33.8 C
Phnom Penh

TAG

កូរ៉េខាងជើង

ចារកម្ម​អ៊ុយក្រែន អះអាង​ថា​ប្រទេស​ឡាវ នាំ​ទ័ព​ចូល​ជួយ​រុស្ស៊ី ដូច​នឹង​ប្រទេស​កូរ៉េខាងជើង

អង្គភាព​នៃ​ចារកម្ម​យោធា​អ៊ុយក្រែន រាយការណ៍​ថា ប្រទេស​ឡាវ កំពុង​រៀបចំ​បញ្ជូន​ជួយ​កងទ័ព​រុស្ស៊ី ក្នុង​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​ថា​ជា​ប្រតិបត្តិការ​ជួយ​បោស​សម្អាត​មីន​ឱ្យ​កងទ័ព​រុស្ស៊ី នៅ​តំបន់ Kursk នៃ​ដែនដី​ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី ដែល​ទ័ព​រុស្ស៊ី និង​ទ័ព​កូរ៉េខាងជើង ទើប​វាយ​យក​បាន​វិញ​ពី​ទ័ព​អ៊ុយក្រែន កាលពី​ចុង​ខែ​មេសា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Kyiv Independent កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២៥។ បើ​តាម​ក្រុម​ចារកម្ម​នៃ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​កំពុង​រៀបចំ​ដាក់​ពង្រាយ​ក្រុម​វិស្វករ​យោធា​ឡាវ អាច​មាន ៥០​នាក់​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​បោស​សម្អាត​មីន​នៅ​ក្នុង​តំបន់ Kursk...

កូរ៉េខាងជើង​នឹង​បន្ថែម​ទាហាន ៣​ម៉ឺន​នាក់​ទៀត​ទៅ​ជួយ​ច្បាំង​រុស្ស៊ី ដណ្ដើម​យក​ទឹកដី​អ៊ុយក្រែន

ក្រុម​ចារកម្ម​អ៊ុយក្រែន បាន​ឲ្យ​ដឹង ហើយ​បណ្ដាញ​ទូរទស្សន៍ CNN ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២ ខែ​កក្កដា ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ កូរ៉េខាងជើង​នឹង​បញ្ជូន​កងទ័ព​របស់​ខ្លួន​បន្ថែម​រហូត​ដល់​ទៅ ៣០០០០​នាក់​ទៅ​កាន់​ប្រទេស​រុស្ស៊ី ដើម្បី​បន្ត​ជួយ​កងទ័ព​រុស្ស៊ី ក្នុង​សង្គ្រាម​ដណ្ដើម​យក​ទឹកដី​ប្រទេស​អ៊ុយក្រែន។ កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ដែល​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក Sergei Shoigu បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ដោយ​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នៅ​ក្នុង​ជំនួប​នោះ...

ចារកម្ម​កូរ៉េខាងត្បូង​រក​ឃើញ​ថា​កូរ៉េខាងជើង​បន្ថែម​កងទ័ព​ជាង ៣០០០​នាក់​និង​អាវុធ​ទៅ​កាន់​ប្រទេស​រុស្ស៊ី

នាយកដ្ឋាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ឱ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​បន្ថែម​ជាង ៣០០០​នាក់​ទៀត រួម​នឹង​គ្រាប់​មីស៊ីល និង​កាំភ្លើង​ធំ​ទៅ​កាន់​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​ផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក UPI នៅ​ថ្ងៃទី​២៧ មីនា នេះ។ រុស្ស៊ី និង​កូរ៉េខាងជើង បាន​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​កាន់តែ​ជិតស្និទ្ធ ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ចាប់តាំងពី​រុស្ស៊ី បើក​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។ ទាំង​រុស្ស៊ី ទាំង​កូរ៉េខាងជើង មិន​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ការ​ដាក់​ពង្រាយ​កងទ័ព ឬ​ការ​ផ្គត់ផ្គង់​អាវុធ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​យោធា​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០២៤ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ...

សភា​កូរ៉េខាងត្បូង​ផ្តើម​ពិភាក្សា​សេចក្តី​សម្រេច​ចិត្ត​ដក​ទំនុកចិត្ត​ប្រធានាធិបតី​ដែល​ប្រើ​ច្បាប់​អាជ្ញាសឹក

ទីភ្នាក់ងារ​ព័ត៌មាន​បក្ស​កុម្មុយនីស្ត​ចិន Xinhua បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា សភា​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ ទី​១០ ធ្នូ នេះ បាន​អនុម័ត​នូវ​ច្បាប់​មួយ​ដើម្បី​ចាត់តាំង​ឱ្យ​មាន​ក្រុមប្រឹក្សា​ពិសេស​អចិន្ត្រៃយ៍​មួយ ស៊ើបអង្កេត និង​ចោទប្រកាន់​លោក​ប្រធានាធិបតី Yoon Suk-yeol ដែល​អាច​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន។ យោង​តាម​ប្រភព​ដដែល​នេះ ការ​បោះឆ្នោត​ពី​សមាជិក​សភា​លើ​ការ​ស្នើ​វិធានការ​នេះ​មាន ២១០​ទល់​៦៣ ហើយ ១៤​សំឡេង​អនុប្បវាទ ដោយ​ទាមទារ​ឱ្យ​ចាប់​ខ្លួន​លោក Suk-yeol អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ Kim...

អាមេរិក​និង​កូរ៉េខាងត្បូង​អំពាវនាវ​ឱ្យ​កូរ៉េខាងជើង​ដក​ទ័ព​ចេញពី​សមរភូមិ​ដែល​ជួយ​ច្បាំង​ទ័ព​រុស្ស៊ី

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក និង​សមភាគី​កូរ៉េខាងត្បូង អំពាវនាវ​រួម​គ្នា​ឱ្យ​កូរ៉េខាងជើង ដក​កងទ័ព​របស់​ខ្លួន​ចេញពី​រុស្ស៊ី ទៅ​ប្រទេស​ខ្លួន​វិញ ដែល​ទីក្រុង​វ៉ាស៊ីនតោន ប្រកាស​ថា កងទ័ព​កូរ៉េខាងជើង មាន ១០០០០​នាក់ កំពុង​ស្ថិត​នៅ​លើ​ទឹកដី​រុស្ស៊ី ត្រូវ​បាន​ដាក់​ពង្រាយ​សម្រាប់​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​កងកម្លាំង​អ៊ុយក្រែន។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW កងទ័ព​កូរ៉េខាងជើង ចំនួន ២​ពាន់​នាក់​កំពុង​ស្ថិត​ក្នុង​សមរភូមិ​ជួយ​ប្រយុទ្ធ​នឹង​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ខេត្ត Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី។ រុស្ស៊ី និង​កូរ៉េខាងជើង បាន​ពង្រឹង​ទំនាក់ទំនង​នយោបាយ និង​យោធា​កាន់តែ​ស៊ីជម្រៅ ខណៈ​សង្គ្រាម​អ៊ុយក្រែន ជិត​ចូល​ដល់​ឆ្នាំ​ទី​៣។ ការ​បញ្ជូន​កងទ័ព​កូរ៉េខាងជើង...

កូរ៉េខាងជើង​បញ្ជូន​ទ័ព ១​ម៉ឺន​នាក់​ទៅ​ជួយ​ច្បាំង​កងទ័ព​រុស្ស៊ី ប្រយុទ្ធ​នឹង​ទ័ព​អ៊ុយក្រែន

ពួក​បស្ចិម​ប្រទេស​បាន​ឱ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បញ្ជូន​ទ័ព ១​ម៉ឺន​នាក់​ទៅ​ជួយ​កងទ័ព​រុស្ស៊ី ដែល​កំពុង​ប្រយុទ្ធ​នឹង​កងទ័ព​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​១៥ តុលា។ អតីត​សេនានុព័ន្ធ​យោធា​អង់គ្លេស​នៅ​ក្រុង​មូស្គូ លោក John Foreman បាន​ប្រាប់ Kyiv Independent ថា ព័ត៌មាន​ដែល​លោក​ទទួល​បាន​នេះ វា​ចេញពី​ប្រភព​ច្បាស់​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា ក្នុង​កងទ័ព​កូរ៉េខាងជើង ១​ម៉ឺន​នាក់​នេះ គឺ ៣​ពាន់​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ជួយ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​សមរភូមិ​នៃ​ខេត្ត...

រ៉ុក្កែត​ផ្ទុក​ផ្កាយរណប​យោធា​របស់​កូរ៉េខាងជើង​ផ្ទុះ​ធ្លាក់​ដោយ​មិន​អាច​ហោះ​ដល់​គន្លង​លំហ​អាកាស

បណ្ដាញ​ទូរទស្សន៍​ជប៉ុន NHK បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃទី​២៨ ឧសភា ថា ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េខាងជើង ដែល​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ចូល​ទៅ​គន្លង​លំហ​អាកាស​កាលពី​ថ្ងៃទី​២៧ ឧសភា មិន​សម្រេច​តាម​ផែនការ​របស់​ខ្លួន​នោះ​ទេ ដោយសារ​វា​ផ្ទុះ​ធ្លាក់​ត្រឡប់​មក​ផែនដី​វិញ។ ទូរទស្សន៍ NHK បាន​បញ្ចេញ​រូបភាព​ដែល​ចាប់​បាន​រ៉ុក្កែត​បញ្ជូន​ផ្កាយរណប​របស់​កូរ៉េខាងជើង នោះ បាន​ផ្ទុះ​ធ្លាក់។ ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ KCNA ក៏​បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ធ្លាក់​ផ្កាយរណប​នេះ​ដែរ ហើយ​ថា​កូរ៉េខាងជើង ទទួលស្គាល់​ពី​ការ​ប៉ុនប៉ង​របស់​ខ្លួន​ដើម្បី​យក​ផ្កាយរណប​ស៊ើបការណ៍​ទី​២ ទៅ​ដាក់​នៅ​គន្លង​លំហ​អាកាស បាន​ទទួល​បរាជ័យ​នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត​ចាប់​បញ្ជូន​ផ្កាយរណប​បាន​ផ្ទុះ​នៅ​លើ​អាកាស។ ការ​ទទួលស្គាល់​របស់​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​យោធា​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៧...

ស្ថិរភាព​នៅ​ជ្រោយ​កូរ៉េ​ទាំង​ពីរ​កំពុង​ឈាន​ទៅ​រក​ភាព​ផុយ​ស្រួយ​អាច​ផ្ទុះ​សង្គ្រាម

ពិភពលោក​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សភាពការណ៍​អាច​ផ្ទុះ​សង្គ្រាម​លោក ឬ​សង្គ្រាម​តំបន់​ថ្មី​មួយ​ទៀត ដែល​ក្នុង​ខណៈ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​អឺរ៉ុប បាន​ឈាន​ដល់​ឆ្នាំ​ទី​៣ ហើយ សង្គ្រាម​អ៊ីស្រាអែល​វាយ​សងសឹក​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​មិន​អាច​បិទ​បញ្ចប់​បាន​នៅឡើយ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតារ៉េស ថ្មីៗ​នេះ​បាន​ចេញ​សារ​ព្រមាន​ពី​ការ​អាច​កើត​សង្គ្រាម​លោក​ជា​ថ្មី​ទៀត បើ​ជ្រោយ​កូរ៉េ​ទាំង​ពីរ​ធ្លាក់​ក្នុង​សង្គ្រាម​ជា​ថ្មី ហើយ​ប្រទេស​កូរ៉េខាងជើង ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​នឹង​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​អាច​នឹង​ផ្ទុះ​សង្គ្រាម​លោក​ទី​៣។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ទទូច​សុំ​ឱ្យ​មាន​ការ​អត់ធ្មត់​កម្រិត​ខ្ពស់​បំផុត​ចំពោះ​ភាគី​ដែល​ពាក់ព័ន្ធ បើ​ពុំ​នោះ​ទេ វា​នឹង​បង្កើត​ភ្នក់ភ្លើង​សង្គ្រាម​ដ៏​ធំ​បំផុត ជាពិសេស​លោក​សំដៅ​ទៅ​លើ​ស្ថានភាព​តានតឹង​នៅ​ជ្រោយ​កូរ៉េ ដែល​អង់គ្លេស​ហៅថា...

ឧបទ្វីប​កូរ៉េ​ខណៈ​នេះ​កំពុង​ដើរ​លើ​ផ្លូវ​ទៅ​រក​សង្គ្រាម​ជា​ថ្មី​ម្ដង​ទៀត

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដែល​ជា​សាច់ឈាម​ជាមួយ​គ្នា កំពុងតែ​បង្ហាញ​កម្លាំង​ទ័ព​ដាក់​គ្នា​យ៉ាង​សម្បើម។ ការ​ដែល​ដែនដី​ពីរ​នេះ​បញ្ចេញ​សាច់ដុំ​កម្លាំង​ទ័ព​ដាក់​គ្នា​នេះ គេ​មិន​អាច​បន្ទោស​តែ​ទៅ​លើ​ភាគី​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គេ​ថា​ចុងក្រោយ​នេះ កូរ៉េខាងជើង​តែងតែ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​កាំភ្លើង​ធំ និង​បាញ់​គ្រាប់​មីស៊ីល​ចូល​ទៅ​សមុទ្រ​លឿង​នៃ​សមុទ្រ​ឧបទ្វីប ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក ធ្វើ​សមយុទ្ធ​គំរាម​កូរ៉េខាងជើង។ យ៉ាងនេះ​ក្ដី គេ​មើល​ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​ត្រីភាគី​របស់​កូរ៉េខាងត្បូង ក៏​កើត​ឡើង​ទន្ទឹម​នឹង​កូរ៉េខាងជើង បាញ់​មីស៊ីល​ផ្លោង​ប៉ាឡេស្ទិក ICBM ចំនួន​ពីរ​គ្រាប់ ឱ្យ​ហោះ​រំលង​កូរ៉េខាងត្បូង រំលង​ប្រទេស​ជប៉ុន ធ្លាក់​ទៅ​សមុទ្រ​ជប៉ុន ទៀត​ផង។ សមយុទ្ធ​បី​ប្រទេស​នេះ អាមេរិក​ដឹក​មុខ​គេ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​នេះ...

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អនុម័ត​ដាក់​កូរ៉េខាងត្បូង​ជា​រដ្ឋ​សត្រូវ​ចម្បង

កូរ៉េខាងជើង ប្រកាស​បញ្ចប់​គោលនយោបាយ​ស្វះស្វែង​រក​ការ​បង្រួបបង្រួម​ឡើងវិញ​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងត្បូង ខណៈ​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ បាន​អនុម័ត​ដាក់​កូរ៉េខាងត្បូង គឺជា​រដ្ឋ​សត្រូវ​ចម្បង។ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​បញ្ចូល​ឃ្លា​មួយ​ដែល​ចែង​ថា ប្រទេស​កូរ៉េខាងត្បូង គឺជា​រដ្ឋ​សត្រូវ​ចម្បង​របស់​កូរ៉េខាងជើង។ លោក​បាន​អំពាវនាវ​ដូច្នេះ​នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ នៅ​ចំពោះ​មុខ​សភា​កូរ៉េខាងជើង។ យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ KCNA មេដឹកនាំ​កូរ៉េខាងជើង​បាន​អនុម័ត​ហៅ​កូរ៉េខាងត្បូង គឺជា​រដ្ឋ​សត្រូវ​ចម្បង​ដោយ​ចេញពី​មាត់​លោក​ផ្ទាល់។ លោក គីម ជុងអ៊ុន បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​ក៏​គួរតែ​បញ្ចូល​ផែនការ​ត្រួតត្រា ការ​បង្ក្រាប និង​ការ​ទាមទារ​យក​មក​វិញ​នូវ​កូរ៉េខាងត្បូង​ទាំងមូល...

Latest news

© 2021, ដេលី. All rights reserved.