26.1 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

ប្រធាន​បក្ស​កាន់​អំណាច​ជា​ឪពុក បញ្ជា​ឱ្យ​ចាត់ចែង​កែ​ច្បាប់​ស្តីអំពី​សញ្ជាតិ​ជំនួស​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​កូនបង្កើត

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ផ្តាំ​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថា ៩​ថ្ងៃ​ទៀត រដ្ឋសភា​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​សញ្ជាតិ​ខ្មែរ​ពី​អ្នក​គប់គិត​ជាមួយ​បរទេស។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៥ ថា នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ...

នាយករដ្ឋមន្ត្រី​កម្ពុជា​ព្រមាន​ថៃ បើ​ហ៊ាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​លេង​តំបន់​ប្រាសាទ​តាមាន់ធំ គឺ​ស្មើ​ឆ្លង​បន្ទាត់​ក្រហម

លោក ហ៊ុន ម៉ាណែត ព្រមាន​ធ្ងន់ៗ​ទៅ​ភាគី​ថៃ ថា បើ​ថៃ ហ៊ាន​បិទ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​៣ គឺ​ស្មើ​នឹង​ឆ្លង​បន្ទាត់​ក្រហម​របស់​កម្ពុជា​ហើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​០១ ខែ​កក្កដា នេះ​ថា តំបន់​ប្រាសាទ​តាមាន់ធំ តាមាន់តូច តាក្របី និង​តំបន់​មុំ​៣ ជា​តំបន់​មិន​ទាន់​ដាច់ស្រេច ដែល​កំពុង​រង់ចាំ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដោះស្រាយ ដូច្នេះ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ឯកតោភាគី​សម្រេច​ចិត្ត​បិទ​តាម​អំពើ​ចិត្ត​បាន​ឡើយ។ លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត សាទរ​កំណើន​ត្រី​ច្រើន បន្ទាប់ពី​ដាក់​វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រទេស​កម្ពុជា​មាន​ត្រី​ច្រើន​រហូត​ដល់​លក់​មិន​អស់ ដោយសារ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​មាន​ប្រសិទ្ធភាព​នា​ពេល​កន្លង​មក។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​នៅ​ថ្ងៃទី​១ ខែ​កក្កដា នេះ​ថា ឆ្នាំ​២០២៥ នេះ បរិមាណ​ត្រី​មាន​ការ​កើន​ឡើង​ជាង​មុន ប៉ុន្តែ​នៅតែ​អាច​ធានា​តម្លៃ​មិន​កើន​ឡើង​សម្រាប់​អ្នក​ទទួលទាន ដែល​នេះ​គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ធានា​ឱ្យ​បាន​នូវ​ផល​ត្រី​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា គឺជា​រឿង​ល្អ ដូច្នេះ​ត្រូវ​សហការ​គ្នា​ថែរក្សា​បឹង​ធម្មជាតិ​រួម ដើម្បី​ធ្វើ​ឱ្យ​កើន​ទិន្នផល​ត្រី​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត។ លោក​បន្ត​ថា ការ​កើន​ឡើង​ទិន្នផល​ត្រី​ឆ្នាំ​នេះ...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ដើម្បី​វាយ​បំបាក់​ចោរ​សៀម​ឈ្លានពាន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ ដើម្បី​ទប់ទល់​ប្រឆាំង​វាយ​បំបាក់​ឧបាយកល​ដ៏​សែន​ខ្មៅ​កខ្វក់​របស់​ថៃ ដែល​ចិញ្ចឹម​ចិត្ត និង​មហិច្ឆតា​ចង់​លេប​ទឹកដី​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ថៃ នៅតែ​ចិញ្ចឹម​ចិត្ត និង​មហិច្ឆតា​ចង់បាន​ទឹកដី​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​តស៊ូ​រយៈពេល​វែង​តាម​ផ្លូវ​យោធា នយោបាយ ការទូត និង​ផ្លូវច្បាប់​ជាមួយ​ថៃ បន្ត​ទៀត។ លោក ហ៊ុន សែន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទម្លាយ​អាថ៌កំបាំង​រវាង​លោក ហ៊ុន សែន និង​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​ការទូត​ធ្ងន់ធ្ងរ

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ថា​ការ​ទម្លាយ​អាថ៌កំបាំង​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ជាពិសេស​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​នយោបាយ​ការទូត​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេដឹកនាំ​ថៃ ជំនាន់​ក្រោយ រួម​ទាំង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ខ្លាចរអា​ក្នុង​ការ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ទំនាស់​ជាមួយ​ថៃ អំពី​បញ្ហា​ព្រំដែន​ជា​រឿង​ងាយ​បំផុត គ្រាន់តែ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ...

លោក ហ៊ុន សែន ចោទ​ថៃ ថា​ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ធំ​បំផុត ខណៈ​កម្ពុជា​គឺជា​ជនរងគ្រោះ​ប៉ុណ្ណោះ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចោទ​ថា​ប្រទេស​ថៃ ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ធំ​បំផុត​នៅ​តំបន់​អាស៊ី ខណៈ​កម្ពុជា​គឺជា​ប្រទេស​រងគ្រោះ​ពី​ប្រទេស​ថៃ តែប៉ុណ្ណោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ឆ្លើយតប​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃទី​២៧ មិថុនា ថា ប្រទេស​ថៃ មាន​ជើងហោះហើរ​ត្រង់​តភ្ជាប់​ទៅ​ប្រទេស​នានា ហើយ​ក៏​បាន​នាំ​យក​ជន​ឆបោក​ទាំងនោះ​ចូល​ប្រទេស​របស់​ខ្លួន​ដែរ មុន​នឹង​ជន​ឆបោក​ទាំងនោះ​ឆ្លង​ចូល​ទៅ​ប្រទេស​ដទៃ។ លោក ហ៊ុន សែន ចាត់ទុក​ការ​ចោទប្រកាន់​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន...

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​មិន​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន

លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​នឹង​បញ្ចៀស​មិន​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​មិន​ឱ្យ​បញ្ហា​គ្រឿងញៀន​ជះ​ឥទ្ធិពល​បំផ្លិចបំផ្លាញ​ដល់​សង្គម​ជាតិ​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មិថុនា ថា កម្ពុជា​ពិត​ជា​មាន​មោទនភាព​ខ្ពស់​ដែល​ត្រូវ​បាន​ទទួល​ការ​វាយតម្លៃ​ពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ថា​កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ។ លោក​បន្ត​ថា សម្រាប់​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២៥ នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ប្រធានបទ «រួម​គ្នា​បង្ការ ទប់ស្កាត់ និង​កាត់ផ្ដាច់​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា ក្នុង​គោលដៅ​សំដៅ​បំផុស​ជា​ចលនា​ជាតិ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​វិស័យ ដើម្បី​កាត់ផ្ដាច់...

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ប្រាប់​ឱ្យ​កងទ័ព​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ឈ្លានពាន

ប្រធាន​ព្រឹទ្ធសភា និង​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ឯកសណ្ឋាន​កងទ័ព​ពាក់​ផ្កាយ​មាស​ប្រាំ បាន​ប្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ឈ្លានពាន​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៦ មិថុនា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ ជាប់​ព្រំដែន​ថៃ ដោយ​បញ្ជាក់​ប្រាប់​កងទ័ព​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ទាំងអស់​ថា កម្ពុជា​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ណា​ទេ ប៉ុន្តែ​ក៏​មិន​អាច​ឈរ​ឱប​ដៃ​ឱ្យ​បរទេស​ណា​មក​ឈ្លានពាន​កម្ពុជា​ដែរ។ លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ នៅ​ពេល​មាន​ការ​ឈ្លានពាន​បាន​មក​ដល់ ដូច្នេះ​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​ខ្លួន​ជានិច្ច...

លោក អ៊ុំ សំអាន រិះគន់​លោក ហ៊ុន សែន រឿង​ហ៊ាន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ តែ​មិន​ហ៊ាន​ប្ដឹង​វៀតណាម

មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហ៊ាន​បំផុស​ប្រជាជន​ខ្មែរ​ឱ្យ​មាន​គំនិត​ជាតិ​និយម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ជាមួយ​ប្រទេស​ថៃ ប៉ុន្តែ​គាត់​បែរជា​បំផុស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹងគុណ​វៀតណាម ទៅវិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​តាំងពី​ទសវត្សរ៍​៨០ មក​ម្ល៉េះ ដូច្នេះ​ទោះជា​គាត់​ជាប់​ដៃ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​ថៃ ក៏​គាត់​នៅតែ​អាច​ឆ្លៀត​រំលឹក​គុណ​កងទ័ព​វៀតណាម បាន​ដែរ។ លោក...

អ្នក​ឃ្លាំមើល​ថា ប្រទេស​ថៃ នឹង​ខាតបង់​ធ្ងន់ធ្ងរ បើ​ការ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់​នោះ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​ការ​ផ្គត់ផ្គង់​របស់​ថៃ នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់ នោះ​ថៃ នឹង​ខាតបង់​ដោយ​ផ្ទាល់​យ៉ាង​ធ្ងន់ធ្ងរ ថែមទាំង​ត្រូវ​រង​ផល​ប៉ះពាល់​រយៈពេល​វែង​ថែមទៀត ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ផល​ប៉ះពាល់​ដែរ តែ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មិថុនា នេះ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំ​ទំនិញ​ចូល ឬ​តម្រូវការ (Demand) ព្រោះ​កម្ពុជា​មាន​លុយ​សម្រាប់​ទិញ​ទំនិញ ចំណែក​ថៃ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​លក់​ផលិតផល ឬ​ការ​ផ្គត់ផ្គង់ (Supply) ដូច្នេះ​បើ​ថៃ...

Latest news

© 2021, ដេលី. All rights reserved.