31.5 C
Phnom Penh

TAG

ជន​ផ្ដាច់ការ

សកម្មជន​ខ្មែរ-អាមេរិកាំង​ថា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​សហរដ្ឋ​អាមេរិក​ជា​បណ្ដាសា​សម្រាប់​រដ្ឋាភិបាល​កម្ពុជា

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លើកឡើង​ថា វត្តមាន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក ម៉ាកូ រ៉ូបីអូ (Marco Rubio) ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ឆ្នាំ​ក្រោយ​នេះ គឺជា​បណ្តាសា​យ៉ាង​ពិតប្រាកដ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ បើ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៥ ខែ​ធ្នូ នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក ម៉ាកូ...

បង់ក្លាដេស​បញ្ជូន​ដីកា​ឱ្យ​ឥណ្ឌា​ចាប់​បញ្ជូន​អតីត​ជន​ផ្ដាច់ការ ស្ហេហ ហាស៊ីណា ឱ្យ​បង់ក្លាដេស

រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៃ​ប្រទេស​បង់ក្លាដេស បាន​បញ្ជូន​សំណើ​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​ឥណ្ឌា ឱ្យ​ចាប់​បញ្ជូន​អ្នកស្រី ស្ហេហ ហាស៊ីណា (Sheikh Hasina) អតីត​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ដែល​បាន​រត់​ចោល​ប្រទេស​កាលពី​អំឡុង​អំពើ​បះបោរ​របស់​បាតុករ​រាប់​ម៉ឺន​នាក់​វាយលុក​វិមាន​រដ្ឋាភិបាល​ដើម្បី​ចាប់​ខ្លួន​ស្ត្រី​ជន​ផ្ដាច់ការ​នៅ​បង់ក្លាដេស ចុងក្រោយ​នេះ។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​បង់ក្លាដេស បាន​បើក​ការ​ស៊ើបអង្កេត​លើ​អ្នកស្រី​អតីត​នាយករដ្ឋមន្ត្រី ស្ហេហ ហាស៊ីណា និង​ក្រុម​គ្រួសារ ពាក់ព័ន្ធ​នឹង​ការ​គៃបន្លំ​ប្រាក់​ចំនួន ៥​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ដែល​ជា​ប្រាក់​បំណុល​ខ្ចី​ពី​ប្រទេស​រុស្ស៊ី។ ក្នុង​វ័យ ៧៧​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ស្ហេហ ហាស៊ីណា ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​បង់ក្លាដេស...

បទ​អត្ថាធិប្បាយ៖ កេរដំណែល​នៃ​របប​ផ្ដាច់ការ​គ្រួសារ Bashar al-Assad នៅ​ស៊ីរី ត្រូវ​បាន​កម្ទេច​បំបាត់​ចោល

ប្រទេស​ស៊ីរី ក្នុង​តំបន់​អារ៉ាប់​បាន​ធ្លាក់​ក្នុង​អំណាច​ខ្មៅ​នៃ​ត្រកូល Al-Assad រយៈពេល ៥៣​ឆ្នាំ។ លោក Hafez al-Assad គឺជា​ឪពុក​របស់​លោក Bashar al-Assad។ លោក Hafez ដែល​ជា​ឪពុក​របស់​លោក Bashar បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីរី ក្នុង​ឆ្នាំ​១៩៧១ ក្រោយពី​លោក​បាន​ធ្វើ​ប្រហារ​ទម្លាក់​ប្រធានាធិបតី​របស់​ខ្លួន ខណៈ​នោះ​លោក​ជា​នាយករដ្ឋមន្ត្រី​នៅ​ពី​ក្រោម​លោក Salah Jadid។ ក្នុង​រដ្ឋប្រហារ​នៅ​ក្នុង​ឆ្នាំ​១៩៧១ លោក Hafez ក៏​បាន​ឡើង​កាន់​តំណែង​ប្រធាន​បក្ស...

អតីត​មេ​បក្ស​ប្រឆាំង​និរទេស​នៅ​បរទេស​ព្យាករ​ថា​របប​លោក ហ៊ុន សែន នឹង​រលំ​ដូច​ប្រទេស​ដទៃ​ដែរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ជោគជ័យ​យុទ្ធសាស្ត្រ​ផ្កា​រីក​នៅ​ប្រទេស​ស៊ីរី ដែល​បាន​ផ្តួល​រំលំ​ត្រកូល​ផ្ដាច់ការ អាល់អាសាដ នៅ​ពេលនេះ ក៏​នឹង​ជិត​ចាប់ផ្តើម​ផ្តួល​រំលំ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​ដែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា មេដឹកនាំ​ផ្ដាច់ការ​នៅ​ស៊ីរី បាល់សាល អាល់អាសាដ (Bashar Al-Assad) នៅ​ប្រទេស​ស៊ីរី បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​កុម្មុយនីស្ត​រុស្ស៊ី ហើយ...

មេដឹកនាំ​ផ្ដាច់ការ​នៅ​មជ្ឈិមបូព៌ា រត់​ទាំង​គ្រួសារ​ទៅ​ជ្រកកោន​នៅ​ប្រទេស​រុស្ស៊ី

សាធារណរដ្ឋ​ស៊ីរី ជា​ប្រទេស​អារ៉ាប់​មួយ​នៅ​មជ្ឈិមបូព៌ា​ដែល​ធ្លាប់​ផ្ទុះ​បដិវត្តន៍​ប្រជាជន​ប្រឆាំង​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​នេះ​នៅ​ឆ្នាំ​២០១១។ នៅ​អំឡុង​ពេល​នោះ មេដឹកនាំ​ផ្ដាច់ការ​យ៉ាងតិច ៤​ប្រទេស​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កម្លាំង​បះបោរ​ពី​ប្រជាពលរដ្ឋ។ ប្រទេស​៤ ក្នុង​តំបន់​រ៉ាប់​ដែល​ផ្ទុះ​បដិវត្តន៍​ប្រជាជន រួម​មាន​ប្រទេស​ទុយណេស៊ី ប្រទេស​លីប៊ី ប្រទេស​អេហ្សីប និង​ប្រទេស​យ៉េមែន។ មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​ទាំង ៤ នេះ ត្រូវ​បាន​ប្រជាជន​ទាញ​ទម្លាក់​ពី​អំណាច តែ​ចំពោះ​របប​ផ្ដាច់ការ​នៅ​ប្រទេស​ស៊ីរី ទើប​ត្រូវ​បាន​បិទ​បញ្ចប់​ចុងក្រោយ​គេ​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោយ​រយៈពេល ១៣​ឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម​ស៊ីវិល។ ក្រុម​កម្លាំង​ឧទ្ទាម​ដែល​មាន​ឱកាស​បាន​បើក​សមរភូមិ ៣​ទិស គឺ​ទិស​ខាង​ជើង ខាង​ត្បូង និង​ភាគ​ពាយ័ព្យ...

បទវិភាគ៖ របប​ផ្ដាច់ការ​នៅ​ប្រទេស​ស៊ីរី ដល់​ពេល​ត្រូវ​បាត់បង់​ហើយ

សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ដែល​មាន​រយៈពេល ១៣​ឆ្នាំ​ហើយ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​កន្លះ​លាន​ស្លាប់​បាត់បង់​អាយុជីវិត។ ប្រជាជន​ស៊ីរី ជាង ៣​លាន ២០​ម៉ឺន​នាក់​បាន​រត់​ចោល​ផ្ទះសម្បែង​ភូមិករ​របស់​ពួកគេ។ ដោយសារតែ​សង្គ្រាម ប្រជាជន ៩០% ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ និង​កំពុង​ស្រែក​ដង្ហោយ​រក​ជំនួយ​មនុស្សធម៌។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នៅ​ប្រទេស​អង់គ្លេស។ តែ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ កម្លាំង​ឧទ្ទាម​ប្រឆាំង​របប​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី បាល់សាល អាល់អាសាដ កំពុង​វាយ​កាន់កាប់​បាន​ច្រើន​តំបន់ និង​ទីក្រុង​ជាច្រើន ទាំង​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​ប្រទេស ក្រោយពី​ក្រុម​ប្រឆាំង​វាយ​កាន់កាប់​បាន​ទីក្រុង Aleppo ជា​ទីក្រុង​ធំ​ទី​២ បន្ទាប់ពី​រដ្ឋធានី​ដាម៉ស។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

ព្រះរាជា​ខ្មែរ​ប្រារព្ធ​ទិវា​គ្រង​រាជ្យសម្បត្តិ​ក្នុង​របប​ដែល​អ្នកប្រាជ្ញ​ហៅថា​រស់រាន​ដោយ​ប្លន់​អំណាច

ប្រទេស​កម្ពុជា ប្រារព្ធ​ពិធី​គ្រង​រាជ្យសម្បត្តិ​ខួប ២០​ឆ្នាំ​នៃ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យ៉ាង​អធិកអធម​ជាង​រាល់​ឆ្នាំ ដែល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ព្រះអង្គ​ជា​ក្សត្រ​រងគ្រោះ​មួយ​ព្រះអង្គ​ដែល​ត្រូវ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ចាប់​ទុក​ជា​ចំណាប់ខ្មាំង​ក្នុង​ការ​ប្រើប្រាស់​អំណាច​តាម​ទំនើង​ចិត្ត​របស់​គាត់ ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ។ នៅ​ក្នុង​ព្រះរាជ​ពិធី​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យសម្បត្តិ​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​ប្រទេស​កម្ពុជា​មាន​ទាំង​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា...

លោក សម រង្ស៊ី៖ របប​ផ្ដាច់ការ​នៅ​កម្ពុជា​នឹង​ដួល​រលំ​ដូច​បង់ក្លាដេស ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​នឹង​ដួល​រលំ​ដូច​របប​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​បង់ក្លាដេស ក្នុង​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​កម្លាំង​តែ​មួយ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ តុលា នេះ​ថា សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បង់ក្លាដេស បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី ហាស់ ស៊ីណា នៅ​ពេលនេះ បន្ទាប់ពី​ពលរដ្ឋ​បង់ក្លាដេស បាតុកម្ម​ទម្លាក់​ពី​អំណាច​ក្នុង​ករណី​សម្លាប់​រង្គាល​ក្រោម​អំណាច​ដឹកនាំ​របស់​គាត់ ដូច្នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ក៏​អាច​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​សេរីភាព​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ។ លោក...

មន្ត្រី​បក្ស​ជំទាស់​ថា​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ស្ថិត​លើ​មនុស្ស​តែ​ម្នាក់​គត់​គឺ​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អំណាច​ផ្ដាច់ការ ព្រោះ​អំណាច​បញ្ជា​ទាំងអស់​រាប់​ចាប់តាំងពី​ការ​ជ្រើសរើស និង​ទម្លាក់​ព្រះមហាក្សត្រ​ឡើង​ទៅ គឺ​ចេញពី​បក្ស​តែ​មួយ ដែល​ស្ថិត​ក្រោម​បញ្ជា​មនុស្ស​តែ​ម្នាក់ គឺ​លោក ហ៊ុន សែន។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក និង​ឧត្ដមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ សុទ្ធតែ​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​អ្នក​ជ្រើសរើស​ព្រះមហាក្សត្រ​ឡើង​សោយរាជ​សម្បត្តិ ឬ​ទម្លាក់​ព្រះមហាក្សត្រ និង​អ្នក​ផ្តល់​យោបល់​ថ្វាយ​ព្រះមហាក្សត្រ ក៏​ជា​មនុស្ស​ចេញ​មកពី​ក្រុម​បក្ស​តែ​មួយ​ដែរ។ លោក...

អ្នកវិភាគ​នយោបាយ​ចាត់ទុក​របៀប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត​ផ្ដាច់ការ

អ្នកវិភាគ​នយោបាយ ចាត់ទុក​របៀប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត ដែល​មិន​មែន​ជា​ការ​ដឹកនាំ​ដោយ​របប​កុម្មុយនីស្ត​របស់​បក្ស​កុម្មុយនីស្ត​ដូច​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ឡើយ។ អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា ចំណែក​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ ប៉ុន្តែ​ការ​ដឹកនាំ​ជាក់ស្ដែង គឺ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បង្គាប់​បញ្ជា​ទៅវិញ រួម​ទាំង​តុលាការ​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន...

Latest news

© 2021, ដេលី. All rights reserved.