ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស៊ឹង សែនករុណា
ព័ត៌មានជាតិ
មន្ត្រីសិទ្ធិមនុស្ស៖ បើរដ្ឋាភិបាលពិតជាចង់ការពារព្រៃឈើមែន ត្រូវតែការពារសុវត្ថិភាពសកម្មជនព្រៃឈើឱ្យបានល្អប្រសើរ
ខេមបូឌា ដេលី
-
November 16, 2021
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា បើរដ្ឋាភិបាលកម្ពុជាពិតជាចង់ការពារព្រៃឈើឱ្យគង់វង្សប្រាកដមែន ត្រូវតែការពារសុវត្ថិភាពសកម្មជនព្រៃឈើ និងផ្តល់សិទ្ធិអំណាចឲ្យពួកគេអាចចូលព្រៃ ដើម្បីការពារព្រៃឈើទាំងនោះ ជាជាងគំរាមកំហែង និងចាប់ខ្លួនពួកគេបន្តទៀត ខណៈសកម្មជនព្រៃឈើត្រូវអាជ្ញាធរកម្ពុជានៅតែបន្តចាប់ខ្លួនឥតស្រាកស្រាន្តសព្វថ្ងៃនេះ។ អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា បើរដ្ឋាភិបាលពិតជាមានឆន្ទៈថែរក្សាព្រៃឈើពីការកាប់បំផ្លាញមែន មិនចាំបាច់ចំណាយពេលវេលាយូររហូតដល់ឆ្នាំ២០៣០ ទេ ព្រោះថាព្រៃឈើអាចនឹងហិនហោចកាន់តែខ្លាំងថែមទៀត បើផ្អែកតាមរូបភាពបំផ្លាញយ៉ាងអណាធិបតេយ្យក្នុងពេលបច្ចុប្បន្ននេះ។ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះអះអាងថា រដ្ឋាភិបាលគួរតែដោះលែងសកម្មជនព្រៃឈើនានា ដូចជាលោក...
ព័ត៌មានជាតិ
ក្រុមសង្គមស៊ីវិលបន្តយុទ្ធនាការទាមទារឱ្យដោះលែងសកម្មជននានាដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌
ខេមបូឌា ដេលី
-
November 11, 2021
ក្រុមសិទ្ធិមនុស្សក្នុងស្រុកបន្តធ្វើយុទ្ធនាការក្នុងសប្តាហ៍ទី១៣ ទាមទារឱ្យដោះលែងសកម្មជននានាដែលកំពុងជាប់ឃុំខ្លួនទាំងអយុត្តិធម៌សព្វថ្ងៃនេះ បើទោះបីជាសកម្មជនខ្លះត្រូវបានតុលាការដោះលែងហើយក៏ដោយ។ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ និងអង្គការដទៃទៀត នាំគ្នាទាមទារឱ្យមានការដោះលែងសកម្មជនការពារបរិស្ថាន ៦រូបទៀត ដូចជាលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក...
ច្បាប់
តុលាការថាការផ្ដន្ទាទោសកុមារ កាក់ សុវណ្ណច្ឆ័យ ដែលមានជំងឺអូទីហ្សឹមជាការសម្រេចដ៏ត្រឹមត្រូវ
ខេមបូឌា ដេលី
-
November 6, 2021
សាលាដំបូងរាជធានីភ្នំពេញ អះអាងថា ករណីជនជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ខែកាលពីពេលថ្មីៗនេះ គឺធ្វើឡើងក្រោមការវិនិច្ឆ័យដោយមានការគិតគូរពិចារណាយ៉ាងហ្មត់ចត់លើផលប្រយោជន៍អនីតិជន ខណៈក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា តុលាការគួរតែពិនិត្យលើជំងឺខ្សោយបញ្ញាស្មារតីរបស់កុមារម្នាក់នេះឱ្យបានហ្មត់ចត់ មុននឹងឈានដល់ការផ្ដន្ទាទោសលើរូបគេ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទជេរប្រមាថ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា៤៩៤ និង ៤៩៥...
ព័ត៌មានជាតិ
ស្ថានទូតអាល្លឺម៉ង់៖ ការវាយប្រហារលើអ្នកសារព័ត៌មានគឺរំលោភសិទ្ធិបុគ្គលនិងសិទ្ធិសមូហភាពសង្គម
ខេមបូឌា ដេលី
-
November 3, 2021
ស្ថានទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា អះអាងថា នៅពេលដែលអ្នកសារព័ត៌មានរងការវាយប្រហារដោយសារការងាររបស់ខ្លួន មិនមែនត្រឹមតែជាការរំលោភសិទ្ធិបុគ្គលអំពីសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងជាការរំលោភសិទ្ធិសមូហភាពរបស់សង្គមក្នុងការទទួលបានព័ត៌មានផងដែរ។ ស្ថានទូតរបស់ប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកា នេះថា ការបំបិទមាត់អ្នកសារព័ត៌មាន មិនត្រឹមតែជាកង្វល់សម្រាប់បុគ្គលម្នាក់ ឬអាជីពអ្នកសារព័ត៌មានតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាដែលប៉ះពាល់ដល់សង្គមដ៏ធំធេងនាពេលបច្ចុប្បន្ន និងអនាគតយ៉ាងធ្ងន់ធ្ងរផងដែរ។ ប្រភពដដែលបានចាត់ទុកការឆ្លើយទៅនឹងសំណួរដែលលើកឡើងថា តើហេតុអ្វីបានជាមាននិទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន? ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីផលប៉ះពាល់នៃការបំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានដែលពួកគេត្រូវរងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជា «ទិវាអន្តរជាតិបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន» ដែលតែងប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី២...
ជម្លោះដីធ្លី
ផ្ទះពលរដ្ឋជាច្រើនខ្នងនៅតំបន់ទំនប់កប់ស្រូវត្រូវសមត្ថកិច្ចកម្ទេចចោលដោយគ្មានសំណង
ខេមបូឌា ដេលី
-
October 30, 2021
លំនៅឋានរបស់ពលរដ្ឋជាច្រើនខ្នងនៅតំបន់ទំនប់កប់ស្រូវ តាមផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ឬមហាវិថីវិមានឈ្នះៗក្នុងភូមិចែងម៉ែង និងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរប្រើគ្រឿងចក្រកម្ទេចដោយគ្មានសំណង និងចាប់ម្ចាស់ផ្ទះឃុំខ្លួនថែមទៀត ខណៈក្រុមអ្នកឃ្លាំមើលចាត់ទុកថាជាទង្វើដ៏ឃោរឃៅរបស់អាជ្ញាធរកម្ពុជាក្នុងសង្គមប្រជាធិបតេយ្យ។ ពលរដ្ឋរងគ្រោះបានថតវីដេអូផ្ទះរបស់ខ្លួនដែលសមត្ថកិច្ចបានវាយកម្ទេចចោលកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយរៀបរាប់ថា សមត្ថកិច្ចបានយកគ្រឿងចក្រមកបញ្ឈររង់ចាំធ្វើសកម្មភាពតាំងពីពេលល្ងាច លុះព្រឹកឡើងប្រហែលម៉ោង ៣ទៀបភ្លឺនៅថ្ងៃទី២៧ ខែតុលា សមត្ថកិច្ចក៏បានធ្វើសកម្មភាពវាយកម្ទេចផ្ទះរបស់ពួកគាត់តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋស្លូតត្រង់ដែលរងគ្រោះទាំងនោះបានត្រឹមតែស្រែកយំ និងនាំគ្នាអង្វរអាជ្ញាធរទាំងនោះតែប៉ុណ្ណោះ ហើយទីបំផុត ផ្ទះរបស់ពួកគាត់ត្រូវបានវាយកម្ទេចរាបដល់ដីដដែល។ ប្រភពដដែលបានលើកឡើងថា ក្រោយអាជ្ញាធរទាំងនោះវាយកម្ទេចផ្ទះរបស់ពួកគាត់រួចហើយ សមត្ថកិច្ចក៏បាននាំគ្នាចាប់សមាជិកប្រុសៗ...
ច្បាប់
តុលាការផ្ដន្ទាទោសសកម្មជនសង្គមខ្មែរថាវរៈឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ
ឌឹ ខេមបូឌា ដេលី
-
October 27, 2021
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ផ្ដន្ទាទោសសកម្មជនសង្គម និងសកម្មជននយោបាយដែលកំពុងជាប់ឃុំសព្វថ្ងៃនេះឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល ខណៈក្រុមអ្នកឃ្លាំមើលសង្គមសម្ដែងទស្សនៈទុទ្ទិដ្ឋិនិយមលើសាលក្រមរបស់តុលាការចំពោះសកម្មជនសង្គមទាំងនោះ។ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមនៅថ្ងៃអង្គារ ទី២៦ តុលា នេះ ដោយសម្រេចកាត់ទោសសកម្មជនសង្គម ដូចជាអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងព្រះតេជព្រះគុណ កើត សារ៉ាយ...
នយោបាយ
លោក ផៃ ស៊ីផាន៖ មេដឹកនាំបក្សកាន់អំណាចចេញមុខដោះស្រាយបញ្ហានៅមូលដ្ឋានជូនពលរដ្ឋដោយផ្ទាល់
ខេមបូឌា ដេលី
-
October 22, 2021
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា លោក ហ៊ុន សែន និងលោក ស ខេង អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ផ្ញើសារទៅកាន់មេដឹកនាំបក្សកាន់អំណាចដោយផ្ទាល់ ដើម្បីលើកឡើងពីសេចក្ដីត្រូវការជាចាំបាច់ ឬបញ្ហាប្រឈមក្នុងមូលដ្ឋាន ដើម្បីអាចដោះស្រាយបញ្ហាឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ខណៈអ្នកឃ្លាំមើលបង្ហាញពីការមិនទុកចិត្តលើការអះអាងនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២១ តុលា នេះថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈ...
ច្បាប់
ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថាការអនុវត្តច្បាប់របស់កម្ពុជាលម្អៀងទៅរកគណបក្សកាន់អំណាច
ខេមបូឌា ដេលី
-
October 8, 2021
ក្រុមអ្នកឃ្លាំមើលការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា រិះគន់ថា ការអនុវត្តច្បាប់របស់កម្ពុជាហាក់មានភាពលម្អៀងទៅរកគណបក្សកាន់អំណាច ដែលបង្ហាញឲ្យឃើញតាមរយៈនៃការធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនតែអ្នករិះគន់រដ្ឋាភិបាល ដូចជាសកម្មជនបក្សជំទាស់ និងសកម្មជនសង្គមជាដើម។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើង និងការរិះគន់នានារបស់អ្នកធ្វើការផ្នែកសិទ្ធិមនុស្សជុំវិញការអនុវត្តច្បាប់របស់រដ្ឋាភិបាលកម្ពុជា គឺដោយសារតែរដ្ឋាភិបាលមិនបានអនុវត្តច្បាប់របស់ខ្លួនឲ្យបានត្រឹមត្រូវ និងស្របតាមគោលការណ៍សិទ្ធិមនុស្សប៉ុណ្ណោះ មិនមែនជាការរិះគន់ដោយគ្មានហេតុផល និងគ្មានភស្តុតាងនោះទេ។ លោកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាហ៊ានប្រឈមមុខដោះស្រាយនឹងការរិះគន់នានាលើវិធានការដែលបានរំលោភសិទ្ធិពលរដ្ឋរបស់ខ្លួន ជាជាងចេះតែបន្តគេចវេសមិនទទួលខុសត្រូវ និងព្យាយាមដោះសាយករួចខ្លួន ព្រោះថាការធ្វើបែបនេះមិនមែនជាវិធីល្អក្នុងការជួយឲ្យកម្ពុជាមាននីតិរដ្ឋពេញលេញនោះទេ...
ជម្លោះដីធ្លី
អ្នកវិភាគនិងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ថាបញ្ហាជម្លោះដីធ្លីអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ
ខេមបូឌា ដេលី
-
October 7, 2021
អ្នកវិភាគ និងអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្សបានលើកឡើងថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជាអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ បើសិនជារដ្ឋាភិបាលបច្ចុប្បន្នមិនព្រមដោះស្រាយបញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងប្រាប់ The Cambodia Daily ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង កាលពីម្សិលមិញបានក្រើនរំឭកដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនថា ជម្លោះដីធ្លីនឹងប៉ះពាល់សន្លឹកឆ្នោត បើមិនព្យាយាមដោះស្រាយដោយតម្លាភាពនោះ។ លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយដែលទទួលបានអាណត្តិដឹកនាំរដ្ឋាភិបាល...
នយោបាយ
ក្រុមសិទ្ធិមនុស្ស៖ ការសហការគ្នាហាមឃាត់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរនៅថៃជាការរំលោភច្បាប់
ខេមបូឌា ដេលី
-
September 17, 2021
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្រតិកម្មថា ប្រសិនបើមន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងរដ្ឋមន្ត្រីថៃ ពិតជាសហការគ្នាទប់ស្កាត់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្នុងប្រទេសថៃ មែននោះ វាគឺជាទង្វើរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយជាងនេះទៀត វាក៏បង្ហាញនូវរូបភាពដ៏អាក្រក់ចំពោះការរំលោភសិទ្ធិពលរដ្ឋផងដែរក្នុងនាមជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានធ្វើឡើង និងអនុញ្ញាតយ៉ាងពេញលេញក្នុងសង្គមប្រជាធិបតេយ្យដែលពលរដ្ឋគ្រប់រូបមានសិទ្ធិរិះគន់ ឬជ្រើសរើសគណបក្សនយោបាយដែលពួកគេគាំទ្រ។ ដោយឡែកសង្គមផ្ដាច់ការមិនអនុញ្ញាតឱ្យអនុវត្តសិទ្ធិបែបនេះទេ...
1
...
20
21
22
Page 21 of 22
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.