TAG
ឥណ្ឌូនេស៊ី
ចិនប្រាប់ឥណ្ឌូនេស៊ី ឱ្យបញ្ឈប់ការខួងយកឧស្ម័ននៅសមុទ្រចិនខាងត្បូង ប៉ុន្តែឥណ្ឌូនេស៊ីបដិសេធ
ចិន បានប្រាប់រដ្ឋាភិបាលឥណ្ឌូនេស៊ី ជាផ្លូវការឱ្យបញ្ឈប់សកម្មភាពការខួងរកឧស្ម័នរបស់ក្រុមហ៊ុនថាមពល Harbor Energy នៅឯនាយសមុទ្រចិនខាងត្បូង ក្នុងដែនទឹកដែលចិនចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Energy Voice។
យោងតាមលិខិតមួយរបស់អ្នកការទូតចិន ដែលបញ្ជូនទៅក្រសួងការបរទេសឥណ្ឌូនេស៊ី គឺក្រុងប៉េកាំង បានប្រាប់ឥណ្ឌូនេស៊ី ឱ្យបញ្ឈប់ការខួងរកឧស្ម័នរបស់ក្រុមហ៊ុន Harbor Energy និងដៃគូមកពីប្រទេសរុស្ស៊ី ឈ្មោះ Zaru-bezhneft ព្រោះស្ថិតនៅក្នុងដែនទឹករបស់ចិន។ នេះបើយោងតាមលោក Muhammad Farhan ប្រធានគណៈកម្មាធិការសន្តិសុខនៃរដ្ឋសភាឥណ្ឌូនេស៊ី។
លោក...