TAG
សិទ្ធិមនុស្ស
អង្គការស្ថាប័នចំនួន១២ នឹងដាក់សំណើជាកង្វល់រួមទៅក្រសួងការងារជុំវិញសិទ្ធិមូលដ្ឋានរបស់សហជីពនៅថ្ងៃស្អែក
អង្គការស្ថាប័នដែលធ្វើការលើកវិស័យសិទ្ធិមនុស្សជាង ១០ស្ថាប័ន ប្រកាសជួបជុំអ្នកចូលរួមនៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណជា ៥០នាក់ ដើម្បីដាក់សំណើដែលជាកង្វល់រួមជុំវិញសិទ្ធិមូលដ្ឋានរបស់សហជីពនៅថ្ងៃសុក្រ ស្អែកនេះ។
សហជីពទ្រទ្រង់សិទ្ធិការងារនៃបុគ្គលិកកម្មករខ្មែរ ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា អង្គការក្រៅរដ្ឋាភិបាល សមាគម និងសហជីពចំនួន ១២ស្ថាប័ន ដូចជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ ជាដើម គ្រោងជួបជុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
តំណាងរាស្ត្រអូស្ត្រាលី៖ របបផ្ដាច់ការរបស់បក្សប្រជាជនកម្ពុជាគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរ
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លើកឡើងថា របបនយោបាយផ្ដាច់ការរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ កំពុងតែគាបសង្កត់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវបានសារព័ត៌មានបរទេស The Diplomat ស្រង់សម្ដីកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ បានរឹតត្បិតសិទ្ធិនយោបាយ និងចាប់ខ្លួនក្រុមប្រឆាំងយ៉ាងអនាធិបតេយ្យ ដូចជា ការដកហូតសិទ្ធិចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ និងការចាប់ខ្លួនសកម្មជននយោបាយប្រមាណជាង ១០០នាក់ដែលប្រឆាំងនឹងការបោះឆ្នោតនេះ...
អង្គការសង្គមស៊ីវិលជាច្រើនទទូចឱ្យរដ្ឋាភិបាលថ្មីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រីនិងក្មេងស្រីជាអាទិភាព
អង្គការសង្គមស៊ីវិលដែលធ្វើការលើពហុវិស័យជាច្រើនស្ថាប័ន ទទូចឱ្យរដ្ឋាភិបាលអាណត្តិទី៧ ជំរុញក្រសួងចំនួន ៩ រួមជាមួយវិស័យឯកជន ចាត់វិធានការឆ្លើយតបជាអាទិភាពចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្ត្រី ឆ្ពោះទៅរកការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គមនៅកម្ពុជាទៅថ្ងៃមុខ។
អង្គការសមាគម និងសហជីពនានាចំនួន ២០ស្ថាប័ន ដូចជា សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការសង់ត្រាល់ និងអង្គការលីកាដូ ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នាក្នុងយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច...
អង្គការសង្គមស៊ីវិលនឹងជួបជុំ ៥០០នាក់ធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី
នៅសល់តែ ៦ថ្ងៃទៀត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ នឹងប្រារព្ធទិវានៃយុទ្ធនាការប្រឆាំងអំពើហិង្សាយេនឌ័រ ឬភេទមនុស្ស ក្រោមប្រធានបទ គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យដែលមានការជួបជុំគ្នាប្រមាណ ៥០០នាក់។
អង្គការសង់ត្រាល់ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ វិច្ឆិកា ថា អង្គការសមាគមចំនួន ២១ស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពភេទមនុស្ស ឬយេនឌ័រនៅប្រទេសកម្ពុជា កំពុងធ្វើយុទ្ធនាការ...
CCHR៖ អ្នកការពារសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាននៅតែបន្តរងការគាបសង្កត់និងរឹតត្បិតសេរីភាពបញ្ចេញមតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជន នៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣ ក្នុងនោះយ៉ាងហោចណាស់អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាង ១០០នាក់ ត្រូវបានរដ្ឋាភិបាលគាបសង្កត់សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ។
យោងតាមរបាយការណ៍កម្រាស់ ៦៦ទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា បានរកឃើញថា អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាង ១០០នាក់ ត្រូវបានរដ្ឋាភិបាលគាបសង្កត់សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សម្គាល់ថា គោលការណ៍ច្បាប់របស់កម្ពុជាបានក្លាយជាឧបសគ្គរារាំងដល់ការអនុវត្តសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ...
អ្នកជំនាញសិទ្ធិមនុស្ស UN៖ ការបន្តពូជពង្សឡើងកាន់អំណាចនៅកម្ពុជា ធ្វើឱ្យប៉ះពាល់សិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យនិងច្បាប់អន្តរជាតិ
អ្នកជំនាញផ្នែកសិទ្ធិមនុស្ស UN ស្នើរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់ឡើងវិញ ដោយថាការបន្តពូជពង្សឡើងកាន់អំណាចនៅកម្ពុជា ធ្វើឲ្យប៉ះពាល់សិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ។
ការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក Vitit Muntarbhorn បន្ទាប់ពីលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឲ្យបិទគណបក្សប្រឆាំងមិនឲ្យចូលរួមប្រកួត និងរឹតត្បិតសេរីភាពពលរដ្ឋ មុនពេល និងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា កន្លងទៅ ដើម្បីផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត បន្តវេន។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីសប្តាហ៍មុន ដោយបង្ហាញការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា...
IDEA TALK៖ វិធានការរបស់អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពី៖ «វិធានការរបស់អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា»។
រដ្ឋាភិបាលនឹងបណ្ដេញជនជាតិជប៉ុន២៥នាក់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សចេញពីកម្ពុជា
រដ្ឋាភិបាលនឹងបណ្ដេញជនជាតិជប៉ុន ២៥នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្ស ចេញពីកម្ពុជា ខណៈការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម រកឃើញថា កម្ពុជាកំពុងក្លាយជាទីតាំងនៃការជួញដូរមនុស្ស ដើម្បីបង្ខំឲ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់សារព័ត៌មានក្នុងស្រុកថា ជនជាតិជប៉ុនទាំង ២៥នាក់ នឹងត្រូវបញ្ជូនចេញពីកម្ពុជាវិញនៅពេលណានោះ គឺអាស្រ័យទៅលើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាអ្នកចាត់ចែង។
លោកចាត់ទុកការបញ្ជូនជនជាតិជប៉ុនទាំងនេះចេញពីកម្ពុជានាពេលនេះ បង្ហាញឲ្យឃើញថា ទោះបីជាជនបង្កនោះជាជនបរទេស ឬជនជាតិណានោះទេ ក៏សមត្ថកិច្ចនឹងបន្តខិតខំគ្រប់គ្រងសន្តិសុខក្នុងប្រទេស និងដើម្បីភាពសុខសន្តិភាពរបស់កម្ពុជា ជាដើម។
សារព័ត៌មាន The Cambodia...
សង្គមស៊ីវិលជំរុញឱ្យសមត្ថកិច្ចដាក់ទោសមន្ត្រីដែលប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់ និងដាក់ទោសទណ្ឌលើមន្ត្រីរបស់ខ្លួនដែលបានប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពដោយគ្មានការលើកលែង ព្រោះកន្លងមក ការប្រើទារុណកម្មលើជនដែលត្រូវដកហូតសិទ្ធិសេរីភាព បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានអ្នកស្លាប់ដោយសារការប្រើទារុណកម្មនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ តុលា នេះថា លោកសាទរចំពោះវិធានការរបស់ក្រសួងមហាផ្ទៃក្នុងការដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងអំពើទារុណកម្មនៅក្នុងប្រទេសកម្ពុជា ព្រោះថាសមត្ថកិច្ចកម្ពុជាភាគច្រើនតែងប្រើអំពើហិង្សានានាលើជនសង្ស័យ ដើម្បីបានចម្លើយសារភាព ដែលករណីខ្លះបានបណ្តាលឱ្យជនដែលត្រូវដកហូតសិទ្ធិសេរីភាពត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗក៏មាន បន្ទាប់ពីសមត្ថកិច្ចប្រើទារុណកម្មបង្ខំសួរចម្លើយ។
លោក ស៊ឹង សែនករុណា...
កម្ពុជាច្រានចោលការថ្លែងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិករណីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះថាគ្មានការពិត
រដ្ឋាភិបាលកម្ពុជាច្រានចោលចំពោះការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) ដែលថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះជាបន្តបន្ទាប់ ខណៈការបោះឆ្នោតឆ្នាំ២០២៣ ធ្វើឡើងក្រោមការរឹតត្បិតលំហសេរីភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ ថាគ្មានលក្ខណៈថ្លឹងថ្លែង និងគ្មានការពិត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយអះអាងថា ទោះបីជាក្រុមបក្សប្រឆាំងមួយចំនួនបានប្រើវោហារសាស្ត្រជេរប្រមាថ បង្កាច់ញុះញង់ឲ្យមានអំពើហិង្សា និងស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឲ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលកម្ពុជាក្ដី ក៏អង្គការ Human Rights Watch តែងតែធ្វើមិនដឹងមិនឮដែរ។
ក្រសួងការបរទេសកម្ពុជា...