ធូរបន្ថយទោសដល់អតីតមន្ត្រីយោធាផ្កាយ២ម្នាក់ ដែលបានចាប់បង្ខាំង និងប្រើអំពើហិង្សាលើស្ត្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីដើមឆ្នាំ២០២១។
យោងតាមដីការបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ លីនណា ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រេចឲ្យឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា រួចផុតពីបទចោទប្រកាន់ពីបទ «បង្ខាំងដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២...