35.9 C
Phnom Penh

TAG

សិទ្ធិមនុស្ស

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ

មន្ត្រី​ជាន់ខ្ពស់​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ក្នុង​ពិធី​ធម្មយាត្រា​នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា លោក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ដែល​ជា​តួអង្គ​សំខាន់​នៃ​ហត្ថលេខី​របស់​ឧបករណ៍​សិទ្ធិមនុស្ស ត្រូវ​ឈរ​លើ​ស្មារតី​នៃ​ការ​គោរព​សិទ្ធិមនុស្ស ដោយ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​អំពី​សិទ្ធិមនុស្ស ដូចជា ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​ប្រើ​សិទ្ធិ​របស់​ពួកគេ​កន្លង​មក ជាដើម ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​មិន​ឱ្យ​តម្លៃ​ទៅ​លើ​សិទ្ធិមនុស្ស គឺជា​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​ធ្ងន់ធ្ងរ​បំផុត...

អ្នក​សង្កេតការណ៍៖ ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លើកឡើង​ថា ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​ខ្មែរ នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ឡើយ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ធ្នូ នេះ​ថា ការ​ថ្កោលទោស​របស់​សមាជិក​សភា​អាស៊ាន ជុំវិញ​ករណី​ចាប់​សកម្មជន​ភៀស​ខ្លួន​នយោបាយ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ នៅ​ពេលនេះ គឺជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មិន​ត្រូវ​អនុវត្ត​វិធានការ​ដោយ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​បែប​នេះ​បន្ត​ទៀត​ទេ។ លោក សេក សុជាតិ លើកឡើង​ថា...

មេ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា​ថា​ពលរដ្ឋ​ខ្មែរ​មាន​មោទកភាព​បំផុត​ដែល​ប្រទេស​ពុំ​មាន​ទោស​ប្រហារ​ជីវិត

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មាន​មោទកភាព​បំផុត​ដែល​ប្រទេស​កម្ពុជា​ពុំ​មាន​ទោស​ប្រហារ​ជីវិត​ដូច​ប្រទេស​ដទៃ​ឡើយ ហើយ​ការ​លុប​ចោល​ទោស​ប្រហារ​ជីវិត​នេះ គឺជា​ការ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​មួយ​ស្រប​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ។ លោក កែវ រ៉េមី បាន​លើកឡើង​បែប​នេះ​ក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ​ដែល​ផ្សព្វផ្សាយ​អំពី “សេចក្តី​អង្កេត​សន្និដ្ឋាន​របស់​គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​សម្រាប់​កម្ពុជា” ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ លោក កែវ រ៉េមី អះអាង​ថា គ្មាន​ទេ​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​នៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម សូម្បីតែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដែល​ជា​សិទ្ធិ​ចម្បង​មុន​គេ ក៏​មិន​ត្រូវ​បាន​ធានា​ដែរ ហេតុ​នេះ​ការ​ចូលរួម​ថែរក្សា...

CCHR រក​ឃើញ​ថា​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅតែ​ត្រូវ​បាន​កំណត់​ជា​មុខសញ្ញា​ក្នុង​ការ​បំភិតបំភ័យ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា ការ​បំភិតបំភ័យ ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល និង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ គឺជា​វិធានការ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​កំណត់​មុខសញ្ញា​អ្នក​ហ៊ាន​បញ្ចេញមតិ ឬ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅតែ​បន្ត​វាយប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ចុង​ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។ CCHR ថា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​អ្នក​ដែល​ដើរ​តួនាទី​ឃ្លាំមើល និង​ជា​អ្នក​រាយការណ៍​ព័ត៌មាន​សម្ងាត់ ជារឿយៗ​តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​រូបរាងកាយ ក្នុង​នោះ​ក៏​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ផង​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា...

IDEA TALK៖ តើ​វិធានការ​ចាប់​ចង​ឥត​ស្រាកស្រាន្ត​នៅ​កម្ពុជា នឹង​ប្រឈម​បែប​ណា​ក្នុង​ការ​ប្រែប្រួល​បរិបទ​នយោបាយ​ពិភពលោក​នា​ពេល​ខាងមុខ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​វិធានការ​ចាប់​ចង​ឥត​ស្រាកស្រាន្ត​នៅ​កម្ពុជា នឹង​ប្រឈម​បែប​ណា​ក្នុង​ការ​ប្រែប្រួល​បរិបទ​នយោបាយ​ពិភពលោក​នា​ពេល​ខាងមុខ?»។

ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​រឿង​មិន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប ប្រកាស​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ នៅ​ចុង​ខែ​វិច្ឆិកា នេះ ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើងវិញ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ប្រទេស​ស្វីស និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប នឹង​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ខាងមុខ​នេះ ក្នុង​ទីលាន​រូបសំណាក​កៅអី​បាក់ជើង​មួយ​ចាប់ពី​ម៉ោង ១១.៣០​នាទី​ព្រឹក​តទៅ។ ប្រភព​ដដែល​បញ្ជាក់​ថា បាតុកម្ម​នេះ​មាន​គោលបំណង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​យុត្តិធម៌​សង្គម ដោះលែង​អ្នកទោស...

អង្គការ​សមាគម​២១​ស្ថាប័ន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត​និង​អ្នក​ការពារ​សិទ្ធិមនុស្ស

អង្គការ​សមាគម​ជាង ២០​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស និង​ជាក់លាក់ ដើម្បី​ធានា​នូវ​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ចំពោះ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដើម្បី​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា។ អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (សមាគម​អាដហុក) និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា ការ​យាយី...

ពលរដ្ឋ​១០​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ក្រោយពី​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ពលរដ្ឋ​ចំនួន ១០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ភ្លាមៗ អំឡុង​ពេល​ដែល​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ៣៣​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ។ ពលរដ្ឋ​ចំនួន ៩​នាក់ និង​ព្រះសង្ឃ ១​អង្គ នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ នេះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តាម​មាត់​ឆ្នេរ​ខេត្ត​កំពត ស្ថិត​ក្នុង​សង្កាត់​កំពង់កណ្តាល ក្រុង​កំពត ខេត្ត​កំពត ប៉ុន្តែ​ក្រោយ​ធ្វើការ​ផ្សព្វផ្សាយ​បាន​បន្តិច ក៏​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុង​កំពត...

អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស

អង្គការ​អន្តរជាតិ​ជាង ១៦០​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​អំពាវនាវ​ឱ្យ​ប្រធាន​ធនាគារ​ពិភពលោក ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ត្រូវ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ថ្មី​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដរាបណា​រដ្ឋាភិបាល​មិន​ព្រម​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាពិសេស​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ក្រុម​អង្គការ​អន្តរជាតិ​ធំៗ​ដែល​ធ្វើការ​ក្នុង​ផ្នែក​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ១៦៣​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​លោក Ajay Banga ប្រធាន​ធនាគារ​ពិភពលោក World Bank ថ្កោលទោស និង​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​សំណុំរឿង​បង្ក្រាប​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន...

ក្រុមប្រឹក្សា​២៣​តុលា​១៩៩១​រិះគន់​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​ខ្លះ​ថា​មិន​ហ៊ាន​ទិតៀន​របប​ក្រុង​ភ្នំពេញ​ខ្លាំងៗ

ក្រុមប្រឹក្សា ២៣​តុលា​១៩៩១ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១០ ខែ​តុលា រិះគន់​ភ្នាក់ងារ​ការពារ​សិទ្ធិមនុស្ស​បរទេស​មាន​ការិយាល័យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (Office of UN Special Rapporteur) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជាដើម ចំពោះ​ករណី​រំលោភ​សិទ្ធិមនុស្ស​ឆ្លងដែន​ពី​សំណាក់​រាជរដ្ឋាភិបាល​ខ្មែរ​ផ្ដាច់ការ ថា​មិន​សូវ​អើពើ​នឹង​មុខនាទី​ខ្លួន ឬ​ក៏​យ៉ាង​ច្រើន​បំផុត​បាន​ត្រឹមតែ​ទិតៀន​ស្រាលៗ​ព្រោះ​ខ្លាច​របប​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​លែង​សហការ​ជាមួយ។ លោក ស្រី ពុធសាវឌី ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​ក្រុមប្រឹក្សា...

Latest news

© 2021, ដេលី. All rights reserved.