27.4 C
Phnom Penh

TAG

ឃាតកម្ម

១០១​ថ្ងៃ​នៃ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​ទាន់​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​ឱ្យ​តុលាការ​ថៃ

រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​បដិសេធ​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ឱ្យ​តុលាការ​ថៃ កាត់ទោស​ដែរ លើ​សំណុំរឿង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់ បើ​ទោះបីជា​មាន​រយៈពេល ១០១​ថ្ងៃ​ហើយ​ក៏ដោយ។ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ភរិយា និង​កូនៗ​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​មាន​ការ​ចូលរួម​នូវ​ការ​ថ្លែង​សុន្ទរកថា​ទាមទារ​យុត្តិធម៌​ពី​អ្នក​ចូលរួម ព្រមទាំង​ភរិយា និង​កូនៗ​របស់​លោក​ផង​ដែរ។ លោក...

អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​បកស្រាយ​អំពី​ការ​កាត់ទោស​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​តុលាការ​បារាំង

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់ លើកឡើង​ថា សវនាការ​លើ​ករណី​គប់​គ្រាប់បែក​ដែល​ដឹកនាំ​ដោយ​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន មាន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង បង្ហាញ​អំពី​ឧក្រិដ្ឋកម្ម​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋអំណាច។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ មីនា ថា សវនាការ​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ការពិត​និង​យុត្តិធម៌​តែងតែ​ឈ្នះ​អំពើ​អយុត្តិធម៌ គ្រាន់តែ​ចំណាយ​ពេល​យូរ​ប៉ុណ្ណោះ ហើយ​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្ត​បទល្មើស នឹង​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​អន្តរជាតិ...

លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​តុលាការ​បារាំង​ក្នុង​សំណុំរឿង​ឃាតកម្ម​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់

លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា បាន​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​បារាំង លើ​សំណុំរឿង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ជុំវិញ​អំពើ​ឃាតកម្ម​គប់​គ្រាប់បែកដៃ​កាលពី​ជិត ៣០​ឆ្នាំ​មុន​លើ​ហ្វូង​បាតុករ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០​នាក់​ស្លាប់ និង​ជាច្រើន​ទៀត​របួស។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី គឺ​លោក...

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​នៅ​អាមេរិក​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ឋ​លោក លិម គិមយ៉ា នៅ​ចុង​ខែ​នេះ

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​អង្គការ​សំឡេង​ប្រជាធិបតេយ្យ ចេញ​លិខិត​អញ្ជើញ​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិធីបុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ឋ​លោក លិម គិមយ៉ា នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ នេះ។ កម្មវិធី​បុណ្យ​គ្រោង​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរតនារ៉ាម ហៅ​វត្ត​ចាស់តាកូម៉ា ស្ថិត​ក្នុង​ទីក្រុង​តាកូម៉ា ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ចាប់ពី​ម៉ោង ៥​ល្ងាច​ដល់​ម៉ោង ៩​យប់ ហើយ​បច្ច័យ​ដែល​ទទួល​បាន​ពី​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ នឹង​ប្រគល់​ជូន​ទៅ​ឱ្យ​ភរិយា​របស់​លោក លិម គិមយ៉ា ទាំងអស់​សម្រាប់​តតាំង​ក្តី​ស្វែងរក​យុត្តិធម៌​ក្នុង​អំពើ​ឃាតកម្ម​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​អង្គការ​សំឡេង​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ស្នេហា​យុត្តិធម៌ ស្នេហា​ប្រជាធិបតេយ្យ...

ជនជាតិ​ចិន​៣​នាក់​សម្លាប់​នារី​ខ្មែរ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ជនជាតិ​ចិន ៣​នាក់​ដែល​សម្លាប់​នារី​ខ្មែរ រួច​យក​សព​ទៅ​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។ ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា មេខ្លោង​ជនជាតិ​ចិន​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​នារី​ខ្មែរ​ម្នាក់ រួច​យក​សព​កប់​នៅ​ក្បែរ​ផ្សារ​អ៊ីអន៣ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ។ លោក​បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ​មាន​មេខ្លោង​ម្នាក់ និង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់ សរុប ៣​នាក់ ត្រូវ​ចាប់​ខ្លួន​បាន​ទាំងអស់។ ប្រភព​ខាងលើ​បាន​ឱ្យ​ដឹង​ថា...

កូនប្រុស​លោក លិម គិមយ៉ា ឆ្ងល់​ថា​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​មិន​ស៊ើបអង្កេត​សំណុំរឿង​ឪពុក​របស់​ខ្លួន

កូនប្រុស​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ប្រទេស​ថៃ ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ដែល​មិន​បើក​ការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា ព្រោះតែ​សមត្ថកិច្ច​ថៃ មិន​បាន​ស្នើសុំ ឬ​មួយ​ត្រកូល​ហ៊ុន​រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើបអង្កេត? លោក លិម ថូម៉ាស់ កូនប្រុស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​ភ័យខ្លាច​ការពិត​នៃ​អំពើ​ឃាតកម្ម​លោក លិម គិមយ៉ា ត្រូវ​បាន​លាតត្រដាង បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី...

លោក សម រង្ស៊ី រំឭក​កូន​អតីត​មេ​ប៉ូលិស​ឱ្យ​វែក​មុខ​មេខ្លោង​ឃាតកម្ម​សង​គុណ​ឪពុក​ដែល​គេ​ធ្វើ​ឃាត​កាលពី​១៧​ឆ្នាំ​មុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឌី វិជ្ជា សហការ​ជាមួយ​រដ្ឋាភិបាល​បារាំង វែក​មុខ​រក​ឃាតករ​ពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក លិម គិមយ៉ា គឺ​ស្មើ​នឹង​វែក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​ឪពុក​លោក គឺ​លោក ហុក ឡង់ឌី កាលពី ១៧​ឆ្នាំ​មុន​ដែរ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា...

កូនប្រុស​លោក លិម គិមយ៉ា រិះគន់​ថា​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ខ្មែរ ព្រោះតែ​រដ្ឋអំណាច​មិន​អើពើ

កូនប្រុស​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​គេ​បាញ់​សម្លាប់ រិះគន់​ថា ការ​មិន​អើពើ​ពី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ចំពោះ​ឃាតកម្ម​សមាជិក​សភា​បក្ស​ប្រឆាំង លោក លិម គិមយ៉ា បង្ហាញ​ពី​ភាព​អយុត្តិធម៌​ដ៏​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក លិម ថូម៉ាស កូនប្រុស​បង្កើត​របស់​លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​អ្នក​ប្រឆាំង​រិះគន់​ដល់​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល តែង​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​ថែមទៀត។ នេះ​បង្ហាញ​ថា​សមត្ថកិច្ច​ខ្មែរ​មាន​សមត្ថភាព​បំផុត​ក្នុង​ការ​ប្រមាញ់​អ្នក​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា។ ប្រភព​ដដែល​លើកឡើង​ថា ខុស​ប្លែក​តែ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក លិម...

លោក សម រង្ស៊ី៖ បារាំង​និង​កម្ពុជា​តានតឹង​បន្ទាប់ពី​បដិសេធ​ប្រគល់​ជនសង្ស័យ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើប​អង្កេត​ជុំវិញ​ឃាតកម្ម​លោក លិម គិមយ៉ា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្រគល់​ខ្លួន​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​ប៉ូលិស​ថៃ ដើម្បី​បើក​ការ​ស៊ើបអង្កេត កំពុង​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​បារាំង និង​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កុម្ភៈ ថា ចម្ងល់​ធំ​បំផុត​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម...

អ្នក​តាមដាន​រឿង​សិទ្ធិ​និយាយ​ថា​ឧក្រិដ្ឋកម្ម​គ្រប់​រឿង​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ធ្លាប់​បាន​រាយការណ៍​ជា​ហូរហែ​កន្លង​មក​ថា ការ​បិទ​ភ្នែក​គាំពារ ឬ​បិទបាំង​ឧក្រិដ្ឋកម្ម​រៀបចំ​ជា​បណ្ដាញ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​រស់​ក្នុង​ភាព​ភ័យភិត បារម្ភ​ខ្វល់ខ្វាយ​អំពី​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​គ្រប់​ពេលវេលា។ នេះ​ជា​ស្ថានភាព​ក្នុង​ប្រទេស​ដែល​អ្នក​នយោបាយ​អះអាង​ថា​មាន​សន្តិភាព ហើយ​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព។ សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​នៅ​ប្រទេស​កម្ពុជា លោក ហេង ស្រស់ កំពុង​ភ័យ​ព្រួយ​ខ្លាច​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ឈើ​ខុស​ច្បាប់​តាម​សម្លាប់​ខ្លួន​ដូច​សកម្មជន​សង្គម​មុនៗ។ លោក ហេង ស្រស់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​លោក​ចូល​ប្រឡូក​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​មក លោក​តែងតែ​ចុះ​ស្រាវជ្រាវ​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​ការ​ចុះ​ទៅ​តំបន់​នានា គឺ​មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​ជានិច្ច​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ តែ​ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ គំរាមកំហែង និង​ការ​គំរាម​បាញ់​សម្លាប់​ជាច្រើន​លើក​ផង​ដែរ។ លោក...

Latest news

© 2021, ដេលី. All rights reserved.