26.6 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​ភាសា​ខ្មែរ​ជា​ភាសា​តែ​មួយ​គត់​ដែល​ប្រើប្រាស់​ក្នុង​កម្មវិធី​អប់រំ​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​សាជាថ្មី​ថា ភាសា​ខ្មែរ​គឺជា​ភាសា​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​អប់រំ​ជាតិ បន្ទាប់ពី​មាន​ព័ត៌មាន​លើកឡើង​កន្លង​មក​ថា ក្រសួង​អប់រំ​គ្រោង​នឹង​បញ្ចូល​ភាសា​វៀតណាម ទៅ​ក្នុង​កម្មវិធី​សិក្សា​ជាតិ។ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​និទ្ទេស A (អេ) ចំនួន​ជាង ២​ពាន់​នាក់ នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ភាសា​ខ្មែរ​គឺជា​ភាសា​តែ​មួយ​គត់​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ភាសា​ជាតិ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​អះអាង​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស ភាសា​ខ្មែរ​នៅតែ​ជា​ភាសា​ជាតិ​ក្នុង​កម្មវិធី​អប់រំ​របស់​ខ្មែរ ហើយ​កម្ពុជា​មិន​មាន​ផែនការ​ទៅ​យក​ភាសា​ណា​មួយ​មក​ជំនួស​ភាសា​ខ្មែរ​ឡើយ។...

វៀតណាម​កាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម​ដើម្បី​ស្វាគមន៍​ព្រះ​រាជដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​២៨ វិច្ឆិកា នេះ បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែ​វិច្ឆិកា តាម​ការ​យាង​របស់​ប្រធានាធិបតី​វៀតណាម លោក លឿង គឿង ខណៈ​អ្នក​ឃ្លាំមើល​ថា​វៀតណាម បាន​ស្វាគមន៍​ព្រះ​រាជដំណើរ​របស់​ព្រះអង្គ​ដោយ​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម។ រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ព្រះ​រាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ទៅ​កាន់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ពេលនេះ គឺ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម អំពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ ដែល​ស្រប​ទៅ​នឹង​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ...

វៀតណាម​បន្ត​បេសកកម្ម​ស្វែងរក​អដ្ឋិធាតុ​ទាហាន​ដែល​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា

ក្រុម K52 របស់​បញ្ជាការដ្ឋាន​យោធា​ខេត្ត Gai Lai នៃ​ប្រទេស​វៀតណាម បាន​រៀបចំ​បេសកកម្ម​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម ដែល​ស្លាប់​នៅ​កម្ពុជា​កាលពី​អំឡុង​សង្គ្រាម ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៣ ស្ថិត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា ដែល​នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រហូត​ដល់​ចុង​រដូវ​ប្រាំង​ឆ្នាំ​២០២៥។ យោង​តាម​សារព័ត៌មាន​វៀតណាម VN Plus បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា គណៈកម្មាធិការ​បញ្ជាការដ្ឋាន​កងពល​លេខ​៥១៤ នៃ​ខេត្ត Gia Lai ប្រទេស​វៀតណាម បាន​បញ្ជូន​ក្រុម...

ប្រធាន​រដ្ឋសភា​វៀតណាម​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​ក្រោយពី​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង CLV

ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៤ ខែ​វិច្ឆិកា បន្ទាប់ពី​កម្ពុជា​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជិន ថាញ់មិន និង​គណៈប្រតិភូ នឹង​ចូល​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ប្តឹង​ថៃ និង​វៀតណាម ជុំវិញ​ការ​រំលោភ​ដែនសមុទ្រ​ខ្មែរ​ទៅ​តុលាការ​ទីក្រុង​ឡាអេ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ និង​វៀតណាម ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration “PCA”) នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ត្រូវ​វៀតណាម និង​ថៃ បាន​រំលោភ​បំពាន​កន្លង​មក ព្រោះ​កម្ពុជា​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ទាមទារ​ទឹកដី​ទាំងនោះ​ត្រឡប់​មក​វិញ។ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ ដោយ​បង្ហាញ​ពី​គំនូសតាង​ដែនសមុទ្រ​រវាង​កម្ពុជា ថៃ និង​វៀតណាម ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ជាច្រើន​ផ្ទាំង...

ក្រុម​បញ្ញវន្ត​នៃ​ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ហៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ថា​ជា​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រជាសាស្ត្រ

ដំណាល​ពេល​នឹង​ការ​ធ្វើ​បាតុកម្ម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ជាច្រើន​លើក​នេះ ក្រុម​បញ្ញវន្ត​ខ្មែរ​នៃ​ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ មាន​លោក ស្រី ពុធសាវឌី ជា​ប្រធាន ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ហៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម ថា​ជា​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រជាសាស្ត្រ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ជាង​ពីរ​ទំព័រ កាលពី​ចុង​ខែ​សីហា សរសេរ​ថា៖ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា សញ្ជ័យ​ទឹកដី ឬ​ការ​ឈ្នះ​ស្រេចបាច់​មាន​ប្រៀប​ជា​ស្ថាពរ អាច​បាន​មកពី​សង្គ្រាម​ហិង្សា​ដោយ​កាប់​សម្លាប់​ជីវិត​មនុស្ស ឬ​ក៏​សង្គ្រាម​អហិង្សា​ដោយ​វិធី​បង្កើន​ចំនួន​ប្រជាជន​ឲ្យ​កើន​លឿន ឬ​សង្គ្រាម​ប្រជាសាស្ត្រ ដែល​គេ​ប្រើ​ជា​អាវុធ​វាតទី​និយម​ដ៏​ស័ក្តិសិទ្ធិ​បំផុត ដើម្បី​ធានា​ឲ្យ​សញ្ជ័យ​មួយ​ឋិតឋេរ និង​ស្ថាពរ។ សេចក្តី​ថ្លែងការណ៍​បន្ត​ទៀត​ថា ប្រតិបត្តិការ​នៃ​សង្គ្រាម​ប្រជាសាស្ត្រ​ប្រព្រឹត្ត​ទៅ​សន្សឹមៗ...

លោក ហ៊ុន ម៉ាណែត ប្រកាស​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ដើម្បី​កសាង​ផ្លូវ​តាម​ព្រំដែន​ការពារ​បូរណភាព​ទឹកដី​ខ្មែរ

លោក ហ៊ុន ម៉ាណែត ប្រកាស​ផ្ដួចផ្ដើម​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្ដោយ​ព្រំដែន ដោយ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ផ្លូវ​ក្រវាត់​ព្រំដែន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​អំពី​សមិទ្ធផល​រយៈពេល ១​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក​កាលពី​យប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ថា លោក​បាន​សម្រេច​ចិត្ត​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដែល​មាន​គោលដៅ​កៀរគរ​ថវិកា​ដើម្បី​ការ​កសាង​ព្រំដែន​ឱ្យ​កាន់តែ​រឹងមាំ។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ក៏​អាច​ចូលរួម​នៅ​ក្នុង​មូលនិធិ​នេះ​ជាមួយ​រាជរដ្ឋាភិបាល​បាន​ដែរ​ក្នុង​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ក្នុង​បុព្វហេតុ​រួម​គ្នា​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ លោក​អះអាង​ថា រហូត​មក​ដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដូចជា វៀតណាម ថៃ ឡាវ ជា​បន្តបន្ទាប់ ក្នុង​នោះ​ព្រំដែន​កម្ពុជា-វៀតណាម...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​បី​លើក​ធំៗ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​នេះ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ចំនួន ៣​លើក​ធំៗ បន្ទាប់ពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ៤០​ឆ្នាំ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា លោក ហ៊ុន សែន បាន​ក្បត់​ជាតិ​ខ្មែរ​កាត់​ទឹកដី​កម្ពុជា​ទៅ​ឱ្យ​ប្រទេស​វៀតណាម ចំនួន ៣​លើក​ធំៗ​ចាប់តាំងពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត គួរ​បញ្ឈប់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ការ​រំលោភ​បំពាន​ព្រំដែន

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​កម្លាំង​ដែល​អាច​ការពារ​បូរណភាព​ទឹកដី​បាន ជាពិសេស​តាម​ព្រំដែន​មាន​ប្រសិទ្ធភាព គឺ​មាន​តែ​ប្រជាជន មិន​មែន​កងទ័ព ដូច្នេះ​ត្រូវ​បញ្ឈប់​នូវ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ការ​រំលោភ​បំពាន​ព្រំដែន​របស់​បរទេស​ជិតខាង។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា បើ​លោក ហ៊ុន ម៉ាណែត...

ក្រុម​អ្នក​ឃ្លាំមើល​ថា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​វៀតណាម​ក្នុង​តំបន់ CLV ជា​ការ​កាត់​ទឹកដី​ឱ្យ​បរទេស​ជិតខាង

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​ខេត្ត​ទាំង​៤ ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) គឺជា​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​បែប​ថ្មី​ក្រោម​ឈ្មោះ​អភិវឌ្ឍន៍។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំង​៤ របស់​ខ្មែរ​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រយៈពេល ៩៩​ឆ្នាំ គឺ​ស្មើ​នឹង​ប្រគល់​ដី​ខ្មែរ​ឱ្យ​វៀតណាម គ្រប់គ្រង​មួយ​ជំនាន់ ឬ​មួយ​ជីវិត​ដូច្នោះ​ដែរ ដែល​កិច្ចសន្យា​នេះ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា...

Latest news

© 2021, ដេលី. All rights reserved.