35.9 C
Phnom Penh

TAG

កម្ពុជា-ថៃ

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំភ្លឺ​ជុំវិញ​ការ​ប្រកាស​សង្គ្រាម​របស់​ថៃ​ជាមួយ​កម្ពុជា​រឿង​តំបន់​ត្រួត​ស៊ី​គ្នា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ជុំវិញ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​កម្ពុជា ទាក់ទិន​នឹង​ការ​សហការ​នៅ​តំបន់​ត្រួត​ស៊ី​គ្នា។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាក់ទិន​ទៅ​នឹង​ការ​កាន់កាប់​កោះ​គុត​ពី​សំណាក់​ប្រទេស​ថៃ រួម​ទាំង​ការ​សហការ​រកស៊ី​រួម​គ្នា​នៅ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ កន្លង​មក។ លោក អ៊ុំ សំអាន លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​នៅ​ពេលនេះ...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ប្តឹង​ថៃ និង​វៀតណាម ជុំវិញ​ការ​រំលោភ​ដែនសមុទ្រ​ខ្មែរ​ទៅ​តុលាការ​ទីក្រុង​ឡាអេ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ និង​វៀតណាម ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration “PCA”) នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ត្រូវ​វៀតណាម និង​ថៃ បាន​រំលោភ​បំពាន​កន្លង​មក ព្រោះ​កម្ពុជា​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ទាមទារ​ទឹកដី​ទាំងនោះ​ត្រឡប់​មក​វិញ។ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ ដោយ​បង្ហាញ​ពី​គំនូសតាង​ដែនសមុទ្រ​រវាង​កម្ពុជា ថៃ និង​វៀតណាម ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ជាច្រើន​ផ្ទាំង...

IDEA TALK៖ តើ MOU ២០០១ រវាង​កម្ពុជា-ថៃ ជះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាងណា​ខ្លះ​ដល់​អធិបតេយ្យ​ដែនសមុទ្រ​របស់​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ MOU ២០០១ រវាង​កម្ពុជា-ថៃ ជះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាងណា​ខ្លះ​ដល់​អធិបតេយ្យ​ដែនសមុទ្រ​របស់​កម្ពុជា?»។

មន្ត្រី​បក្ស​ជំទាស់​ជំរុញ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​រឿង​កោះ​គុត​ជាមួយ​ថៃ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យក​គំរូ​តាម​ពលរដ្ឋ​ថៃ ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទីក្រុង​ឡាអេ ទាមទារ​យក​ទឹកដី ២​ភាគ​៣ នៃ​កោះ​គុត មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​វិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា បើ​យោង​តាម​គេហទំព័រ Siam នៅ​ថៃ ដែល​បាន​ចុះផ្សាយ​អំពី​កោះ​គុត បញ្ជាក់​ថា កោះ​នេះ​ត្រូវ​បាន​ថៃ កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ទាំងស្រុង​ទៅ​ហើយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា...

លោក អ៊ុំ សំអាន ព្រមាន​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត​ទៅ​ថៃ នោះ​នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​បើ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត ទៅ​ឱ្យ​ប្រទេស​ថៃ ទាំងស្រុង​ដូច​នាយករដ្ឋមន្ត្រី​ថៃ អះអាង​មែន​នោះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ត្រកូល​ហ៊ុន​ជា​ជន​ក្បត់​ជាតិ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​បញ្ជាក់​ថា ២​ភាគ​៣ នៃ​ទឹកដី​កោះ​គុត គឺជា​របស់​ខ្មែរ។ លោក​ថា ការពិត​ជាក់ស្តែង សន្ធិសញ្ញា​បារាំង-សៀម ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧ ចែង​ថា «ព្រំប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន​បារាំង​សែស និង​ប្រទេស​សៀម...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី​ខ្មែរ​ពី​ថៃ​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration = PCA) នៅ​ទីក្រុង​ឡាអេ ទាមទារ​ទឹកដី​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ថៃ យក​មក​គ្រប់គ្រង​វិញ។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវតែ​ប្រើប្រាស់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទាមទារ​យក​ដែនដី ២​ភាគ​៣ នៃ​កោះ​គុត...

លោក អ៊ុំ សំអាន ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ប្តឹង​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី ២/៣ នៃ​កោះ​គុត​មក​គ្រប់គ្រង​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration “PCA”) នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​ទឹកដី ២/៣ នៃ​កោះ​គុត មក​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​វិញ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ផ្ញើ​ឯកសារ​ស្ដីពី​តំបន់​ទឹក​រវាង​កម្ពុជា-ថៃ លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ផ្អែក​តាម​សន្ធិសញ្ញា​បារាំង-សៀម...

ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជិត ៤​ម៉ឺន​នាក់​ក្នុង​រយៈពេល​១២០​ថ្ងៃ

ក្រសួង​ការងារ​ថៃ បាន​បូក​សរុប​តួលេខ​ពលករ​ខុស​ច្បាប់​ឆ្លងដែន​ចូល​ទឹកដី​របស់​ខ្លួន ដោយ​បាន​រក​ឃើញ​ថា ក្នុង​យុទ្ធនាការ​រយៈពេល ១២០​ថ្ងៃ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់។ បើ​យោង​តាម​ក្រសួង​ការងារ​ថៃ បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​រយៈពេល ១២០​ថ្ងៃ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៩៧៣៦​នាក់) ក្នុង​ចំណោម​ពលករ​ដែល​អាជ្ញាធរ​ថៃ បាន​ឃាត់​ខ្លួន គឺ​មាន​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ កាត់ទោស​រួច​រាល់​ហើយ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ២៥៩​នាក់​ដែរ។ ប្រភព​ដដែល​អះអាង​ថា ពលករ​ដែល​បាន​កាត់ទោស​រួច​នោះ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ពី...

នាយករដ្ឋមន្ត្រី​ខ្មែរ​រំពឹង​ថា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ជា​កូនស្រី​លោក ថាក់ស៊ីន រក្សា​មិត្តភាព​ល្អ​ជាមួយ​កម្ពុជា

នាយករដ្ឋមន្ត្រី​ខ្មែរ​សួពូជ​លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​កូនស្រី​ពៅ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺ​អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ ទី​៣១ ដោយ​រំពឹង​ថា រដ្ឋមន្ត្រី​ថ្មី​ប្រទេស​ថៃ នឹង​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៦ សីហា ថា រដ្ឋាភិបាល​កម្ពុជា​ទន្ទឹង​រង់ចាំ​ធ្វើការ​ដោយ​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​ថៃ​នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋាភិបាល​ថៃ នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត និង​បន្ត​ជំរុញ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ថៃ និង​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ។ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ លោក Maris SANGIAMPONGSA ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។ លោក...

Latest news

© 2021, ដេលី. All rights reserved.