32.4 C
Phnom Penh

TAG

សិទ្ធិមនុស្ស

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​រំឭក​មន្ត្រី អ.ស.ប ឱ្យ​បម្រើ​ការងារ​ប្រកប​ដោយ​តុល្យភាព កុំ​បង្កើត​ស្តង់ដា​ពីរ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​ស្នើ​ទៅ​អ្នក​កាន់​អាណត្តិ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ឱ្យ​បំពេញ​ការងារ​ដោយ​ប្រកាន់ខ្ជាប់​នូវ​តុល្យភាព និង​កម្មវត្ថុ​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការ​ធ្វើ​នយោបាយូបនីយកម្ម និង​ស្តង់ដា​ពីរ ខណៈ​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២៤ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បាន​កើន​ឡើង​ជាង ៩០% ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥៨ តាមរយៈ​វីដេអូ​ថត​ទុក​ថា សន្តិភាព​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព...

អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា​ពន្ធនាគារ​ជិត ២០ ទូទាំង​ប្រទេស​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ

សង្គម​ស៊ីវិល​ទម្លាយ​ថា ពន្ធនាគារ​ជិត ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ដាក់​អ្នក​ជាប់​ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ឬ​លើស​ចំណុះ​យ៉ាងតិច​ចំនួន ២០០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) ចេញ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៨ កុម្ភៈ ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤ ពន្ធនាគារ​ចំនួន ១៨ ក្នុង​ចំណោម​ពន្ធនាគារ​ទាំង ១៩​កន្លែង បាន​ដាក់​ជន​ជាប់​ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ក្នុង​នោះ​មាន​ពន្ធនាគារ​ចំនួន ១១​កន្លែង​ដាក់​ជន​ជាប់​ឃុំ​លើស​ចំនួន​កំណត់​យ៉ាងតិច ២០០% នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន។ សេចក្តី​រាយការណ៍​ដដែល បង្ហាញ​ថា ប្រសិនបើ​បូក​បញ្ចូល​គ្នា​នូវ​ចំនួន​អ្នក​ជាប់​ឃុំ​ទាំង...

CCHR៖ កម្ពុជា​មិន​អស់​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​ឡើយ ទោះ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​អង្គការ​សហប្រជាជាតិ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ មិនមែន​មាន​ន័យ​ថា​កម្ពុជា​អស់​កាតព្វកិច្ច​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​បាត់បង់​ឥទ្ធិពល​លើ​ការ​ធានា​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​នៅ​ប្រទេស​កម្ពុជា ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា ទោះជា​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​បែប​នេះ​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​មិន​អស់​កាតព្វកិច្ច​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ដែរ ព្រោះ​ប្រទេស​កម្ពុជា ជា​រដ្ឋ​ហត្ថលេខី​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ជាបន្តបន្ទាប់​មក ដូចជា កតិកាសញ្ញា​សិទ្ធិមនុស្ស​ស្តីអំពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច​សង្គម និង​វប្បធម៌ រួម​ទាំង​កតិកាសញ្ញា...

អ្នក​តាមដាន​រឿង​សិទ្ធិ​និយាយ​ថា​ឧក្រិដ្ឋកម្ម​គ្រប់​រឿង​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ធ្លាប់​បាន​រាយការណ៍​ជា​ហូរហែ​កន្លង​មក​ថា ការ​បិទ​ភ្នែក​គាំពារ ឬ​បិទបាំង​ឧក្រិដ្ឋកម្ម​រៀបចំ​ជា​បណ្ដាញ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត បារម្ភ​ខ្វល់ខ្វាយ​អំពី​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​គ្រប់​ពេលវេលា។ នេះ​ជា​ស្ថានភាព​ក្នុង​ប្រទេស​ដែល​អ្នក​នយោបាយ​អះអាង​ថា​មាន​សន្តិភាព ហើយ​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព។ សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​នៅ​ប្រទេស​កម្ពុជា លោក ហេង ស្រស់ កំពុង​ភ័យ​ព្រួយ​ខ្លាច​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ឈើ​ខុស​ច្បាប់​តាម​សម្លាប់​ខ្លួន​ដូច​សកម្មជន​សង្គម​មុនៗ។ លោក ហេង ស្រស់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​លោក​ចូល​ប្រឡូក​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​មក លោក​តែងតែ​ចុះ​ស្រាវជ្រាវ​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​ការ​ចុះ​ទៅ​តំបន់​នានា គឺ​មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​ជានិច្ច​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ តែ​ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ គំរាមកំហែង និង​ការ​គំរាម​បាញ់​សម្លាប់​ជាច្រើន​លើក​ផង​ដែរ។ លោក...

លោក រ៉ុង ឈុន ស្នើ​ស្ថានទូត​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ជួយ​ស្ដារ​សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ

គណបក្ស​កម្លាំង​ជាតិ ស្នើ​បណ្តា​ទូត​លោកខាងលិច ជួយ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​មាន​ការ​គំរាមកំហែង និង​ចាប់​ខ្លួន​សំឡេង​ប្រឆាំង​ជាបន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ដឹកនាំ​សមាជិក​បក្ស​ទៅ​ជួប​ជាមួយ​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដូចជា បាន​ជួប​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៣ មករា និង​ជួប​ជាមួយ​ស្ថានទូត​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៤ មករា។ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ទាំង​ពីរ តំណាង​គណបក្ស​កម្លាំង​ជាតិ បាន​លើកឡើង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា​ដែល​នៅតែ​បន្ត​មាន​ការ​គំរាមកំហែង...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​ឆ្នាំ​ចាស់​ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​រឹតត្បិត​សំឡេង​រិះគន់​កាន់តែ​ខ្លាំង

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ បាន​វាយតម្លៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នៅតែ​មាន​ការ​រឹតត្បិត និង​បំបិទ​សំឡេង​រិះគន់ ដោយ​ឃាត់​ខ្លួន​អ្នក​បញ្ចេញមតិ និង​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​អ្នក​សារព័ត៌មាន​ប្រមាណ ១០០​នាក់។ យោង​តាម​ការ​អះអាង​ពី​អង្គការ​លីកាដូ គេ​បាន​សង្កេត​ឃើញ​ថា ឆ្នាំ​២០២៤ មាន​ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សហជីព សិស្ស​និស្សិត សកម្មជន​ការពារ​បរិស្ថាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ ១០២​នាក់ ខណៈ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​គេ។ ក្នុង​ចំណោម​ពួកគេ​ទាំងនេះ មាន​មនុស្ស...

ចលនា KMD ប្ដេជ្ញា​តស៊ូ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​ស្ដារ​ឡើងវិញ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement For Democracy (KMD)) ប្ដេជ្ញា​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ស្ដារ​ឡើងវិញ​រួច​ផុត​ពី​របប​ជិះជាន់​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ចេញ​សេចក្តី​ថ្លែងការណ៍​សម្រាប់​ខួប​លើក​ទី​៧៦ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា សិទ្ធិមនុស្ស និង​សង្គម​ប្រជាធិបតេយ្យ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ គ្រាន់តែ​ជា​ការ​ចងចាំ​ដ៏​សែន​ឆ្ងាយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ក្នុង​ពេលនេះ ដោយសារ​ការ​គាបសង្កត់​ដ៏​ឃោរឃៅ​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន។ ប្រភព​ដដែល​លើកឡើង​ថា ការ​មិន​អើពើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ការពារ​សិទ្ធិ​ជា​សកល បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លក្ខណៈ​ផ្ដាច់ការ​នៃ​របប​ដឹកនាំ​របស់​គ្រួសារ​មួយ​នេះ ខណៈ​តុលាការ​ដែល​ត្រូវ​បាន​ប្រើ​ជំនួស​ឱ្យ​ការ​រក្សា​យុត្តិធម៌ ទៅ​ជា​អាវុធ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​ផ្ដាច់ការ​មួយ​នេះ​ដែរ។ KMD ថា​ដោយសារ​តុលាការ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​សម្រាប់​ចាប់​អ្នក​រិះគន់​ដាក់​គុក​បែប​នេះ​ហើយ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​ស្ទួយ​សិទ្ធិមនុស្ស​ដើម្បី​លុប​បំបាត់​រូបភាព​អាក្រក់​លើ​ឆាក​អន្តរជាតិ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លោក សេក សុជាតិ លើកឡើង​ថា ញត្តិ​ចំហ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ គឺជា​សារ​ដាស់តឿន​មួយ​សម្រាប់​រដ្ឋាភិបាល ត្រូវ​កែលម្អ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​លុប​បំបាត់​រូបភាព​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ការ​ប្រើ​វិធានការ​រឹតត្បិត​លើ​សកម្មជន​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​ដោយ​ការ​ចាប់​ចង​ដើម្បី​បំបិទ​សំឡេង​របស់​ពួកគេ មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​រដ្ឋាភិបាល​ខ្លួនឯង​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ក៏​នឹង​ដាក់​សម្ពាធ...

សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​អំពី​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១៤​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​អំពី​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​យក​ទៅ​ប្រើប្រាស់ បន្ទាប់ពី​អ្នកកាសែត​ម្នាក់​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​សប្តាហ៍​មុន​នៅ​ខេត្ត​សៀមរាប។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​១០ ខែ​ធ្នូ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ១៤​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ថា​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ការពារ ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​យក​ទៅ​ប្រើប្រាស់។ ប្រភព​ដដែល​បាន​កត់សម្គាល់​ឃើញ​ថា នៅ​កម្ពុជា ការ​គាបសង្កត់​ភាគច្រើន​បាន​សំដៅ​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​ពី​បញ្ហា​រសើប ដូចជា ការ​បំផ្លិចបំផ្លាញ​បរិស្ថាន ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ...

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ថា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ក្នុង​សម័យ​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​រំលោភ​សិទ្ធិមនុស្ស​គ្រប់​ទម្រង់​ទាំងអស់​ដែល​កំពុង​ប្រព្រឹត្ត​ដោយ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​សព្វថ្ងៃ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodia Advocacy Team (CAT)) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែល​កើត​មាន​ជា​ប្រព័ន្ធ និង​ប្រព្រឹត្ត​ដោយ​រដ្ឋអំណាច​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់ផ្តើម​តាំងពី​អំឡុង​ឆ្នាំ​២០១៥ មក​ម្ល៉េះ ព្រោះ​ពួកគេ​បាន​ចាប់ផ្តើម​អនុវត្ត​ទង្វើ​នេះ​ដោយ​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ឆ្នាំ​នោះ។ យ៉ាងណាមិញ កាលពី​សប្តាហ៍​មុន ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ ដែល​មាន​ទីស្នាក់ការ​នៅ​ទ្វីប​អឺរ៉ុប បាន​ផ្សាយ​លិខិត​សង្ខេប​មួយ​ថា ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបភាព​យ៉ាង​ធ្ងន់ធ្ងរ វា​កើត​មាន​តាំងតែ​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​ខែ​កក្កដា...

Latest news

© 2021, ដេលី. All rights reserved.