34 C
Phnom Penh

TAG

អ្នកស្រី ចក់ សុភាព

អ្នក​ឃ្លាំមើល៖ ប្រទេស​សេរី​ចង់​ឃើញ​កម្ពុជា​សម្បទាន​នយោបាយ​និង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ការ​ស្វះស្វែង​របស់​ប្រមុខ​ការទូត​ប្រទេស​លោកសេរី​នៅ​កម្ពុជា​ចូល​ជួប​សួរ​សុខទុក្ខ និង​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នេះ គឺ​បង្ហាញ​ថា​ប្រទេស​លោកសេរី​បន្ត​ឆន្ទៈ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ​មួយ​ឡើងវិញ។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ថា​សកម្មភាព​ជួប​ជជែក​សួរ​សុខទុក្ខ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺជា​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត ហើយ​ក៏​ជា​សញ្ញា​ប្រាប់​ទៅ​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​មិន​នៅ​ឯកោ​ទេ ទោះ​សិទ្ធិ​ពួកគេ​កំពុង​រង​ការ​គំរាមកំហែង​ក៏ដោយ។ លោក សេក សុជាតិ បាន​លើកឡើង​ថា ទំនាក់ទំនង​នោះ​អាច​ជា​ការ​លើក​ទឹកចិត្ត​អ្នក​ប្រជាធិបតេយ្យ​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន ហើយ​អាច​បន្ត​ឆន្ទៈ​យ៉ាង​ណា​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស...

សង្គម​ស៊ីវិល៖ សវនាការ​របស់​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​នោះ​ទេ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​នៅ​ថ្ងៃ​នេះ គឺ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​ពួកគេ​ឲ្យ​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។ ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ការពារ​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា។ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចូលរួម​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់​សកម្មជន​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ...

សង្គម​ស៊ីវិល​ថា​បឹង​ធម្មជាតិ​មាន​ច្រើន តែ​រដ្ឋាភិបាល​មើល​រំលង​គុណ​តម្លៃ​នៃ​បឹង​ទាំងនោះ​ដោយ​កាត់​ឱ្យ​ឯកជន​ជាបន្តបន្ទាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្តាយ​ដែល​បឹង​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កាត់ និង​ចាក់​ដី​លុប​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​នៃ​កិច្ច​អភិវឌ្ឍន៍ បើ​ទោះបីជា​បឹង​ទាំងអស់​នោះ​មាន​គុណ​តម្លៃ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​លើកឡើង​ថា ប្រទេស​គេ​គ្មាន​បឹង​ទន្លេ​ដូច​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​គេ​បាន​ប្រឹង​ច្នៃ និង​សាងសង់​បឹង​ស្រះ​ដាក់​កណ្តាល​ក្រុង ដាំ​ដើមឈើ​ដើម្បី​លម្អ​បន្ថែម​ឱ្យ​មាន​ផាសុកភាព​ដល់​ពលរដ្ឋ ខណៈ​កម្ពុជា​មិនបាច់​ចំណាយ​ថវិកា​ដ៏​លើសលុប​ក្នុង​ការ​ជីក ឬ​កសាង​បឹង​សិប្បនិមិត្ត​នោះ​ទេ។ ប្រទេស​កម្ពុជា​មាន​បឹង​ធម្មជាតិ​ដែល​មាន​ស្រាប់​ជាច្រើន ដូចជា​បឹងកក់ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លុប​ទាំងស្រុង...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងឡាយ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ប្រទេស

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទ និង​ដោះលែង​យុវជន និង​សកម្មជន​ដែល​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង។ អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​សារព័ត៌មាន​តែងតែ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកស្រី​ពី​ការ​យល់ឃើញ​របស់​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិមនុស្ស​ពី​បញ្ហា ឬ​សំណុំរឿង​មួយ​ចំនួន​នៅ​តុលាការ ទាំង​សំណុំរឿង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ជាដើម។ អ្នកស្រី​បាន​ថ្លែង​ថា ការសង្កេត​ជាទូទៅ​អាច​បរិយាយ​បាន តែ​រឿង​ដែល​អ្នកស្រី​តែង​គូស​បញ្ជាក់ និង​ដាក់​ជា​ចំណោទ​ទៅវិញ​ថា តើ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្តី រួម​គំនិត​ក្បត់​ក្តី តើ​គាត់​ក្បត់​ជាតិ​រឿង​អ្វី? តើ​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់​ជាតិ​តាំងពី​ស្រុក​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​ដែល​ដាក់​ស្លាក​ស្ទើរ​គ្រប់​កន្លែង​ថា...

Latest news