26.2 C
Phnom Penh

TAG

កម្ពុជា-ថៃ

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បន្ត​ប្រមូលផ្ដុំ​ប្រឆាំង​មិន​ឱ្យ​ទាហាន​ថៃ ចូល​រាយ​បន្លា​លួស​ក្នុង​ទឹកដី​ខ្មែរ

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ ប្រមូលផ្ដុំ​ប្រឆាំង​តវ៉ា និង​បណ្តេញ​កងទ័ព​ថៃ មិន​ឱ្យ​ចូល​ទៅ​រាយ​បន្លា​លួស​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ឡើយ។ សារព័ត៌មាន​ក្នុង​ស្រុក SBT News បាន​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី​២៦ សីហា នេះ អំពី​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​នាំគ្នា​ប្រឆាំង​តវ៉ា​ការ​រាយ​បន្លា​លួស​របស់​កងទ័ព​ថៃ ដែល​ប៉ុនប៉ង​ចូល​ទៅ​រាយ​បន្លា​លួស​សាជាថ្មី​ក្នុង​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នោះ។ តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់ បង្ហាញ​ឱ្យ​ឃើញ​អំពី​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​ប្រមូលផ្ដុំ​នៅ​ភូមិ​ជោគជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​រារាំង​កងទ័ព​ថៃ មិន​ឱ្យ​រាយ​បន្លា​លួស​ចូល​ក្នុង​ទឹកដី​ខ្មែរ។ ចំណែក​សារព័ត៌មាន ខៅ​ស៊ុត...

អ្នក​សង្កេតការណ៍​ថា​គ្មាន​ប្រទេស​ណា​ចិត្ត​ល្អ​ផ្តល់​អាវុធ​ឱ្យ​កម្ពុជា​ដោយ​គ្មាន​ការ​ទិញដូរ​នោះ​ទេ

អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​មិន​អាច​ខ្ចី​លុយ​ប្រទេស​ផ្សេង​សម្រាប់​ទិញ​អាវុធ​ដើម្បី​ច្បាំង​ការពារ​ទឹកដី​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ចិត្ត​ល្អ​ផ្តល់​អាវុធ​ឲ្យ​កម្ពុជា ដោយ​គ្មាន​ការ​ទិញដូរ​នោះ​ដែរ ព្រោះ​មិត្ត និង​សត្រូវ​របស់​កម្ពុជា អាច​ប្រែ​មុខមាត់​គ្រប់​ពេល។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​ថា ការ​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន គឺជា​ភាព​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​នោះ ការ​អភិវឌ្ឍ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ជាតិ គឺ​ពិត​ជា​ត្រូវការ​លុយ​ច្រើន​បំផុត ហើយ​លុយ​ទាំងនេះ​ក៏​ត្រូវ​កើត​ចេញពី​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ដែរ។ បណ្ឌិត មាស នី លើកឡើង​ថា ទោះ​មាន​លុយ​ច្រើន​ហើយ​ក៏ដោយ ក៏​មិន​ប្រាកដ​ថា​ប្រទេស​ដទៃ​នឹង​លក់​អាវុធ ឬ​គ្រាប់រំសេវ​ឲ្យ​ខ្លួន​ពេល​ត្រូវការ​នោះ​ទេ ដូច្នេះ​ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការ​ការពារ​ជាតិ...

ថៃ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​រុះរើ​បន្លា​លួស ខណៈ​កម្ពុជា​ថា​ជា​ការ​រំលោភ​បទ​ឈប់​បាញ់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ថៃ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រុះរើ​បន្លា​លួស​ប្រឆាំង​នឹង​កងទ័ព​ថៃ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ខណៈ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​សកម្មភាព​រាយ​បន្លា​លួស​ពី​សំណាក់​យោធា​ថៃ គឺជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់។ កាសែត The Nation របស់​ថៃ ស្រង់​សម្ដី​លោក ណាតថាផុន ណាក់ផានិត (Nattaphon Narkphanit) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ថៃ នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា យោធា​ថៃ បាន​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​ក្នុង​ភូមិ​ណងចាន់ (Nong...

ចាងហ្វាង​កាសែត CCN ដែល​ទើប​បាត់បង់​អាជ្ញាបណ្ណ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពេល​ចុះ​រាយការណ៍​បញ្ហា​ព្រំដែន

ចាងហ្វាង​កាសែត CCN ដែល​ទើប​នឹង​បាត់បង់​អាជ្ញាបណ្ណ លោក មាស សារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ អំឡុង​ពេល​ចុះ​យក​ព័ត៌មាន​ក្នុង​នាម​បុគ្គល​ឯកជន​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​ការ​រាយ​លួស​បន្លា​របស់​ទាហាន​ថៃ នៅ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ។ នៅ​ថ្ងៃទី​២៦ ខែ​សីហា នេះ គណនី​ហ្វេសប៊ុក​ឈ្មោះ មាស សារ៉ា បញ្ជាក់​ថា លោក មាស សារ៉ា ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន ដក​អាជ្ញាបណ្ណ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥...

IDEA TALK៖ តើ​ហេតុ​អ្វី​សហគមន៍​ខ្មែរ​នាំគ្នា​ផ្តល់​ពានរង្វាន់​ដល់​លោក Michael Alfaro និង​លោក Gary Franchi?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ហេតុ​អ្វី​សហគមន៍​ខ្មែរ​នាំគ្នា​ផ្តល់​ពានរង្វាន់​ដល់​លោក Michael Alfaro និង​លោក Gary Franchi?»។

អ្នកជំនាញ​បញ្ជាក់​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​យុត្តាធិការ​គ្រប់គ្រាន់​ចាត់​វិធានការ​ច្បាប់​លើ​ប្រទេស​ថៃ

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា ពិត​មែន​តែ​ថៃ មិនមែន​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប៉ុន្តែ​កម្ពុជា គឺជា​សមាជិក​តុលាការ​នេះ ដូច្នេះ​ការ​វាយប្រហារ​លើ​សមាជិក​របស់​ខ្លួន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​យុត្តាធិការ​គ្រប់គ្រាន់​ក្នុង​ការ​ចាត់​វិធានការ​លើ​ប្រទេស​ថៃ។ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើកឡើង​កាលពី​ចុង​សប្តាហ៍​នេះ​ថា យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កាត់​សេចក្តី​លើ​ឧក្រិដ្ឋកម្ម​មួយ​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន។ លោក​បន្ត​ថា ពិត​មែន​តែ​ប្រទេស​ថៃ មិនមែន​ជា​សមាជិក​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ប៉ុន្តែ​ប្រទេស​កម្ពុជា គឺជា​សមាជិក​នៃ​តុលាការ​នេះ ហើយ​ការ​វាយប្រហារ​មក​លើ​រដ្ឋ​ដែល​ជា​សមាជិក​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​កិច្ចប្រជុំ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កិច្ចប្រជុំ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ចាន់បុរី និង​ខេត្ត​ត្រាត របស់​ថៃ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ចន្ទ​នេះ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ សីហា នេះ​ថា លោក​សូម​ស្វាគមន៍​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ចាន់បុរី...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមាន​ភាគី​ថៃ​ថា​មិន​ត្រូវ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ធ្វើ​ឱ្យ​ប៉ះពាល់​ដែន​អធិបតេយ្យ​កម្ពុជា​ឡើយ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ភាគី​ថៃ អាច​ចេញ​បណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យ​កម្ពុជា នោះ​ទេ ជាពិសេស​តំបន់​ដែល​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​បាន​ឯកភាព​បោះ​បង្គោល​ខណ្ឌសីមា។ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ​ថា ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ថៃ នៅ​លើ​ទឹកដី​ថៃ គឺជា​សិទ្ធិ​របស់​អាជ្ញាធរ​ថៃ ប៉ុន្តែ​ការ​ចេញ​បណ្ណ​នេះ មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​របស់​កម្ពុជា ឬ​ប៉ះពាល់​ដល់​តំបន់​ដែល​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ ពុំ​ទាន់​បាន​ឯកភាព​អំពី​ការ​ខណ្ឌសីមា​លើ​ដី​ជាក់ស្តែង ឬ​ប៉ះពាល់​ដល់​តំបន់​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល​ឡើយ។ លោក...

សារព័ត៌មាន​បរទេស​រក​ឃើញ​ថា​សង្គ្រាម​ខាង​ព័ត៌មាន​ក្លែងក្លាយ ភាគី​ខ្មែរ​ឈ្នះ​ភាគី​ថៃ

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស ប៊ីប៊ីស៊ី (BBC) កាលពី​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា បាន​ស្រង់​សម្ដី​អ្នក​សង្កេតការណ៍​ជុំវិញ​ការ​វាយប្រហារ​គ្នា​រឿង​ព្រំដែន​រវាង​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ ដោយ​សម្គាល់​បាន​ថា ខាង​ភាគី​ខ្មែរ​មាន​ប្រៀប​ជាង​ភាគី​ថៃ រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ហៅថា social media។ អ្នកវិភាគ​មើល​ឃើញ​ថា ការ​ផ្សាយ​ព្រោងព្រាត​អំពី​ស្ថានការណ៍​សឹក ទម្លាក់​គ្រាប់បែក បាញ់​ផ្លោង​ដាក់​គ្នា​លើ​បណ្ដាញ​សង្គម ដោយ​ពុំ​មាន​នរណា​គ្រប់គ្រង​បាន មាន​លាយឡំ​ដោយ​ព័ត៌មាន​ក្លែងក្លាយ​កាឡៃ​ការពិត​យក​តែ​ពី​ឈ្នះ​ដៃ។ គេ​ថា មូលហេតុ​ដែល​ភាគី​ខ្មែរ​ធ្វើ​ដូច្នេះ​បាន គឺ​គ្មាន​សារព័ត៌មាន​ឯករាជ្យ សារព័ត៌មាន​ទាំងអស់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋអំណាច។ ចំពោះ​ភាគី​ថៃ វិញ...

នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​ខ្មែរ-ថៃ ទទួល​លទ្ធផល​វិជ្ជមាន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ ខាង​ប្រទេស​កម្ពុជា និង​យោធភូមិភាគ​ទី​១ ខាង​ប្រទេស​ថៃឡង់ដ៍ នៅ​ថ្ងៃ​សុក្រ ទី​២២ សីហា ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា លោក​សូម​ស្វាគមន៍​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៥...

Latest news

© 2021, ដេលី. All rights reserved.