27 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

អ្នកជំនាញ​ការទូត​អន្តរជាតិ៖ ចិន​ទុកចិត្ត​លោក ហ៊ុន សែន ជាង​លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​កម្ចី​សម្រាប់​កម្ពុជា

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លើកឡើង​ថា ទោះបីជា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ចិន មិន​ទាន់​ទុកចិត្ត​ដូច​ឪពុក​របស់​គាត់​ដែរ ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន ចេញ​មុខ​ជំនួស​កូនប្រុស​របស់​គាត់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ចិន ពាក់ព័ន្ធ​នឹង​កម្ចី​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​តុលាការ​កោះហៅ​លោក ហ៊ុន ម៉ាណែត ទៅ​សាកសួរ​ពាក់ព័ន្ធ​សំណុំរឿង​ឧកញ៉ា ឡេង ចាន់ណា

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច នាំ​ខ្លួន​លោក ហ៊ុន ម៉ាណែត ទៅ​សាកសួរ​ដូច​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ស៊ាន បូរ៉ាត និង​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក ស ថាវី ដែរ​ជុំវិញ​សំណុំរឿង​ឆបោក​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​កោះ​គុត​ដូច​រដ្ឋាភិបាល​ជំនាន់​មុនៗ

អ្នក​ឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ជំនាន់​សម័យ​សង្គម​រាស្ត្រ​និយម និង​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ខ្មែរ សុទ្ធតែ​ទាមទារ​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត ដូច្នេះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ក៏​ត្រូវ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​កោះ​គុត​ក្នុង​ពេល​នេះ​ដែរ។ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ទាំង​មន្ត្រី​យោធា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថៃ សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ថៃ ផ្ដាច់មុខ ចំណែក​កម្ពុជា​គ្មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឡើយ។ លោក មួង ណារ៉េត លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​បច្ចុប្បន្ន​មិន​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ជំហរ​រឿង​កោះ​គុត​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ជំនាន់​មុនៗ​សុទ្ធតែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ...

ជនភៀសខ្លួន​នយោបាយ​ខ្មែរ ៦​នាក់​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ក្បត់​ជាតិ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ទាំង ៦​នាក់​ដែល​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​ខ្លួន​មក​ដាក់​ទោស​នៅ​កម្ពុជា កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខុសៗ​គ្នា​ក្រោម​បទ​ចោទ «ក្បត់​ជាតិ» ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​គុក​ពី ៧​ឆ្នាំ​ទៅ ៣០​ឆ្នាំ។ អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ឃៀង សុណាឌីន បាន​បញ្ជាក់​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា នេះ​ថា ជនភៀសខ្លួន​កម្ពុជា​ទាំង ៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខុសៗ​គ្នា​នៅ​ពេល​មក​ដល់​ទឹកដី​កម្ពុជា​ភ្លាម កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ពី​បទ​ចោទប្រកាន់​ក្នុង​បទល្មើស «ក្បត់​ជាតិ» ដែល​អាច​ប្រឈម​នឹង​ការ​ដេក​គុក​ពី ៧​ឆ្នាំ​ទៅ...

ឧកញ៉ា​ម្នាក់​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ជាបន្ទាន់​លើ​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ម្នាក់​កំពុង​លាង​លុយ

ឧកញ៉ា​វ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​ឧកញ៉ា​ជាង ១​ពាន់​នាក់​នៅ​កម្ពុជា បាន​ចេញ​មុខ​ជា​លើកដំបូង​អំពាវនាវ​ឲ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ជាបន្ទាន់​ទៅ​លើ​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ដែល​លោក​ចាត់ទុក​ថា​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ លាង​លុយ និង​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​រាប់​លាន​នាក់។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​សារ​ដ៏​វែង​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាលពី​ចុង​សប្តាហ៍​មុន ដោយ​សរសេរ​សំដៅ​ផ្ទាល់​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ថា បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ...

អ្នកវិភាគ​និយាយ​ថា​រឿង​កោះ​គុត​មាន​តែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ព្រោះ​សំអាង​ផែនទី​

អ្នកវិភាគ​នយោបាយ​សង្គម លើកឡើង​ថា ដើម្បី​ចៀសវាង​ការ​រាលដាល​បញ្ហា​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ព្រមទាំង​បញ្ចៀស​នូវ​សម្អប់​កាន់តែ​ជ្រៅ​រវាង​ជាតិ​សាសន៍​ទាំង​ពីរ រដ្ឋាភិបាល​ខ្មែរ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឡើយ ជុំវិញ​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គុត​ត្រឡប់​មក​វិញ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​តវ៉ា​ដាច់ខាត​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ចំណែក​ទឹកដី​របស់​ខ្លួន​មក​គ្រប់គ្រង​វិញ​ដោយ​ស្រប​ច្បាប់។ លោក គឹម សុខ ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ជុំវិញ​បញ្ហា​កោះ​គុត​នេះ...

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពិភពលោក​រួម​គ្នា​លុប​បំបាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ទទូច​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​បន្ត​រួបរួម​គ្នា​ដើម្បី​កសាង​ពិភពលោក​មួយ​ដែល​គ្មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន។ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីអំពី «ពិភពលោក​មួយ​គ្មាន​មីន» នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ដើម្បី​កសាង​ពិភពលោក​មួយ​ដែល​មាន​សន្តិភាព និង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​បច្ចុប្បន្ន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ ភាគី​ទាំងអស់​ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចុះ​សិក្សា និង​បោស​សម្អាត​គ្រាប់មីន ពង្រីក​កម្មវិធី​អប់រំ និង​ការ​យល់ដឹង និង​ពង្រីក​ការ​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​នៅ​ទូទាំង​ពិភពលោក។ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​នៃ​សង្គ្រាម​ត្រជាក់​កាលពី ៥៤​ឆ្នាំ​មុន...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ចេញ​អាជ្ញាបណ្ណ​ថ្មី​ឱ្យ​ផលិត​ស្រាបៀរ ព្រោះ​មាន​ច្រើន​ពេក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី ពីព្រោះ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ផលិត​សម្រាប់​នាំចេញ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និង​ថាមពល លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លោក​ប្រកាស​ដាច់ខាត​ដោយ​មិន​បន្ត​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី​នោះ​ទេ ប៉ុន្តែ​បើ​ផលិត​សម្រាប់​នាំចេញ គឺ​អនុញ្ញាត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បើ​តាម​មើល​ឃើញ គឺ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ពោល​មាន ៧​រោងចក្រ​ធំៗ។...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​ឪពុក​កូន​នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ជំហរ​ខ្មែរ​រឿង​កោះ​គុត​ឱ្យ​ច្បាស់លាស់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​អំពី​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​ជា​របស់​ថៃ។ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នកជំនាញ​កិច្ចការ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី ក៏​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែរ​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ព្រហស្បតិ៍...

នាយករដ្ឋមន្ត្រី​ថា​វិស័យ​ទេសចរណ៍​នៅតែ​មាន​សន្ទុះ​កើន​ឡើង ទោះ​មាន​ការ​ផ្សព្វផ្សាយ​ពី​ភាព​អសន្តិសុខ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​មាន​ការ​ផ្សព្វផ្សាយ​ពី​ភាព​អសន្តិសុខ​នៅ​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ​ក៏ដោយ ក៏​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នៅតែ​មាន​សន្ទុះ​ឡើង ជាពិសេស​អំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​កាលពី​ពេល​ថ្មីៗ​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា អំឡុង​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល ៣​ថ្ងៃ​កន្លង​មក​នេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​កុះករ​ដែល​សរុប​ទូទាំង​ប្រទេស​ជាង ៧​លាន​នាក់។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​កើន​ឡើង​នូវ​ភ្ញៀវ​ទេសចរ​បែប​នេះ...

Latest news

© 2021, ដេលី. All rights reserved.