TAG
ឱម យ៉ិនទៀង
TI៖ ការប្រកាសទ្រព្យសម្បត្តិមន្ត្រីរាជការតែចំពោះបុគ្គលសាមី គឺគ្មានភាពសុក្រឹត
អង្គការតម្លាភាពកម្ពុជា (TI) ថាការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីដែលធ្វើឡើងចំពោះតែបុគ្គលសាមីដែលមិនតម្រូវឲ្យក្រុមគ្រួសាររបស់ពួកគេប្រកាសទ្រព្យសម្បត្តិ ជាហេតុធ្វើឱ្យការប្រកាសគ្មានភាពសុក្រឹត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មករា នេះថា កន្លងមកមន្ត្រីជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងបានល្អប្រសើរទៅតាមច្បាប់ដែលបានកំណត់ ទោះបីមានការយឺតយ៉ាវតិចតួច ប៉ុន្តែនៅតែអាចកែសម្រួលបាន ដើម្បីឱ្យកិច្ចការនេះប្រព្រឹត្តទៅមានប្រសិទ្ធភាព។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះត្អូញត្អែរថា ផ្អែកទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិនេះ គឺត្រូវធ្វើឡើងជាសម្ងាត់ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ព័ត៌មានអំពីទ្រព្យសម្បត្តិ...
តុលាការដោះលែងអតីតស្នងការរងខេត្តកណ្តាលភ្លាមៗក្រោយឃើញដីកាមិនឱ្យចាប់ខ្លួន
តុលាការបានដោះលែងអតីតស្នងការរងខេត្តកណ្តាល លោក ស្រេង សុខា ភ្លាមៗវិញបន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាបង្គាប់ឱ្យបញ្ឈប់ការតាមចាប់ខ្លួន។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកណ្ដាល បានចាប់ខ្លួនលោក ស្រេង សុខា ហៅ ទ្រី មកដាក់ពន្ធនាគារ ប៉ុន្តែការចាប់ខ្លួនយកទៅពន្ធនាគារខេត្តកណ្តាល បានមួយភ្លែត ហើយលោកក៏ត្រូវបានសមត្ថកិច្ចដោះលែងវិញ បន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាបង្គាប់ឱ្យបញ្ឈប់ការតាមចាប់ខ្លួន។
លោក ស្រេង សុខា ត្រូវចៅក្រមសាលាដំបូងខេត្តកណ្ដាល បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារជាង ១ឆ្នាំកាលថ្ងៃទី២៩ ខែវិច្ឆិកា...
សង្គមស៊ីវិលចង់ឲ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យនិងបំណុលជាសាធារណៈ
ក្រុមមន្ត្រីសង្គមស៊ីវិលស្នើឱ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យ និងបំណុលរបស់មន្ត្រីតាមក្រសួង-ស្ថាប័នជាសាធារណៈ ដោយពុំចាំបាច់ប្រកាសនៅតែក្នុងអង្គភាពប្រឆាំងអំពើពុករលួយតែមួយនោះទេ បន្ទាប់ពីក្រសួងមួយចំនួនបានរកឃើញថា មានមន្ត្រីជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រកាសទ្រព្យ និងបំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈ គឺជារឿងមួយល្អ ដើម្បីកាត់បន្ថយអំពើពុករលួយ ដោយសារផ្ទៀងផ្ទាត់ស្ថានភាពនៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។
លោកថា លោកចង់ឱ្យព័ត៌មាននៃការមានទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាស គឺត្រូវបានដឹងឮជាសាធារណៈ ហើយពលរដ្ឋគេអាចប៉ាន់ប្រមាណមើលថា ឋានៈរបស់មន្ត្រីទាំងនោះស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ។ បើមានទ្រព្យច្រើន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ។ លោកថា ការប្រកាសបែបនេះ គឺប្រសើរជាងការប្រកាសដាក់ក្នុងស្រោមសំបុត្រ...
តុលាការចេញដីកាឱ្យចាប់ខ្លួនអតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា
សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនអតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី ក្រោយពីតុលាការបានកាត់ទោសដាក់ពន្ធនាគារជាង ១ឆ្នាំ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
ក្នុងដីកាចេញដោយចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់ទៅសមត្ថកិច្ចឱ្យចាប់អតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី យកមកដាក់ពន្ធនាគារ។ ដីកាបង្គាប់នេះ...
សង្គមស៊ីវិលរិះគន់ចំណាត់ការរបស់ ACU ថាមិនសូវមានប្រសិទ្ធភាពនិងយឺតយ៉ាវ
អង្គការមិនមែនរដ្ឋាភិបាល រិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ថាប្រតិបត្តិការងារហាក់មិនសូវមានប្រសិទ្ធភាព និងមានភាពយឺតយ៉ាវចំពោះចំណាត់ការរឿងក្តី ជាពិសេសទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ប្រតិកម្មរបស់សង្គមស៊ីវិលដែលឃ្លាំមើលពីចំណាត់ថ្នាក់នៃអំពើពុករលួយនៅកម្ពុជាពេលនេះ ធ្វើឡើងនៅបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ទៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទាក់ទិនចំណាត់ការរបស់ខ្លួន។ តាមរយៈបទបង្ហាញនោះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា លោក ស៊ុំ សុជាតិ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រីផ្កាយ១ និងជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់...
ចៅហ្វាយខេត្តបន្ទាយមានជ័យចេញមុខអន្តរាគមន៍បញ្ចប់ទំនាស់ក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
អភិបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងនៅពេលបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានព្រមានថា នឹងដាក់ពាក្យលាលែងដើរចេញពីអង្គភាព។
ប្រភពព័ត៌មានដែលជឿទុកចិត្ត បានផ្តល់ឯកសារសម្ងាត់ឱ្យសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែវិច្ឆិកា បញ្ជាក់ថា លោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំភ្លាមៗជាមួយអ្នកពាក់ព័ន្ធក្នុងទំនាស់ផលប្រយោជន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ។
ការព្យាយាមសម្របសម្រួលកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះរបស់អភិបាលខេត្តបន្ទាយមានជ័យ គឺដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយជាច្រើនខែមកហើយរវាងបុគ្គលិកសុខាភិបាលចំនួន ១១រូបជាមួយនឹងប្រធានមន្ទីរពេទ្យ លោក ឱក ទីនណា។
ប្រភពដដែលឲ្យដឹងថា...