ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ឧកញ៉ា ហេង សិទ្ធី
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ព្រមានទម្លាយប្រភពចំណូលពុករលួយរបស់មេនគរបាលជាតិ
ឌឹ ខេមបូឌា ដេលី
-
January 2, 2025
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ព្រមានឱ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត ចុះចេញពីតំណែង បើមិនចង់ឱ្យលោកទម្លាយពីប្រភពចំណូលដែលបានមកពីការប្រព្រឹត្តអំពើពុករលួយប្រចាំខែទេនោះ។ អគ្គនាយកក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បញ្ចេញសារសំឡេងប្រវែងជិត ១០នាទីដែលបានឆ្លើយតបទៅកាន់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថា លោកនឹងទម្លាយសេចក្តីរាយការណ៍ប្រភពចំណូលរបស់លោក ស ថេត ដែលបានមកពីការប្រព្រឹត្តអំពើពុករលួយទាំងអស់...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ារងពាក្យបណ្ដឹង បន្តស្នើនាយករដ្ឋមន្ត្រីខ្មែរស៊ើបអង្កេតមុខរបរជីដូនមួយរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
December 31, 2024
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់លើសាច់ញាតិរបស់ខ្លួនដែលបានល្មើសច្បាប់ ប្រសិនបើពួកគាត់នៅតែការពារបុគ្គលខុសច្បាប់ដែលមានត្រកូលហ៊ុន នោះនឹងនាំឲ្យប្រទេសជាតិមានគ្រោះមហន្តរាយធំ។ អគ្គនាយកក្រុមហ៊ុន Maritime Group អតីតអ្នកឧកញ៉ា ហេង សិទ្ធី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៩ ធ្នូ នេះថា ក្នុងរង្វង់សមាជិកគ្រួសារត្រកូលហ៊ុនពិតប្រាកដមិនមានអ្នកប្រព្រឹត្តអាក្រក់ទេ ចំណែកឯសមាជិកត្រកូលហ៊ុនដែលធ្លាប់ប្រព្រឹត្តមិនល្អកាលពីក្មេង...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ានិយាយរឿងឧក្រិដ្ឋកម្មមានទោសដល់ខ្លួន បង្ហាញឈ្មោះឧក្រិដ្ឋជនធំលាងលុយកខ្វក់
ឌឹ ខេមបូឌា ដេលី
-
December 28, 2024
អគ្គនាយកក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បន្តបញ្ចេញមុខឧក្រិដ្ឋជននៅពីក្រោយនៃការលាងលុយកខ្វក់ ឆបោកតាមអ៊ីនធឺណិតខុសច្បាប់ ការខ្ចីបុលអនឡាញខុសច្បាប់ បើកធនាគារលាងលុយ ដើម្បីជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើឧក្រិដ្ឋជនទាំងនោះជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការការពារឧក្រិដ្ឋជនដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញឈ្មោះលោក យ៉ាន ណារ៉ុង ដែលជាឧក្រិដ្ឋជនដ៏ធំបំផុតនៅពីក្រោយការលាងលុយកខ្វក់...
ព័ត៌មានជាតិ
គ្រួសារត្រកូលហ៊ុនចេញទាមទាររកយុត្តិធម៌រឿងមន្ត្រីប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែពលរដ្ឋជេរតែត្រកូលហ៊ុន
ឌឹ ខេមបូឌា ដេលី
-
December 26, 2024
សមាជិកក្រុមគ្រួសារសាច់ញាតិរបស់លោក ហ៊ុន សែន ផ្តើមទាមទាររកយុត្តិធម៌ឲ្យពូជពង្ស។ ម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ហ៊ុន ស៊ីណាត បន្ទោសថា មន្ត្រីពុករលួយម្នាក់ៗខំសម្ញែងទ្រព្យសម្បត្តិដែលបានមកពីការប្រព្រឹត្តអំពើពុករលួយពេញសង្គម ប៉ុន្តែពលរដ្ឋជេរបញ្ចោរប្រមាថតែត្រកូលហ៊ុនប៉ុណ្ណោះ ខណៈអ្នកស្រីមិនដែលបានប្រព្រឹត្តអំពើពុករលួយម្តងផង។ ប្អូនស្រីបង្កើតមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយសំដៅទៅកាន់មន្ត្រីរដ្ឋាភិបាលពុករលួយមិនចំឈ្មោះមួយចំនួននៅថ្ងៃទី២៥ ធ្នូ នេះថា...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ាអំពាវនាវឱ្យនាយករដ្ឋមន្ត្រីស៊ើបអង្កេតលើលោក ស សុខា និងលោក ស ថេត ពាក់ព័ន្ធអំពើពុករលួយ
ឌឹ ខេមបូឌា ដេលី
-
December 25, 2024
អតីតអ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ អភិបាលខេត្តកណ្តាល លោក គួច ចំរើន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជុំវិញការប្រព្រឹត្តអំពើពុករលួយ...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ប្រកាសប្រាប់ស្ថានទូតបរទេសអំពីអំពើនិងទង្វើឆបោកនៅប្រទេសកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
December 20, 2024
អគ្គនាយកក្រុមហ៊ុន Maritime Group អតីតអ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវទៅកាន់ស្ថានទូតទាំងអស់នៅប្រទេសកម្ពុជា ឱ្យចាត់វិធានការលើឧក្រិដ្ឋជនដែលកំពុងប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តឧក្រិដ្ឋកម្មជាបន្ទាន់ ដើម្បីកុំឱ្យពួកគេទទួលបានទិដ្ឋាការជាមធ្យោបាយក្នុងការបោកប្រាស់មនុស្សចម្រុះជាតិសាសន៍បន្តទៅទៀត។ អតីតអ្នកឧកញ៉ាខ្មែរលោក ហេង សិទ្ធី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនទាំងភាសាចិន និងភាសាអង់គ្លេស កាលពីយប់ថ្ងៃទី១៨ ធ្នូ ថា ឯកអគ្គរាជទូត និងរដ្ឋទូតទាំងអស់សុទ្ធតែបានដឹងគ្រប់គ្នាហើយថាប្រទេសកម្ពុជាត្រូវបានគេចាត់ទុកជាផ្ទះសម្រាប់ឧក្រិដ្ឋជនចម្រុះជាតិសាសន៍ប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងអំពើឆបោកនានា រួមទាំងអំពើហិង្សា និងចាប់ជំរិតមនុស្សផងដែរ។ លោកថា ជារឿងគួរឱ្យស្រក់ទឹកភ្នែកខ្លាំងណាស់នៅពេលដែលឃើញជនរងគ្រោះទាំងអស់ដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចិន សហរដ្ឋអាមេរិក...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ា ហេង សិទ្ធី រង់ចាំប៉ូលិសប្រគល់ដីកាទៅបង្ហាញខ្លួនរឿងបណ្តឹងរបស់ជនជាតិសិង្ហបុរី
ឌឹ ខេមបូឌា ដេលី
-
December 19, 2024
អតីតអ្នកឧកញ៉ាវ័យក្មេង ហេង សិទ្ធី អះអាងថា លោកកំពុងរង់ចាំលិខិតអញ្ជើញពីប៉ូលិស និងដីកាតុលាការ បន្ទាប់ពីបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ដែលលោកចោទថាជាឧក្រិដ្ឋជនលាងលុយ និងរកស៊ីខុសច្បាប់នៅប្រទេសកម្ពុជា ប្តឹងលោកទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក។ អគ្គនាយកក្រុមហ៊ុន Maritime Group អតីតអ្នកឧកញ៉ា ហេង...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ា ហេង សិទ្ធី អះអាងថាលោកបោះបង់គោរមងារតាំងពីមុនព្រះមហាក្សត្រដកទៅទៀត
ឌឹ ខេមបូឌា ដេលី
-
December 18, 2024
អគ្គនាយកក្រុមហ៊ុន Maritime Group អតីតអ្នកឧកញ៉ា ហេង សិទ្ធី អះអាងថា លោកបានប្រកាសបោះបង់គោរមងារជាអ្នកឧកញ៉ាដោយខ្លួនឯងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ មកម្ល៉េះ ខណៈព្រះរាជក្រឹត្យពីព្រះមហាក្សត្រដែលប្រកាសលុបគោរមងារអ្នកឧកញ៉ាលើរូបលោក ទើបតែធ្វើឡើងនៅដើមខែធ្នូ នេះប៉ុណ្ណោះ។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យសម្រេចលុបគោរមងារអ្នកឧកញ៉ាចំពោះអ្នកឧកញ៉ា ហេង សិទ្ធី តាមសំណើទូលថ្វាយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។...
ព័ត៌មានជាតិ
ព្រះមហាក្សត្របញ្ចប់គោរមងារអ្នកឧកញ៉ា ហេង សិទ្ធី ដែលលាតត្រដាងឧក្រិដ្ឋកម្មអនឡាញជនជាតិសិង្ហបុរី
ឌឹ ខេមបូឌា ដេលី
-
December 17, 2024
ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី សម្រេចលុបគោរមងារជាអ្នកឧកញ៉ាចំពោះអ្នកឧកញ៉ា ហេង សិទ្ធី តាមការស្នើសុំពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងត្រូវរងនូវបណ្តឹងទាមទារឱ្យបង់លុយ ១លានដុល្លារសហរដ្ឋអាមេរិកពីបុរសជនជាតិសិង្ហបុរី ក្រោយពីអ្នកឧកញ៉ារូបនេះបានលាតត្រដាងអំពីទង្វើខុសច្បាប់នៃបុរសសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែលជាឧក្រិដ្ឋជនរកស៊ីលាងលុយនៅក្នុងប្រទេសកម្ពុជា។ សម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦...
ព័ត៌មានជាតិ
មន្ត្រីនគរបាលព្រហ្មទណ្ឌរងការចោទថាប្រើល្បិចកលឧក្រិដ្ឋដើម្បីទម្លាក់កំហុសលើអ្នកឧកញ៉ា ហេង សិទ្ធី
ឌឹ ខេមបូឌា ដេលី
-
December 15, 2024
អ្នកឧកញ៉ា ហេង សិទ្ធី ដាក់ការសង្ស័យលើសកម្មភាពគំរាមអ្នកបើកល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងជនឆបោកជនជាតិចិន ពីសំណាក់មន្ត្រីប៉ូលិស និងអ្នកសារព័ត៌មានមួយចំនួន ក្រោមហេតុផលប្រមូលលុយឱ្យរូបលោកដើម្បីយកទៅជួយបក្សកាន់អំណាច គឺជាល្បិចកលមន្ត្រីនគរបាលក្នុងចេតនាទម្លាក់កំហុសលើរូបលោក។ អគ្គនាយកក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី សរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ធ្នូ នេះថា ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ មានអ្នកសារព័ត៌មានក្លែងក្លាយជាច្រើននាក់ និងមនុស្សមួយចំនួនដែលប្រើគណនីហ្វេសប៊ុកដោយដាក់តាំងរូបស្រីស្អាតលើប្រូហ្វាល់ (Profile) បានព្យាយាមទាក់ទងសុំលុយពីបុគ្គលិករបស់លោកចន្លោះពី ៥០ដុល្លារទៅ ១០០ដុល្លារអាមេរិក...
1
2
3
4
Page 3 of 4
Latest news
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស
July 12, 2026
ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាអភិរក្សប្រាសាទ ព្រះវិហារ
July 12, 2026
© 2021,
ដេលី
. All rights reserved.