34.5 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​ជន​ក្បត់​ជាតិ បើ​បន្ត​ធ្វើ​តាម​សំណើ​របស់​វៀតណាម

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​បន្ត​ផ្តល់​ការ​សម្បទាន​តាម​សំណើ​របស់​វៀតណាម នូវ​លក្ខខណ្ឌ​ដែល​សុំ​ឱ្យ​ផ្តល់​ការ​រស់នៅ​ដល់​ពលរដ្ឋ​វៀតណាម បន្ត​ទៀត នោះ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​ជន​ក្បត់​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា លោក​ជឿជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ថ្មី​របស់​វៀតណាម នៅ​ពេលនេះ គ្មាន​អ្វី​ក្រៅតែ​ពី​ការ​ចង​មិត្ត​យូរអង្វែង...

IDEA TALK៖ តើ​វត្តមាន​របស់​ប្រធានាធិបតី​វៀតណាម នៅ​កម្ពុជា នឹង​នាំ​ឱ្យ​កម្ពុជា​ចំណេញ​អ្វី ហើយ​ខាត​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​វត្តមាន​របស់​ប្រធានាធិបតី​វៀតណាម នៅ​កម្ពុជា នឹង​នាំ​ឱ្យ​កម្ពុជា​ចំណេញ​អ្វី ហើយ​ខាត​អ្វី​ខ្លះ?»។

ខ្មែរក្រោម​ស្នើ​ព្រះរាជា និង​នាយករដ្ឋមន្ត្រី​ខ្មែរ​បង្ហាញ​មេដឹកនាំ​យៀកណាម​អំពី​ស្ថានភាព​ខ្មែរក្រោម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឱ្យ​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ខ្មែរ ផ្តល់​សេចក្តី​រាយការណ៍​ស្តីអំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម​ជូន​ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម ដែល​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែ​កក្កដា នា​ពេល​ខាងមុខ​នេះ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ដាច់ដោយឡែក​ពី​គ្នា​ទៅ​កាន់​ព្រះមហាក្សត្រ​ខ្មែរ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ខ្មែរ កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ កក្កដា នេះ ដោយ​រៀបរាប់​ថា ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អយុត្តិធម៌...

លោក ហ៊ុន ម៉ាណែត រំលឹក​ថា​កម្ពុជា-វៀតណាម​ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​និង​វៀតណាម ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង ដោយ​កម្ពុជា​ជួយ​វៀតណាម ឈាន​នាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ជាតិ ហើយ​វៀតណាម បាន​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៤៧ ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ទទួល​ភ្ញៀវ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម X16...

វៀតណាម​រំលឹក​ការ​ជួយ​ពង្រឹង​ឯករាជភាព​ប្រទេស​កម្ពុជា ខណៈ​បន្ត​ទាមទារ​តម្លាភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន

ប្រទេស​វៀតណាម នៅតែ​បន្ត​រំលឹក​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ជិតខាង​នឹង​គ្នា ក្លាយ​ជា​មិត្តភាព​ដ៏​រឹងមាំ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ខណៈ​ខ្លួន​បន្ត​លើក​ឡើង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​ទឹកសមុទ្រ​ចូល​ព្រែកជីក​ហ្វូណន​តេជោ អាច​ធ្លាយ​ចូល​ទឹក​ទន្លេមេគង្គ ដែល​វៀតណាម នៅ​ខ្សែទឹក​ខាងក្រោម។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang បាន​លើកឡើង​ជា​ថ្មី​ម្ដង​ទៀត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយ​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ធ្វើការ​វាយតម្លៃ​ពេញលេញ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​កើត​ចេញពី​ព្រែកជីក​មួយ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express កាលពី​ថ្ងៃទី​៥ ឧសភា។ យោង​តាម​ប្រភព​នៃ​សារព័ត៌មាន​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជាមួយ​វៀតណាម ឱ្យ​ជិតស្និទ្ធ រួម​ទាំង​ជាមួយ​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង វៀតណាម​នឹង​បញ្ជូន​ទ័ព​ឱ្យ​ទៅ​កាន់កាប់​ដី​ជួល​ពី​ខ្មែរ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្ទុះ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ឬ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា នោះ​វៀតណាម នឹង​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​កម្លាំង​ទ័ព​របស់​ពួកគេ​ឱ្យ​ទៅ​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ និង​ដី​ដែល​ក្រុមហ៊ុន​វៀតណាម បាន​ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ម៉ឺន​ហិកតា ដោយ​យក​លេស​ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​គេ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​មេសា ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ជួល​ដី​ឱ្យ​បរទេស​ជិតខាង​ក្នុង​រយៈពេល​វែង គឺជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​កម្ពុជា...

លោក អ៊ុំ សំអាន ថា​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម​នឹង​ក្លាយ​ជា​វិមាន​ទី​ពីរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រំលឹក​គុណ​វៀតណាម

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម ដែល​បាន​កសាង​ចំនួន ៣​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​រួច​មក​ហើយ​នេះ នឹង​ក្លាយ​ជា​វិមាន​ទី​២ សម្រាប់​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​រំលឹក​ដឹងគុណ​វៀតណាម បន្ទាប់ពី​ការ​កសាង​ស្តូប​វៀតណាម ដើម្បី​រក្សា​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក​នោះ។ មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ពិធី​សម្ពោធ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ដែល​ជា​ទឹកដី​របស់​ខ្មែរ បែរ​ជា​ដាក់​សុទ្ធតែ​អក្សរ​វៀតណាម ដែល​គ្មាន​អក្សរ​ខ្មែរ​សូម្បី​តែ​មួយ​តួ​ទៅ​វិញ ខណៈ​ព្រះវិហារ​រក្សាទុក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​វៀតណាម នេះ បាន​សាងសង់​ក្នុង​ខេត្ត​ចំនួន ៣...

វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​ខ្លួន

សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ព្រមាន​ថា រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ទាំងអស់​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​វៀតណាម ខណៈ​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​បែប​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ដោយ​លើកឡើង​នូវ​ជំហរ​រួម​គ្នា​ថា ការ​ពង្រឹង​សន្តិសុខ​ជា​កិច្ចការ​សំខាន់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​មិន​ឱ្យ​យក​ទឹកដី​កម្ពុជា ឬ​ទឹកដី​វៀតណាម ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដាច់ខាត។ សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ​បញ្ជាក់​ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​កិច្ចព្រមព្រៀង​មិន​ប្រក្រតី​នានា​ដែល​មិន​បម្រើ​ឱ្យ​ប្រយោជន៍​ជាតិ​ឡើង​វិញ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពិនិត្យ​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​មិន​ប្រក្រតី​នានា​ឡើងវិញ ដើម្បី​ស្វែងរក​ផល​ប្រយោជន៍​ជាតិ​ខ្មែរ ជាពិសេស​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន ជាដើម។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ការ​តាំង​ចិត្ត​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដឹកនាំ​ស្វែងរក​ប្រយោជន៍​របស់​ជាតិ​ខ្មែរ គឺជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម នៅតែ​បន្ត​រឹងមាំ​ជានិច្ច

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា-វៀតណាម នៅតែ​បន្ត​រឹងមាំ​ជានិច្ច ទោះ​សភាពការណ៍​តំបន់ និង​ពិភពលោក​មាន​ការ​វិវឌ្ឍ​បែប​ណា​ក៏ដោយ ព្រោះ​ទំនាក់ទំនង​នេះ គឺ​ដើម្បី​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​សំដៅ​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ កូនប្រុស​ច្បង​មេ​បក្ស​ក្រាញ​អំណាច​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​វៀតណាម​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ពេលនេះ គឺ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បន្ត​ពូន​ជ្រំ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.