34.5 C
Phnom Penh

TAG

អ៊ុំ សំអាន

លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​កោះ​គុត

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ បន្ទាប់ពី​បាន​អះអាង​ថា​មិន​ដែល​មាន​មេដឹកនាំ​ខ្មែរ​ណា​ទាមទារ​កោះ​គុត​ពី​ប្រទេស​ថៃ ទេ ចាប់តាំងពី​ខ្លួន​ចាប់កំណើត​មក។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៦ ធ្នូ ថា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ជា​មន្ត្រី​វង្វេង​ប្រវត្តិសាស្ត្រ​ជាតិ ឬ​កំណើត​ខ្លួនឯង។ លោក​ថា...

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទាមទារ​យក​កោះ​គុត​មក​វិញ

ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ប្រកាស​ធ្វើ​បាតុកម្ម​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ដើម​ឆ្នាំ​ក្រោយ ដើម្បី​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ ទាមទារ​យក​ដែនដី​មួយ​ផ្នែក​នៃ​កោះ​គុត​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ត្រឡប់​មក​វិញ និង​ជំរុញ​ឱ្យ​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ការពារ​កោះ​គុត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ថា មួយ​ផ្នែក​នៃ​កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ហើយ​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន យក​មក​គ្រប់គ្រង​វិញ។ សេចក្តី​ជូនដំណឹង​ដដែល​លើកឡើង​ថា ការ​ការពារ​កោះ​គុត គឺ​ដើម្បី​អធិបតេយ្យភាព​កម្ពុជា ហើយ​ការ​ចូលរួម​បាតុកម្ម គឺ​ដើម្បី​អំពាវនាវ​ឲ្យ​របប​ក្រុង​ភ្នំពេញ​លើក​យក​ករណី​កោះ​គុត​ទៅ​តតាំង​ជាមួយ​ថៃ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ ខណៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​ឪពុក​កូន​នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ជំហរ​ខ្មែរ​រឿង​កោះ​គុត​ឱ្យ​ច្បាស់លាស់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​អំពី​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​ជា​របស់​ថៃ។ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នកជំនាញ​កិច្ចការ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី ក៏​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែរ​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ព្រហស្បតិ៍...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទម្លាយ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អាច​បាន​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត ឱ្យ​ទៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង​ការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ និង​ទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​កម្ពុជា។ លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

លោក អ៊ុំ សំអាន អះអាង​ថា​បើ​បាត់បង់​កោះគុត កម្ពុជា​នឹង​បាត់បង់​ទឹកដី​ទៅ​​ថៃ​ធំ​ជាង​កោះត្រល់​ទៀត

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បើ​កម្ពុជា​បាត់បង់​កោះ​គុត គឺ​មាន​ន័យ​ថា កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ធំ​ជាង​កម្ពុជា​បាត់បង់​កោះត្រល់​ទៅ​ប្រទេស​វៀតណាម ទៀត។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា កោះត្រល់​ដែល​វៀតណាម បាន​ឈ្លានពាន​គឺ​មាន​ទំហំ ៥៧៤​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បើ​បាត់​កោះ​គុត...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំភ្លឺ​ជុំវិញ​ការ​ប្រកាស​សង្គ្រាម​របស់​ថៃ​ជាមួយ​កម្ពុជា​រឿង​តំបន់​ត្រួត​ស៊ី​គ្នា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ជុំវិញ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​កម្ពុជា ទាក់ទិន​នឹង​ការ​សហការ​នៅ​តំបន់​ត្រួត​ស៊ី​គ្នា។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាក់ទិន​ទៅ​នឹង​ការ​កាន់កាប់​កោះ​គុត​ពី​សំណាក់​ប្រទេស​ថៃ រួម​ទាំង​ការ​សហការ​រកស៊ី​រួម​គ្នា​នៅ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ កន្លង​មក។ លោក អ៊ុំ សំអាន លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​នៅ​ពេលនេះ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ធ្វើ​ចំណាប់ខ្មាំង​ឱ្យ​ចុះចូល​ដូច​លោក ហៃ វណ្ណា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់​ខ្លួន​លោក សុខ ស៊ុនសារ៉េត គឺ​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​ឱ្យ​លោក ស៊ន តារា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ប្តឹង​ថៃ និង​វៀតណាម ជុំវិញ​ការ​រំលោភ​ដែនសមុទ្រ​ខ្មែរ​ទៅ​តុលាការ​ទីក្រុង​ឡាអេ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ និង​វៀតណាម ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration “PCA”) នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ត្រូវ​វៀតណាម និង​ថៃ បាន​រំលោភ​បំពាន​កន្លង​មក ព្រោះ​កម្ពុជា​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ទាមទារ​ទឹកដី​ទាំងនោះ​ត្រឡប់​មក​វិញ។ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ ដោយ​បង្ហាញ​ពី​គំនូសតាង​ដែនសមុទ្រ​រវាង​កម្ពុជា ថៃ និង​វៀតណាម ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ជាច្រើន​ផ្ទាំង...

មន្ត្រី​បក្ស​ជំទាស់​ជំរុញ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​រឿង​កោះ​គុត​ជាមួយ​ថៃ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យក​គំរូ​តាម​ពលរដ្ឋ​ថៃ ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទីក្រុង​ឡាអេ ទាមទារ​យក​ទឹកដី ២​ភាគ​៣ នៃ​កោះ​គុត មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​វិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា បើ​យោង​តាម​គេហទំព័រ Siam នៅ​ថៃ ដែល​បាន​ចុះផ្សាយ​អំពី​កោះ​គុត បញ្ជាក់​ថា កោះ​នេះ​ត្រូវ​បាន​ថៃ កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ទាំងស្រុង​ទៅ​ហើយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា...

រដ្ឋសភា​អនុម័ត​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍តំបន់​ត្រីកោណ (CLV)

រដ្ឋសភា​អនុម័ត​លុប​ចោល​ច្បាប់​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និង​វៀតណាម នៅ​ថ្ងៃ​សុក្រ​នេះ ក្រោម​សំឡេង​ឯកច្ឆន្ទ ១០៩​សំឡេង ក្រោម​ហេតុផល​ថា ប្រទេស​នីមួយៗ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បន្ត និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា គោលបំណង​ដែល​ប្រទេស​កម្ពុជា​បង្កើត​នូវ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដោយ​មើល​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក ក្រោម​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា ឡាវ និង​វៀតណាម បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​ឈាន​ដល់​ការ​សម្រេច​គោលដៅ​ជាតិ...

Latest news

© 2021, ដេលី. All rights reserved.