TAG
អាមេរិក-ចិន
បទវិភាគ៖ ទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកបញ្ជូនសារប្រាប់មេដឹកនាំអាស៊ានថាអាមេរិកយកចិត្តទុកដាក់ខ្លាំងបញ្ហាអាស៊ាន
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលបានជ្រើសរើសប្រទេសពីរក្នុងតំបន់អាស៊ានមកធ្វើទស្សនកិច្ច គឺមើលទៅជាសម្ពន្ធមិត្តលេចធ្លោជាងគេក្នុងចំណោមសមាជិកអាស៊ាន ១០ប្រទេស។
ប្រទេសពីរនេះ គឺសិង្ហបុរី និងវៀតណាម។ ប្រទេសទាំងពីរនេះត្រូវបានចាត់ទុកថាជាសម្ពន្ធភាពស្លាប់រស់របស់សហរដ្ឋអាមេរិកទៅថ្ងៃអនាគតដែលខ្វះពុំបានក្នុងការជួយពង្រឹងសន្តិសុខអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះជាទស្សនកិច្ចដំបូងរបស់អនុប្រធានាធិបតីអាមេរិករូបនេះ ដែលមកដល់អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ ទី២២ ខែសីហា។
ទស្សនកិច្ចរបស់អ្នកស្រី Kamala Harris កំពុងតែសម្លឹង និងតាមដានដោយសមាជិកអាស៊ានទាំងអស់ ជាពិសេសបន្ទាប់ពីការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលអាមេរិកគាំទ្រ។ ប្រទេសក្នុងសមាគមនេះអាចនឹងចង់ដឹងថា តើថ្នាក់ដឹកនាំអាមេរិកជាន់ខ្ពស់រូបនេះមកជាន់ទឹកដីអាស៊ី អាចធានា និងប្ដេជ្ញាអ្វីខ្លះដល់សហគមន៍មួយនេះទៅថ្ងៃខាងមុខដែលវាមិនដូចនឹងអាហ្វហ្គានីស្ថាន។
សិង្ហបុរី...
អាមេរិកនិងឥណ្ឌាព្រួតគ្នាវាយប្រហារចិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
តំណាងបេសកកម្មប្រទេសចិន នៅអង្គការសហប្រជាជាតិ បានព្យាយាមបកស្រាយរកត្រូវរបស់ខ្លួននៅក្រោមការព្រួតគ្នាវាយប្រហារធ្ងន់ៗពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក និងនាយករដ្ឋមន្ត្រីឥណ្ឌា នូវអ្វីដែលចោទចិនថាជារដ្ឋដ៏ធំមួយបង្កការអុកឡុករំលោភច្បាប់សមុទ្រអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខនៅអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៩ សីហា ហាក់មានភាពតានតឹងជាខ្លាំង ដែលជាការវាយប្រហារទៅលើប្រទេសចិន ព្រមៗគ្នាតែម្ដងពាក់ព័ន្ធនឹងមហិច្ឆតារបស់ចិនក្នុងការវាតទីកាន់កាប់សមុទ្រចិនខាងត្បូង ដោយរំលោភដែនទឹកប្រទេសជិតខាង និងបំពានច្បាប់អន្តរជាតិទៀត ដែលក្រុងវ៉ាស៊ីនតោន និងក្រុងញូដែលី ចោទចិនថាជាអ្នកធ្វើឱ្យពិភពលោកនឹងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជម្លោះនេះគឺប្រាកដណាស់នឹងធ្វើឱ្យពិភពលោកជួបផលវិបាក ទាំងសន្តិសុខ និងមុខជំនួញពាណិជ្ជកម្មសមុទ្រ...
អាល្លឺម៉ង់បញ្ចេញនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ខណៈនាវាអង់គ្លេសនិងអាមេរិកកំពុងរង់ចាំ
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចាប់ផ្ដើមបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង នៅថ្ងៃទី៣ កក្កដា ខណៈនាវាចម្បាំងរបស់អង់គ្លេស និងអាមេរិក រង់ចាំនៅទីនោះដើម្បីធ្វើសមយុទ្ធរួមគ្នា។
ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ សមុទ្រចិនខាងត្បូងបានក្លាយទៅជាទីលានកម្ដៅសាច់ដុំនៃកងកម្លាំងទ័ពជើងទឹកមហាអំណាចធំៗនៅលើពិភពលោក។ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ទីនោះ គឺរយៈពេលពីរឆ្នាំមកហើយ។
ស្របពេលជាមួយគ្នានេះ ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយនឹងការពង្រាយនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនរាប់សិបគ្រឿងនៅទីនោះ ខណៈមហាអំណាចអង់គ្លេសបានបញ្ជូននាវាផ្ទុកយន្តហោះ HMS អមដោយនាវាពិឃាតចំនួន ១៨គ្រឿង គឺកំពុងស្ថិតនៅទីនោះជាស្រេចហើយដែរ ក្នុងការធ្វើសមយុទ្ធជាមួយនឹងក្រុមនាវាទី៧ របស់សហរដ្ឋអាមេរិក។
ក្នុងស្ថានភាពដែលកំពុងតានតឹងស្រាប់ហើយនេះ ស្រាប់តែប្រទេសដែលមានថាមពលខ្លាំងនៅអឺរ៉ុបមួយទៀត គឺអាល្លឺម៉ង់ បានបញ្ជូននាវាពិឃាតដ៏ទំនើបរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងនៅថ្ងៃនេះ ដែលមើលទៅគឺជាការរៀបចំកម្លាំងសម្ពន្ធភាពជាមួយនឹងអាមេរិក...
វិភាគ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកជាន់ដីអាស៊ានពង្រឹងកម្លាំងសម្ពន្ធភាពទប់ទល់អំណាចវាតទីរបស់ចិន
ក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ អាស៊ានត្រូវគេមើលឃើញថា ហាក់នៅឆ្ងាយពីអាមេរិក ដែលរដ្ឋការនេះពុំសូវលើកកម្លាំងប្រជាធិបតេយ្យនៅអាស៊ានច្រើននោះទេ។ តែដល់ឆ្នាំទី៤ រដ្ឋការលោក ដូណាល់ ត្រាំ គិតច្រើនទាំងការពង្រឹងកម្លាំងប្រជាធិបតេយ្យ និងវិស័យសន្តិសុខតំបន់ ខណៈប្រទេសមហាយក្សចិន ពង្រីកមាឌកាន់តែធំឡើងគ្របដណ្ដប់លើអាស៊ាន។
ចូលមកដល់រដ្ឋការលោក ចូ បៃដិន ក៏បានចាប់ផ្ដើមបើកភ្នែកសម្លឹងមើលអាស៊ានឡើងវិញក្នុងការប្ដូរយុទ្ធសាស្ត្រដោយងាកមកផ្ដោតលើតំបន់អាស៊ាន ដើម្បីប្រមូលផ្ដុំកម្លាំងសម្ពន្ធភាពរាំងខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន ដែលគេហៅថាការវាតទី។
ស្របពេលនេះ រដ្ឋការលោក បៃដិន បានបញ្ជូនមន្ត្រីអាមេរិកកំពូលៗមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីដោយនាំមកនូវរបៀបវារៈតែមួយប៉ុណ្ណោះ គឺប្រមូលកម្លាំងសម្ពន្ធភាពរាំងខ្ទប់ឥទ្ធិពលចិន ក្នុងតំបន់។
ក្នុងសប្ដាហ៍នេះ...
IDEA TALK៖ គោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាស្របពេលចិនកំពុងមានឥទ្ធិពលខ្លាំងលើលោក លោក ហ៊ុន សែន
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «គោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាស្របពេលចិនកំពុងមានឥទ្ធិពលខ្លាំងលើលោក លោក ហ៊ុន សែន»។
ទស្សនៈ៖ ប្រជាជនអាស៊ីអាគ្នេយ៍រីករាយការមកដល់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកដើម្បីបង្ការជំងឺកូវីដ-១៩
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១០ គឺមានប្រជាជនជាង ៦៧៥លាននាក់។ តំបន់នេះធ្លាក់ក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅដំណាក់កាលចុងក្រោយនេះ។
គិតត្រឹមថ្ងៃទី២៦ កក្កដា ចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងជិត ៧លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣ម៉ឺន ៣៧៤១នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដលើពិភពលោក ហៅថា Worldometer។ ក្នុងចំណោមនេះ គឺប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៧៦លាននាក់ នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មក...
អង់គ្លេសប្រកាសពង្រាយនាវាចម្បាំងពីរគ្រឿងនៅសមុទ្រអាស៊ីទប់ទល់នឹងការវាតទីរបស់ចិន
មហាអំណាចជើងទឹកដែលត្រូវបានគេស្គាល់ថាជាចក្រភពអង់គ្លេស នៅពេលនេះបានប្រកាសថាខ្លួននឹងដាក់ពង្រាយនាវាចម្បាំងចំនួន ២គ្រឿងដាក់ជាអចិន្ត្រៃយ៍នៅក្នុងដែនទឹកអាស៊ី គឺនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ការប្រកាសនេះ ធ្វើឡើងខណៈនាវាដឹកយន្តហោះ HMS Queen Elisabeth នឹងមកដល់សមុទ្រប្រទេសជប៉ុន ក្នុងខែកញ្ញា នេះហើយ ក្នុងនោះនាវាចម្បាំងចំនួន ២គ្រឿងរបស់ប្រទេសមហាអំណាចនេះដែលនឹងពង្រាយនៅសមុទ្រអាស៊ី នឹងមកដល់ទន្ទឹមគ្នា។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ធ្លាប់បានទទូចដល់បណ្តាប្រទេសនៅអឺរ៉ុប ឱ្យមានការចូលរួមផ្នែកយោធាកាន់តែសកម្មនៅអាស៊ីប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ គឺលោក Nobuo Kishi។ លោកបានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលោកថា...
រដ្ឋការលោក ចូ បៃដិន ចាប់ផ្ដើមផ្ដោតលើភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ហើយ
គិតមកដល់ថ្ងៃទី២១ ខែកក្កដា លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាមេរិករយៈពេល ៦ខែមកហើយ។ ៦ខែដំបូងនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពិភពលោក ក្នុងនោះរឿងរ៉ាវលើទឹកដីអាស៊ីអាគ្នេយ៍ ក៏ត្រូវបានគេចាំមើលថាតើលោក បៃដិន មានគោលនយោបាយអភិបាលកិច្ចសកលដូចម្ដេច ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍។
សេចក្ដីអស់សង្ឃឹមនៃប្រជាជនប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលមិនអាចរើខ្លួនរួចពីប្រព័ន្ធដឹកនាំផ្ដាច់ការ បានញាំញីប្រជាធិបតេយ្យនៅក្នុងតំបន់នេះ។ យ៉ាងហោចណាស់ប្រទេសពីរនៅក្នុងតំបន់នេះ លើកលែងតែប្រទេសវៀតណាម និងឡាវដែលប្រកាន់របបសង្គមនិយមទៅហើយ។
ប្រទេសពីរនេះមានប្រទេសភូមា ដែលកំពុងធ្លាក់ក្នុងរបបរដ្ឋប្រហារ ហើយកម្ពុជាកំពុងស្ថិតក្នុងប្រព័ន្ធសភានិយមមានបក្សតែមួយប៉ុណ្ណោះ ដោយបក្សប្រឆាំងដ៏ធំរបស់រាជាណាចក្រនេះ ត្រូវបានវាយកម្ទេចដោយប្រព័ន្ធតុលាការដែលត្រូវមើលឃើញថាជាឧបករណ៍របស់បក្សកាន់អំណាច។
សភាកម្ពុជា ក៏មិនខុសពីប្រទេសវៀតណាម និងឡាវនោះដែរ...
វិភាគ៖ កម្ពុជាប្រឈមនឹងផលវិបាកក្រោមឥទ្ធិពលចិនក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២
កម្ពុជាបានចូលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ១៩៩៩។ រាជាណាចក្រនេះធ្លាប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២។
កម្ពុជានៅពេលនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាលម្អៀងទៅរកចិន ដោយធ្វើឱ្យអាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំរបស់សមាគមនេះ គឺនៅពេលនោះ កម្ពុជាត្រូវបានគេរាយការណ៍ថាបានបដិសេធមិនឱ្យបញ្ចូលភាសានូវការរិះគន់ ឬវាយប្រហារអំពីសកម្មភាពរបស់នាវាចិននៅសមុទ្រចិនខាងត្បូងនោះទេ។
ជម្លោះសមុទ្រចិនខាងត្បូងនៅពេលនោះ គឺត្រូវបានកត់សម្គាល់ថាពុំសូវមានភាពក្ដៅគគុកដូចពេលនេះទេ គឺឆ្នាំ២០១២ នោះ ចិនទើបងើបខ្លួនថ្មីថ្មោងជាមហាអំណាចសេដ្ឋកិច្ច ហើយជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏ពុំទាន់ចាត់ទុកចិនថាជាគូប្រជែងខ្លាំងក្លាដែរ។ ចំណែកសមុទ្រចិនខាងត្បូងនៅពេលនោះ ក៏សហរដ្ឋអាមេរិកពុំសូវបញ្ជូននាវាចម្បាំងទៅកាន់ទីនោះដូចពេលនេះដែរ។
ក្នុងកាលៈទេសៈនេះហើយ ទំនងនឹងធ្វើឱ្យកម្ពុជាកាន់តែប្រឈមមុខនឹងផលវិបាកថែមទៀតក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ នៅឆ្នាំក្រោយនេះ។
បញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានបារម្ភថា អាចបណ្តាលឱ្យមានការបែកបាក់រវាងសមាជិកអាស៊ាន ហើយអាចធ្វើឱ្យអន្តរាយដល់ការសាមគ្គីភាពក្នុងចំណោមសមាជិកនៃសមាគមតំបន់មួយនេះ។
បើទោះបីជាកម្ពុជាបានអះអាងអំពីជំហរអព្យាក្រឹតរបស់ខ្លួនជាប្រទេសដែលមិនទាមទារ និងបានលើកទឹកចិត្តដល់វិធីសាស្ត្រនៃការចរចាទ្វេភាគី ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងតាមការចង់បានរបស់ភាគីចិន...
ប្រទេសនៅអាស៊ីអាគ្នេយ៍ងាកមកប្រើវ៉ាក់សាំងអាមេរិក ខណៈវ៉ាក់សាំងចិនចាក់ហើយនៅតែឆ្លង
ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ដែលជាប្រទេសកំពុងអភិវឌ្ឍ ហើយប្រទេសទាំងនេះមានទំនាក់ទំនងលើការស្វះស្វែងរកការអភិវឌ្ឍពីប្រទេសចិនជាខ្លាំង។ សូម្បីតែវ៉ាក់សាំង ក៏ប្រទេសទាំងអស់នោះប្រើប្រាស់របស់ចិនភាគច្រើនដែរ។ ក៏ប៉ុន្ដែនៅពេលដែលសហរដ្ឋអាមេរិកស្បើយការចាក់វ៉ាក់សាំងឱ្យពលរដ្ឋរបស់គេ ហើយបង្កើនការនាំចេញមកក្រៅប្រទេស ប្រទេសនៅអាស៊ីអាគ្នេយ៍បានបង្កើនការស្វះស្វែងរកវ៉ាក់សាំងរបស់អាមេរិកទៅវិញ។
ការណ៍នេះ ត្រូវបានគេមើលឃើញថា មានការប្រែប្រួលការប្រើប្រាស់វ៉ាក់សាំងចិន ក្នុងឆមាសទី២ ឆ្នាំ២០២១ នេះ។
ក្នុងរយៈពេលថ្មីៗនេះ ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងរាប់លានដូសដែលផលិតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech។
ចំណែកហ្វីលីពីន វិញ បានទទួលវ៉ាក់សាំងអាមេរិក Moderna និង Pfizer...