29 C
Phnom Penh

TAG

សីលាដាម៉ិច

អ្នកវិភាគ៖ ករណី​ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង​បង្ហាញ​អំពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តាម​ច្បាប់​ទ័ព​ព្រៃ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ធ្វើ​អត្តឃាត​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង និង​បង្ក្រាប​ដោយ​កាំភ្លើង​ប្លន់​យក​ដីធ្លី បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​តាម​ច្បាប់​ឧទ្ទាម​ទ័ព​ព្រៃ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ទង្វើ​របស់​អាជ្ញាធរ​ស្រុក​គូលែន...

អង្គការ​សង្គម​ស៊ីវិល​ចម្រុះ CHRAC ស្នើ​ក្រសួង​មហាផ្ទៃ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា CHRAC ដែល​ជា​អង្គការ​ចម្រុះ​ចំនួន ២២​អង្គការ​សមាគម បង្កើត​នៅ​ឆ្នាំ​១៩៩៤ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើសុំ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់​ខ្លួន​ទាំង ២៩​នាក់​បាន​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​វិញ។ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ អង្គការ CHRAC បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ធ្វើ​អធិការកិច្ច​លើ​សំណុំរឿង​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជុំវិញ​វិវាទ​ដីធ្លី​ជាមួយ​ប្រជាជន​ជាង ១០០​គ្រួសារ បន្ទាប់ពី​ពលរដ្ឋ​ចំនួន ២៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ...

តុលាការ​ខេត្ត​ព្រះវិហារ​សម្រេច​ចោទ​និង​ឃុំ​ពលរដ្ឋ​២៩​នាក់​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សីលាដាម៉ិច

តុលាការ​ខេត្ត​ព្រះវិហារ សម្រេច​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ២៩​នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយង់ ស្រុក​គូលែន ដាក់​ពន្ធនាគារ​ពី​បទ «កាន់កាប់ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» បន្ទាប់ពី​ពួកគេ​បាន​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ។ អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តុលាការ​ខេត្ត​ព្រះវិហារ សម្រេច​ចោទប្រកាន់​ពលរដ្ឋ​ទាំងនោះ​ពី​បទ «កាន់កាប់ ឈូស​ឆាយ​ដី​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» ហើយ​បច្ចុប្បន្ន​នេះ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​រង់ចាំ​ចៅក្រម​ស៊ើបសួរ​បើក​ការ​ស៊ើបអង្កេត​បន្ថែម។ អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ណុប វុធ្ធី បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា...

អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ​ចុះ​បង្ក្រាប​ដុត​ផ្ទះ​អ្នក​ស្រុក ចាប់​ពលរដ្ឋ​ដាក់​ឃុំ​ប្រមាណ​៣០​នាក់

អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​នាក់ នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​ចុះ​បង្ក្រាប​ដោយ​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយ៉ង់ ស្រុក​គូលែន កាលពី​ថ្ងៃ​ពុធ ទី​៦ មីនា ខណៈ​ប្រជាពលរដ្ឋ​រងគ្រោះ​ស្រែក​យំ​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ជុំវិញ​ករណី​នេះ។ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយ៉ង់ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧...

ពលរដ្ឋ​រងគ្រោះ​១៣១​គ្រួសារ​ខេត្ត​ព្រះវិហារ​ដង្ហោយ​សុំ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​ដែល​អាជ្ញាធរ​គំរាម​បណ្តេញ​ចេញ​និង​ចាប់​ដាក់​គុក

ប្រជាពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ស្រែក​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​របស់​ពួក​គាត់​ដែល​អាជ្ញាធរ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាម​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន ព្រមទាំង​ព្រមាន​ចាប់​ដាក់​គុក​ថែម​ទៀត ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​រើ​ចេញ​ទេ​នោះ។ ប្រជាពលរដ្ឋ​ទាំង​ជាង ១០០​គ្រួសារ​ខាងលើ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ប្រកាស​ថា ដី​ដែល​ពួកគាត់​បាន​តាំង​ទីលំនៅ​តាំងពី​ឆ្នាំ​២០១២...

អភិបាល​ស្រុក​គូលែន​ព្រមាន​ពលរដ្ឋ​១៣១​គ្រួសារ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន ដោយ​ចោទ​ថា​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន

អភិបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដោយ​ចោទ​ថា​ពួកគេ​ចូល​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ ក្នុង​ស្រុក​គូលែន ប្រសិនបើ​ពួកគេ​មិន​រើ​លំនៅឋាន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ទេ​នោះ។ អភិបាល​ស្រុក​គូលែន បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ...

Latest news