27.1 C
Phnom Penh

TAG

ឧកញ៉ា ហេង សិទ្ធី

ប្រធាន​ក្រុមហ៊ុន​ហួយវ័ន​គ្រុប ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ

ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា និង​ចិន សហការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន វិញ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ ខណៈ​សញ្ជាតិ​ខ្មែរ​របស់​មេ​ឧក្រិដ្ឋជន​រូប​នេះ​ក៏​ត្រូវ​បាន​លុប​ចោល​តាម​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៣១ មីនា កន្លង​ទៅ​ដែរ។ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ចិន ឈ្មោះ លី សុង (LI XIONG)...

អភិបាល​ខេត្ត​កណ្តាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ

អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រាយការណ៍​ទៅ​កាន់​រូបលោក​ដោយ​ផ្ទាល់ បើ​ដឹង​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ (Scam Online)។ លោក គួច ចំរើន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​គាំទ្រ​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ដូច្នេះ​បើ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ទីតាំង​ណា​មាន​ជនបរទេស​ស្នាក់នៅ​ដោយ​ប្រមូលផ្ដុំ និង​សង្ស័យ​ការ​ប្រព្រឹត្ត​ស្គេម​អនឡាញ (Scam Online) សូម​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ជាបន្ទាន់។ លោក គួច...

ជនបរទេស ២៩០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ធ្វើការ​ដោយ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​នឹង​ថៅកែ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

​​​​សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន២៩០នាក់ ដែលធ្វើការខុសច្បាប់នៅកម្ពុជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនបរទេស​ចំនួន ២៩០​នាក់ ដោយ​រក​ឃើញ​ថា​ពួកគេ​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​ប្រឆាំង​ជនជាតិ​ចិន ក្នុង​ទំនាស់​ការងារ ដោយ​បាន​វាយ​បំផ្លាញ​ការិយាល័យ​របស់​ថៅកែ​ជនជាតិ​ចិន នៅ China Town។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​៤ តុលា ឈាន​ចូល​ថ្ងៃទី​៥ តុលា ក្រុម​ជនជាតិ​ប៉ាគីស្ថាន និង​បង់ក្លាដេស បាន​នាំគ្នា​ចេញ​តវ៉ា​ប្រឆាំង​នឹង​ជនជាតិ​ចិន ដែល​ប្រើ​ពាក្យ​ប្រមាថ​ជាតិ​សាសន៍​នៅ​កន្លែង​ធ្វើការ។...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ថា​មេ​ឧក្រិដ្ឋជន​អនឡាញ​មួយ​ភាគ​ធំ​ជា​ជនជាតិ​ថៃ​សម្ងំ​នៅ​កម្ពុជា

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យប្រទេសថៃ កុំលាបពណ៌មកលើប្រទេសកម្ពុជាទាក់ទងឧក្រិដ្ឋកម្មអនឡាញ ពីព្រោះមេឧក្រិដ្ឋជនមួយភាគធំគឺជាជនជាតិថៃ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ប្រទេស​ថៃ កុំ​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ពីព្រោះ​មេ​ឧក្រិដ្ឋជន​អនឡាញ​មួយ​ភាគ​ធំ គឺជា​ជនជាតិ​ថៃ ដែល​បាន​មក​សម្ងំ​លួចលាក់​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ថា​កម្ពុជា​ជា​ទីតាំង​លាក់​ឧក្រិដ្ឋជន​អនឡាញ ខណៈ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បាន​យ៉ាង​ល្អ​បំផុត។ លោក ហេង សិទ្ធី បាន​បញ្ជាក់​តាមរយៈ​ក្រុម​គ្រួសារ​របស់​លោក​មក​កាន់​សារព័ត៌មាន​អាមេរិក The Cambodia daily ថា...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​លោក ហេង សិទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥...

IDEA TALK៖ រឿងរ៉ាវ​ជុំវិញ​ការ​ប្លន់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធិ ពី​ប្រទេស​រុស្ស៊ី

កម្មវិធី​ផ្សាយ​កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «រឿងរ៉ាវ​ជុំវិញ​ការ​ប្លន់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ពី​ប្រទេស​រុស្ស៊ី»។

អ្នក​សង្កេតការណ៍​ថា​ជន​ណា​ហ៊ាន​ប៉ះ​មនុស្ស​ក្នុង​របប​ដឹកនាំ​ត្រកូល​ហ៊ុន ទោះ​រត់​ដល់​ណា​ក៏​មិន​រួច​ខ្លួន​ដែរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី ជា​ភស្តុតាង​ច្បាស់​នឹង​ភ្នែក ដែល​បង្ហាញ​ថា​អ្នក​ណា​ក៏ដោយ ឲ្យ​តែ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​រួច​ខ្លួន​ឡើយ ទោះ​ពួកគេ​គេច​ខ្លួន​ដល់​ជើងមេឃ​ក៏ដោយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ឧសភា ថា ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា​រូប​នេះ ដោយសារតែ​គាត់​បើក​កកាយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​របស់​ឧកញ៉ា ហ៊ុន តូ និង​អំពើ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត ការ​លាង​លុយ​កខ្វក់ រួម​ទាំង​ទម្លាយ​រឿង​អំពើពុករលួយ​នៃ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​លាតត្រដាង​អំពើពុករលួយ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ពី​រុស្ស៊ី មក​ដល់​កម្ពុជា​ហើយ

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី កន្លង​មក ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​យប់​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​ការ​ធ្វើ​បត្យាប័ន​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដែល​ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ «គំរាមកំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស»។ អគ្គស្នងការ​រង និង​ជា​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ពី​បទ «គំរាមកំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស»...

លោក ហេង សិទ្ធី ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​របស់​រដ្ឋមន្ត្រី​ក្រសួង​ពីរ

ថ្លែង​ចេញ​តាមរយៈ​លិខិត​ដែល​ផ្ញើ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី អតីត​អ្នកឧកញ៉ា ហេង សិទ្ធី និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Maritime Group ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត មេត្តា​ពិនិត្យ​មើល​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​មួយ​ចំនួន​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពីព្រោះ​លោក​ពុំ​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​អ្វី​ដែល​ក្រសួង​ទាំង​ពីរ​នេះ​បាន​ប្រឌិត​នោះ​ឡើយ។ បើ​តាម​លិខិត​របស់​លោក ហេង សិទ្ធី បាន​សរសេរ​ថា ក្នុង​សំណុំរឿង​របស់​លោក គឺ​លោក​បាន​បក​អាក្រាត​មន្ត្រី​ទាំង​ពីរ​ក្រសួង​នោះ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ លោក ហេង សិទ្ធី បាន​សរសេរ​រៀបរាប់​ថា...

លោក ហេង សិទ្ធី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​រំដោះ​ប្រទេស​ចេញពី​អំណាច​ប្រមូលផ្ដុំ​គ្រួសារ​តែ​មួយ

ដោយ តាំង សារ៉ាដា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញពី​ពន្ធនាគារ​ប្រទេស​រុស្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​តែ​មួយ​គត់​របស់​កម្ពុជា ដែល​កំពុងតែ​ដើរ​ខុស​ផ្លូវ ហើយ​ធ្វើ​ឲ្យ​អន់ថយ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់ ដើម្បី​រំដោះ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នៃ​ភាព​ក្រីក្រ​បច្ចុប្បន្ន។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាលពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់​របស់​លោក ដើម្បី​រំដោះ​ប្រទេស​ទាំងអស់​គ្នា​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នានា​ដែល​ដឹកនាំ​ដោយ​ការ​ប្រមូលផ្ដុំ​អំណាច​គ្រួសារ​តែ​មួយ។ លោក...

Latest news

© 2021, ដេលី. All rights reserved.