TAG
ច្បាប់
ព្រះមហាក្សត្រសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់តាមការស្នើរបស់នាយករដ្ឋមន្ត្រីតពូជថ្មី
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់សម្រាប់ប្រើជាយន្តការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង លើកកម្ពស់គោលការណ៍នីតិរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យមួយស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៧ កុម្ភៈ នេះ ក្រោមហេតុផលថា ការបង្កើតគណៈកម្មាធិការនេះគឺដើម្បីពង្រឹងគុណភាព...
អាដហុកចាត់ទុកការឃុំខ្លួនជនសង្ស័យចាប់ពីកន្លះឆ្នាំដល់ជាង១ឆ្នាំថាជាទង្វើប្រាសចាកពីច្បាប់
សមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ចាត់ទុកការឃុំខ្លួនជនសង្ស័យដោយប្រើរយៈពេលយូរចាប់ពី ៦ខែ (កន្លះឆ្នាំ) រហូតដល់ ២៤ខែ (២ឆ្នាំ) តាមនីតិវិធីរបស់តុលាការកន្លងមក គឺជានីតិវិធីដែលប្រាសចាកនឹងខ្លឹមសារច្បាប់ដែលបានចែងយ៉ាងធ្ងន់ធ្ងរ។
សមាគមអាដហុក បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ថា ខ្លួនបានចូលរួមឃ្លាំមើលសវនាការជិត ២០០សវនាការ (១៧៥សវនាការ) នៅក្នុងរាជធានី-ខេត្តចំនួន២០ ក្នុងរយៈពេលកន្លងមកនេះ។ ក្នុងចំណោមសវនាការចំនួន ១៧៥ករណីនេះ គឺមានបទឧក្រិដ្ឋចំនួន...
អ្នកនាំពាក្យ៖ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ទិសដៅនៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងដើម្បីធានានូវការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យពេញលេញថែមទៀត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងអំពីទិសដៅនៃការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ តាមរយៈវេទិកាពិភាក្សាដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថា ក្រសួងយុត្តិធម៌កម្ពុជា បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនៃកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌តាមវិធី ២យ៉ាង គឺកំណែទម្រង់ច្បាប់ និងកំណែទម្រង់តុលាការ។
លោកអះអាងថា កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះ គឺមានគោលដៅធ្វើយ៉ាងណាឲ្យស្ថានភាពវិស័យយុត្តិធម៌នៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង...
តុលាការកំពូលសម្រេចទោសឱ្យអតីតអភិបាលខេត្តតាកែវនិងបងប្រុសជាប់ពន្ធនាគារជាង១០ឆ្នាំ
តុលាការកំពូល សម្រេចដាក់គុកអតីតអភិបាលខេត្តតាកែវ រយៈពេល ១៣ឆ្នាំ ហើយបងប្រុសរបស់អតីតអភិបាលខេត្តរូបនេះជាប់ពន្ធនាគារ ១០ឆ្នាំក្នុងសំណុំរឿង «មនុស្សឃាត»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន បានប្រកាសសាលដីកាដោយកាត់ឱ្យអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ ១០ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដែរ។
ការប្រកាសសាលដីកានៅថ្ងៃសុក្រ ទី២៤ ធ្នូ...
IDEA TALK៖ តើពលរដ្ឋខ្មែរត្រូវនាំគ្នាតតាំងនឹងច្បាប់អយុត្តិធម៌បែបណា និងដោយវិធីណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើពលរដ្ឋខ្មែរត្រូវនាំគ្នាតតាំងនឹងច្បាប់អយុត្តិធម៌បែបណា និងដោយវិធីណា?»។
អ្នកជំនាញផ្នែកច្បាប់ថាប្រាក់កម្ចីមានការប្រាក់លើសពីការកំណត់នៅក្នុងច្បាប់ នឹងត្រូវចាត់ទុកជាមោឃៈ
ក្រុមអ្នកច្បាប់បានលើកឡើងថា ការព្រមព្រៀងគ្នាលើប្រាក់កម្ចីដែលមានអត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលបានកំណត់ក្នុងច្បាប់ នឹងត្រូវចាត់ទុកជាមោឃៈ ដូច្នេះកូនបំណុលមានកាតព្វកិច្ចសងត្រឹមតែចំពោះការប្រាក់ដែលមានចែងក្នុងច្បាប់តែប៉ុណ្ណោះ។
មេធាវីការពារក្តីនៅកម្ពុជា អ្នកស្រី ម៉េង សុភារី បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២១ តុលា នេះថា ឧបសគ្គម្ចាស់បំណុល និងកូនបំណុលក្នុងការខ្ចីប្រាក់ដោយយកការប្រាក់ខ្ពស់ កំពុងតែបន្តកើតមានឥតឈប់ឈរ ប៉ុន្តែកម្ពុជាបានចែងយ៉ាងច្បាស់នូវក្រមរដ្ឋប្បវេណីស្ដីពីការកំណត់អត្រាការប្រាក់ខ្ពស់បំផុតក្នុងកម្រិតត្រឹមតែ ១៨ភាគរយប៉ុណ្ណោះក្នុង ១ឆ្នាំ។
ប្រភពដដែលបានលើកឡើងជាសំណួរថា តើត្រូវធ្វើដូចម្តេចនៅពេលម្ចាស់បំណុល និងកូនបំណុលចុះកិច្ចសន្យាខ្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់លើសពីច្បាប់កំណត់?
អ្នកច្បាប់រូបនេះបានពន្យល់ថា ប្រសិនបើម្ចាស់បំណុល និងកូនបំណុលបានព្រមព្រៀងគ្នាក្នុងអត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលមានកម្រិតក្នុងច្បាប់ នោះចំនួនអត្រាការប្រាក់ដែលលើសនោះត្រូវចាត់ទុកជាមោឃៈ ដូច្នេះកូនបំណុលមានកាតព្វកិច្ចសងតែចំពោះការប្រាក់ដែលមានចែងក្នុងច្បាប់កំណត់តែប៉ុណ្ណោះ។
ជាងនេះទៀត...
ក្រុមសិទ្ធិមនុស្សទាមទារឲ្យមានការទទួលខុសត្រូវផ្នែកច្បាប់ករណីសមត្ថកិច្ចប្រើហិង្សាធ្ងន់ធ្ងរលើស្ត្រីជាអ្នកធ្វើដំណើរ
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អះអាងថា ករណីប្រើអំពើហិង្សាធ្ងន់ធ្ងរលើអ្នកធ្វើដំណើរជាស្ត្រីពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលបណ្តាលឱ្យរបួសធ្ងន់ធ្ងរនោះ ថាត្រូវតែកែលំអក្រុមមន្ត្រីទាំងនោះជាបន្ទាន់ និងមានវិធានការផ្លូវច្បាប់ជាក់លាក់ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋគ្រប់រូប។
សាររិះគន់របស់អ្នកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ធ្វើឡើងបន្ទាប់ពីមានករណីហិង្សាមួយកើតឡើងលើស្ត្រីខ្មែរម្នាក់ពីសំណាក់នគរបាលចរាចរណ៍ ដែលបានដាក់ពង្រាយកម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីត្រួតពិនិត្យការបើកបរខុសបច្ចេកទេសកាលពីពេលថ្មីៗនេះ។
អ្នកស្រី ចក់ សុភាព បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ថា ការដាក់កម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគួរតែកែសម្រួលឡើងវិញ ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋគ្រប់គ្នា ព្រោះថាមន្ត្រីមួយចំនួនមិនបានគោរពវិជ្ជាជីវៈ...