TAG
ឡេង ចាន់ណា
អ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត លុបបំបាត់ការបោកប្រាស់ Ponzi Scheme ឱ្យអស់ពីកម្ពុជា
អ្នកឃ្លាំមើល ព្រមានថា បើរដ្ឋាភិបាលនៅតែបណ្តោយឱ្យមានក្រុមហ៊ុនបោកប្រាស់ជាលក្ខណៈ Ponzi Scheme បន្តទៀត នោះអ្នកដែលទទួលឥទ្ធិពលអាក្រក់ពីការបោកប្រាស់មានតែពលរដ្ឋ និងរដ្ឋាភិបាលប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មិថុនា នេះថា នៅពេលដែលការបោកប្រាស់ចេះតែបន្តរីករាលដាលនៅកម្ពុជា ក៏ជាហេតុនាំឱ្យមានការជះឥទ្ធិពលអាក្រក់ទៅលើការវិនិយោគដែរ ព្រោះថាអ្នកវិនិយោគដែលគោរពច្បាប់ត្រឹមត្រូវ នឹងមិនហ៊ានមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាទេនៅពេលដែលពួកគេមើលឃើញពីការបោកប្រាស់ទាំងនេះ។
លោក សេក សុជាតិ...
លោក ហ៊ុន ម៉ាណែត ចាត់ទុកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ជាក្រុមហ៊ុនបោកប្រាស់តាមរូបមន្ត Ponzi Scheme
នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អ្នកស្រី ឡេង ចាន់ណា ជាសកម្មភាពបោកប្រាស់ដែលមានលក្ខណៈជាប្រព័ន្ធ តាមរូបមន្ត Ponzi Scheme ដោយលោកចាត់តាំងប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ចេញមុខការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងនេះ។
លោក ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលបន្តពូជថ្មីរបស់កម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ ឧសភា នេះថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋដែលរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា...
តុលាការបង្កកគណនីធនាគារពាក់ព័ន្ធអ្នកស្រី ឡេង ចាន់ណា ជិត២០០គណនី និងឱ្យនាំខ្លួនអ្នកពាក់ព័ន្ធ២៤នាក់បន្ថែម
សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥នាក់ ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ដែលប្រព្រឹត្តអំពើឆបោកជាមួយអ្នកស្រី ឡេង ចាន់ណា ដោយបង្កកគណនីធនាគារចំនួន ១៨៣គណនី និងចេញដីកាឱ្យនាំខ្លួនមនុស្ស ២៤នាក់ថែមទៀត។
សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះថា តុលាការបានអនុវត្តលើសំណុំរឿងឆបោករបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ដោយចាប់ផ្តើមបង្កកគណនីធនាគារជិត ២០០គណនី...
ក្រុមអ្នកវិភាគជំរុញឱ្យតុលាការស៊ើបអង្កេតលើលោក ព្រាប កុល និងលោក ស៊ាន បូរ៉ាត និងដោះលែងលោក យ៉ង់ ប៉ាក់
ក្រុមអ្នកវិភាគជំរុញឱ្យស្ថាប័នតុលាការ ស៊ើបអង្កេតលើអតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ស៊ាន បូរ៉ាត ជុំវិញការករណីឆបោករបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា និងក្រុមហ៊ុន CIC Partner។
ប្រភពដដែលបញ្ជាក់ថា តុលាការក៏ត្រូវដោះលែងលោក យ៉ង់ ប៉ាក់ ជាមុនដែរ ដើម្បីឱ្យបុគ្គលរូបនេះមានឱកាសបង្ហាញភស្តុតាងជុំវិញការលើកឡើងពីការបាត់លុយ ៨០លានដុល្លារអាមេរិកដែលពាក់ព័ន្ធនឹងលោក ព្រាប...
IDEA TALK៖ ករណីក្រុមហ៊ុន CIC និងក្រុមហ៊ុន ឡេង ចាន់ណា គួរដោះស្រាយបែបណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្តីអំពី៖ «ករណីក្រុមហ៊ុន CIC និងក្រុមហ៊ុន ឡេង ចាន់ណា គួរដោះស្រាយបែបណា?»។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរងការសង្ស័យថាជាប់ពាក់ព័ន្ធអំពើឆបោកជាមួយឧកញ៉ា ឡេង ចាន់ណា
លោក ស៊ាន បូរ៉ាត ដែលជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងរងនូវការសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកលុយប្រមាណជា ៣០០លានដុល្លារអាមេរិកជាមួយបក្ខពួកឧកញ៉ា ឡេង ចាន់ណា បន្ទាប់ពីបែកធ្លាយរូបថតស្និទ្ធស្នាលជាមួយគ្នាលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនសន្លឹក។
ក្រោយពីបែកធ្លាយបទល្មើសឆបោកលុយរាប់រយលានដុល្លារដោយឧកញ៉ា ឡេង ចាន់ណា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏ត្រូវរងនូវការសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកនេះដែរ ប៉ុន្តែត្រូវសមាជិកគណបក្សប្រជាជនកម្ពុជា និងស្ថាប័នសារព័ត៌មានដែលគាំទ្របក្សកាន់អំណាច បដិសេធចំពោះការសង្ស័យនេះ ដោយអះអាងថា លោក ស៊ាន បូរ៉ាត មិនបានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយអំពើឆបោកនេះឡើយ។
តាមប្រភពព័ត៌មានបន្ទាប់ពីឧកញ៉ា...
អ្នកវិភាគថាដំណឹងឧកញ៉ា ឡេង ចាន់ណា បែកកម្មដ្ឋានគឺជាកលល្បិចលែងស្រាវជ្រាវរកអ្នកនៅពីក្រោយ
ក្រុមអ្នកវិភាគនយោបាយ ចោទថា ការផ្សព្វផ្សាយថាឧកញ៉ា ឡេង ចាន់ណា បែកកម្មដ្ឋាន ឬមានសតិមិនគ្រប់ក្រោយការចាប់ខ្លួន គ្រាន់តែជាល្បិចកលដើម្បីបំបិទការស្រាវជ្រាវទៅរកអ្នកពាក់ព័ន្ធកំពូលជាមួយឧកញ៉ារូបនេះតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២០ មីនា នេះថា ទំហំទឹកប្រាក់ដែលគេទម្លាយថាឧកញ៉ា ឡេង ចាន់ណា...
អតីតមន្ត្រីបក្សកាន់អំណាចទម្លាយថាលោក ហ៊ុន ម៉ាណែត ជាអ្នកនៅពីក្រោយអំពើបោកប្រាស់របស់ឧកញ៉ា ឡេង ចាន់ណា
អតីតមន្ត្រីជំនិតរបស់គណបក្សប្រជាជនកម្ពុជា ទម្លាយថា ទង្វើបោកប្រាស់លុយកាក់រាប់សិបលានដុល្លារអាមេរិករបស់ឧកញ៉ា ឡេង ចាន់ណា ពីពលរដ្ឋក្រីក្រ គឺមាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ជាអ្នកនៅពីក្រោយខ្នង ហើយការចាប់ខ្លួនឧកញ៉ារូបនេះ ដែលធ្វើឡើងនៅពេលនេះ ក៏ដើម្បីបំបិទមាត់កុំឱ្យបែកធ្លាយដល់សមាសភាពអ្នកនៅពីក្រោយខ្នងនៃអំពើឆបោកនេះតែប៉ុណ្ណោះ។
អតីតមន្ត្រីគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ...
ក្រុមឃ្លាំមើលថាតុលាការគួរតែស្រាវជ្រាវរកខ្សែរយៈនៅពីក្រោយឧកញ៉ា ឡេង ចាន់ណា ក្រៅពីដកគោរមងារ
ក្រុមអ្នកឃ្លាំមើលសង្គមលើកជាសំណួរថា តើឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ២នាក់ ដែលត្រូវតុលាការចាប់ខ្លួនកាលពីពេលថ្មីៗនេះ អាចប្រព្រឹត្តបទឧក្រិដ្ឋឆបោកលុយរាប់សិបលានដុល្លារសហរដ្ឋអាមេរិកដោយគ្មានអ្នកមានអំណាចណាម្នាក់នៅពីក្រោយខ្នងកើតដែរឬទេ បន្ទាប់ពីប្រមុខរដ្ឋស្តីទីលុបគោរមងារឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា នេះ។
យោងតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៤ ខែមីនា នេះ បានឲ្យដឹងថា អ្នកស្រី ឡេង ចាន់ណា ដែលកំពុងជាប់ឃុំ និងរងបទចោទចំនួន...
ក្រុមអ្នកឃ្លាំមើលស្នើដកគោរមងារឧកញ៉ាពីអ្នកស្រី ឡេង ចាន់ណា និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជុំវិញការឆបោក
អ្នកប្រឹក្សាយោបល់ដើម្បីកែប្រែផ្នត់គំនិត ជំរុញឱ្យតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការគប់គិតជាបក្ខពួក ជុំវិញការប្រព្រឹត្តអំពើឆបោករបស់ឧកញ៉ា ឡេង ចាន់ណា តាមបណ្តឹងរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ហើយរដ្ឋាភិបាលកម្ពុជាក៏គួរតែពិចារណាស្នើទៅព្រះមហាក្សត្រដកគោរមងារជាឧកញ៉ាចេញដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មីនា នេះថា ពិតជាគួរឱ្យអបអរសាទរដែលតុលាការអនុវត្តវិធានការច្បាប់ចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា ដែលកំពុងប្រព្រឹត្តអំពើឆបោកលុយកាក់ពីប្រជាពលរដ្ឋក្រីក្រនៅពេលនេះ ព្រោះថាបើអាជ្ញាធរមានសមត្ថកិច្ចបណ្តែតឱ្យទង្វើបែបនេះចេះតែរីកធំធាត់ដោយគ្មានវិធានការច្បាប់ នោះនឹងបង្កទៅជាគំរូដ៏អាក្រក់សម្រាប់សង្គមជាតិកាន់តែខ្លាំង ដែលអាចធ្វើឱ្យឧកញ៉ាប្រភេទនេះចេញមកបោកលុយប្រជាពលរដ្ឋបន្តទៀតជាមិនខាន។
លោក...