34.6 C
Phnom Penh

តម្រួត​ថៃ ជាយដែន ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​បី​នាក់​ចោទ​អំពី​បទ​រត់ពន្ធ​ទំនិញ និង​រស់នៅ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ខ្មែរ​បី​នាក់​អំពី​បទ​រត់ពន្ធ​ទំនិញ​ឆ្លងដែន និង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃឡង់ដ៍ ដោយ​ខុស​ច្បាប់។

តាម​ប្រភព​កាសែត ថៃ​រដ្ឋ នៅ​ថ្ងៃទី​៨ ខែ​មករា ប៉ូលិស​ថៃ និយាយ​ថា ស្ត្រី​ទាំង​បី​នាក់​មាន​ឈ្មោះ ជា លៀង អាយុ ៦០​ឆ្នាំ នៅ​ប៉ោយប៉ែត បាន​ព្យាយាម​រត់ពន្ធ​បារី​បរទេស​ជាច្រើន​ម៉ាក​ប្រមាណ ៦០​សុង ខ្សែក្រវាត់​ស្បែក​ជាច្រើន និង​កង់ ១​គ្រឿង។ ស្ត្រី​ឈ្មោះ សូ សានិត អាយុ ៥៥​ឆ្នាំ រត់ពន្ធ​បារី​ជាច្រើន​ម៉ាក ១០​សុង និង​ស្ត្រី​ឈ្មោះ លី ពេជ្រ អាយុ ៤៤​ឆ្នាំ អំពី​បទ​លួច​ឆ្លងដែន​ចូល​ដី​ថៃ ដោយ​ខុស​ច្បាប់។

ស្ត្រី​ទាំង​បី​នាក់ ប៉ូលិស​ចាប់​ខ្លួន​នៅ​ម្តុំ​ផ្សារ​ឡុងគឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ហើយ​ត្រូវ​ចោទ​អំពី​បទ​គេច​បង់​ពន្ធគយ ឆ្លងដែន ធ្វើការ និង​ស្នាក់នៅ​ខុស​ច្បាប់។ ប៉ូលិស​ថៃ អះអាង​ថា គេ​អនុវត្ត​បទបញ្ញត្តិ​ឲ្យ​បង្ក្រាប​ជនជាតិ​ខ្មែរ​លួច​ឆ្លងដែន​ខុស​ច្បាប់ ការ​រត់ពន្ធ​មនុស្ស និង​អំពើ​ឧក្រិដ្ឋ​ឆ្លងដែន៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស